វេទិកា​អ្នក​ស្ដាប់៖ តើ​សមាជិក​គណបក្ស​ប្រឆាំង​រត់​ទៅ​ចុះចូល​ជាមួយ លោក ហ៊ុន សែន នេះ ជា​ការ​បង្រួបបង្រួម​ជាតិ ឬ​ជា​ការ​បំផ្លាញ​ជីវិត​នយោបាយ​របស់​អ្នក​ទាំង​នោះ​វិញ?

ដោយ ជុន ច័ន្ទបុត្រ
2024.06.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេទិកា​អ្នក​ស្ដាប់៖ តើ​សមាជិក​គណបក្ស​ប្រឆាំង​រត់​ទៅ​ចុះចូល​ជាមួយ លោក ហ៊ុន សែន នេះ ជា​ការ​បង្រួបបង្រួម​ជាតិ ឬ​ជា​ការ​បំផ្លាញ​ជីវិត​នយោបាយ​របស់​អ្នក​ទាំង​នោះ​វិញ?

 Photo: RFA


នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​អង្គារ ទី២៥ មិថុនា​នេះ នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​សមាជិក​គណបក្ស​ប្រឆាំង​រត់​ទៅ​ចុះចូល​ជាមួយ លោក ហ៊ុន សែន នេះ ជា​ការ​បង្រួបបង្រួម​ជាតិ ឬ​ជា​ការ​បំផ្លាញ​ជីវិត​នយោបាយ​របស់​អ្នក​ទាំង​នោះ​វិញ?—ថ្វី​ដ្បិត​តែ​ជា​ផ្លូវការ លោក ហ៊ុន សែន លែង​កាន់​អំណាច​រដ្ឋាភិបាល​ក្ដី លោក​នៅតែ​ជា​អ្នក​ចេញ​បញ្ជា​ស្ទើរ​គ្រប់​កិច្ច​ការងារ ពី​ក្រោយ​ឆាក​យ៉ាង​ពេញ​ដៃ​ដដែល។ កិច្ចការ​នេះ​រួម​ទាំង​ការ​ចិញ្ចឹម​ចិត្ត​បន្ត​រំលាយ​ក្រុម​អ្នក​រិះគន់​លោក និង​បក្ខ​ពួក​លោក​ផង។លោក​ក៏​នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ចាស់​ដដែល​គឺ «លួងលោម ផ្តល់​អំណាច ឬ​លាភ​សក្ការ:​ផង ព្រមទាំង​សម្លុត និង​គំរាមកំហែង​ផង»។ អ្នក​ដែល​លោក​អូសទាញ​បាន​លោក​ចាត់​ទុក​ថា ជា​សត្វ​លលក ហើយ​ប្រើ​សត្វ​លលក​ទាំង​នេះ ទៅ​ទាក់ និង​អូសទាញ​លលក​ថ្មី​បន្ថែម​ទៀត។អ្វី​ដែល​គួរ​ឱ្យ​ចង់​អស់​សំណើច​នោះ​នៅ​ត្រង់​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ចាត់​ទុក​អ្នក​ចុះចូល​ត្រឹមតែ​ជា​សត្វ​លលក​នោះ អ្នក​ចុះចូល​ខ្លួន​ឯង​បែរ​ជា​អះអាង​ថា ខ្លួន​ចុះចូល ដើម្បី​ចូលរួម​កសាង​ជាតិ ក្នុង​ស្មារតី​សាមគ្គី​បង្រួបបង្រួម​ជាតិ​ទៅ​វិញ។តើ​សមាជិក​គណបក្ស​គណបក្ស​ប្រឆាំង​រត់​ទៅ​ចុះចូល​ជាមួយ លោក ហ៊ុន សែន នេះ ជា​ការ​បង្រួបបង្រួម​ជាតិ ឬ​ជា​ការ​បំផ្លាញ​ជីវិត​នយោបាយ​របស់​អ្នក​ទាំង​នោះ​វិញ?



What Next?

Recent Articles

One Response to "វេទិកា​អ្នក​ស្ដាប់៖ តើ​សមាជិក​គណបក្ស​ប្រឆាំង​រត់​ទៅ​ចុះចូល​ជាមួយ លោក ហ៊ុន សែន នេះ ជា​ការ​បង្រួបបង្រួម​ជាតិ ឬ​ជា​ការ​បំផ្លាញ​ជីវិត​នយោបាយ​របស់​អ្នក​ទាំង​នោះ​វិញ?"

  1. X23Lic says:

    Hey people!!!!!
    Good mood and good luck to everyone!!!!!