#រូបត្លុកនយោបាយ​៖ នាយករដ្ឋមន្ត្រី​ «ទំនើង»?

ដោយ វិទ្យុអាស៊ីសេរី
2024.06.20
RFA

#រូបត្លុកនយោបាយ​៖ នាយករដ្ឋមន្ត្រី​ «ទំនើង»?

#រូបត្លុកនយោបាយ​៖ នាយករដ្ឋមន្ត្រី​ «ទំនើង»? រូប៖ RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ដើម​ខែ​មិថុនា​នេះ បាន​ចេញ​បទ​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី-ខេត្ត​ទូទាំង​ប្រទេស បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឱ្យ​បាន​តឹងរឹង​បំផុត ដែល​លោក​ហៅថា «ងើប​មួយ​សង្កត់​មួយ ងើប​មួយ​ក្រុម​សង្កត់​មួយ​ក្រុម»។ លោក​ក៏​បាន​ទទួលស្គាល់​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ​ដែល​លោក​ថា «សមត្ថកិច្ច​ខំ​ចាប់ តែ​[តុលាការ]​បែរ​ជា​ដោះលែង» ដោយ​គ្មាន​មូលហេតុ​ច្បាប់​ច្បាស់លាស់។ ពាក្យ​ស្លោក​ដែល​លោក​កំពុង​យក​មក​អនុវត្ត​លើ​ក្រុម​ក្មេង​ទំនើង​នេះ គឺ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោក និង​ឪពុក​របស់​លោក គឺ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​មក​ប្រើ​ដើម្បី​បង្ក្រាប​លើ​ក្រុម​មេដឹកនាំ សកម្មជន​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នករិះគន់​រដ្ឋាភិបាល។ យុទ្ធនាការ​បង្ក្រាប​មក​លើ​សំឡេង​ប្រឆាំង​នេះ ត្រូវ​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ចាត់ទុក​ថា​ធ្វើ​ឡើង​ក្រោម​ «ហេតុផល​នយោបាយ» និង​តាម ​«ទំនើងចិត្ត»​ ដើម្បី​ធានា​ការបន្ត​ក្តោបក្តាប់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រកូល​ «ហ៊ុន»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment