ដោយ មាន ឫទ្ធិ
2024.06.11
RFA

(ឆ្វេង) បណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ Photo: RFA
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមិថុនា នឹងជជែកពិភាក្សាលើប្រធានបទ៖ តើការប្រញាប់បើកការដ្ឋានព្រែកជីកហ្វូណន អាចបញ្ចៀសកម្ពុជាពីជម្លោះដណ្ដើមទឹកឆ្លងដែន និងភូមិសាស្ត្រនយោបាយក្នុងតំបន់មេគង្គដែរ ឬទេ?
ដូចតាមបញ្ជាឪ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រញាប់ប្រញាល់ចេញមុខប្រកាសបើកការដ្ឋានជីកព្រែកហ្វូណនឱ្យចំថ្ងៃខួបកំណើតឪពុក គឺនៅថ្ងៃទី៥ ខែសីហា បើទោះបីជាគម្រោងនេះនៅខ្វះខាតប្រភពថវិកា និងគ្មានតម្លាភាពអំពីផលប៉ះពាល់យ៉ាងណាក្តី។ ការពន្លឿនជម្នះបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណននេះ ត្រូវនាយករដ្ឋមន្ត្រីកូន ពណ៌នាថា ដើម្បីជម្រះនូវ «មន្ទិល» និង «កុំឱ្យយប់យន់សុបិនយូរ»។ ការប្រកាសពន្លឿនពេលសង់ព្រែកជីកនេះ កើតមានឡើង ស្របពេល ដែលវៀតណាមបង្ហាញជំហរមិនពេញចិត្តនឹងគម្រោងនេះ និងនៅតែបន្តទាមទារឱ្យកម្ពុជាបង្ហាញតម្លាភាព។
តើការប្រញាប់ប្រញាល់បើកការដ្ឋានជីកព្រែកហ្វូណននេះ អាចបញ្ចៀសកម្ពុជាពីជម្លោះដណ្ដើមទឹកឆ្លងដែន និងភូមិសាស្ត្រនយោបាយក្នុងតំបន់មេគង្គបានដែរ ឬទេ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក មាន ឫទ្ធិ ជាមួយបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤៕