សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន​នឹង​ចូលរួម​សវនាការ​ជា​លើក​ទី៣

ដោយ ទីន ហ្សាការីយ៉ា
2024.06.10
RFA

សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន​នឹង​ចូលរួម​សវនាការ​ជា​លើក​ទី៣

(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សវនាការ នៅ​ថ្ងៃ​ទី១១ មិថុនា ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ថា «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ថា កញ្ញា និង​សកម្មជន​ចលនា​បរិស្ថាន ៤នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត នឹង​បង្ហាញ​ខ្លួន​ក្នុង​សវនាការ។ ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា​ថា សកម្មជន​មាតា​ធម្មជាតិ​អាច​នឹង​សម្រេច​ចិត្ត​ពហិការ​ចូល​សវនាការ​ម្ដង​ទៀត​ ប្រសិន​អាជ្ញាធរ​រារាំង​មិន​ឱ្យ​អ្នក​គាំទ្រ និង​អ្នកសារព័ត៌មាន​ចូល​តាម​ដាន​សវនាការ។

ចំណែក​សកម្មជន​បរិស្ថាន ៥នាក់​ទៀត រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) នឹង​អវត្តមាន​ក្នុង​សវនាការ ប៉ុន្តែ​ពួកគេ​ប្រហែល​នឹង​មាន​មេធាវី​តំណាង​ក្នុង​សវនាការ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment