ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
09/06/2024 – 10:42
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ករណីលិចទូកស្លាប់សិស្សនាំឱ្យមានការចោទសួរពីទំនួលខុសត្រូវរបស់ក្រសួងអប់រំ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់អាយុ១៣ឆ្នាំ នៅក្នុងចំណោមសិស្ស១៥នាក់ ដែលរៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បើតាមសមត្ថកិច្ច ការលិចទូកនេះដោយសារតែផ្ទុកមនុស្សលើសចំណុះ។ កាលពីឆ្នាំ២០២២ ធ្លាប់មានករណីលិចទូកចម្លងសិស្សនេះម្ដងហើយ នៅស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សជាច្រើននាក់បានស្លាប់។ នៅពេលដែលក្រសួងអប់រំទទួលបានថវិកាជាតិច្រើនជាងគេប្រចាំឆ្នាំ តែករណីលិចទូកស្លាប់សិស្សនៅបន្តកើតមានបែបនេះ តើក្រសួងអប់រំត្រូវមានការទទួលខុសត្រូវយ៉ាងណា?