#រូបត្លុកនយោបាយ៖ ការវិនិយោគបែបឆបោក កំពុងរីកដូចផ្សិតទន្ទឹមនឹងការឡើងកាន់អំណាចរបស់ ហ៊ុន ម៉ាណែត

ដោយ វិទ្យុអាស៊ីសេរី
2024.07.01
RFA

#រូបត្លុកនយោបាយ៖ ការវិនិយោគបែបឆបោក កំពុងរីកដូចផ្សិតទន្ទឹមនឹងការឡើងកាន់អំណាចរបស់ ហ៊ុន ម៉ាណែត

តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA


ការ​វិនិយោគ​បែប​ឆបោក កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​កម្ពុជា​ទន្ទឹម​នឹង​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិត​១​ឆ្នាំ​មក​នេះ ខណៈ​ប្រព័ន្ធ​ច្បាប់​នៅ​តែ​បន្ត​ទន់ខ្សោយ និង​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​យក​មក​ជាន់​ឈ្លី​ឥត​ស្រាកស្រាន្ត។ លោក​មិន​បាន​លាក់លៀម​នឹង​​យក​​រូបមន្ត​ «ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់»​ មក​អនុវត្ត និង​បន្ត​ដើរ​តាម​គន្លង​​មាគ៌ា​សេដ្ឋកិច្ច​របស់​ឪពុក​លោក ដោយ​យក​ក្រុម​ឈ្មួញ​គ្រាក់ៗ ដូចជា​ឧកញ៉ា និង​ពួក​អ្នក​មាន​លុយ​មាន​អំណាច មក​ធ្វើ​ជា​ខ្នង​បង្អែក​ផ្នែក​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​របស់​លោក តាម​ប្រព័ន្ធ​បក្ខពួក​និយម​ចាក់ស្រេះ «ឯង​ជួយ​អញ អញ​ជួយ​ឯង»​ កាន់តែ​ខ្លាំង​ឡើង​ៗ​ជាង​ពេល​ណាៗ​ទាំងអស់។ រូបមន្ត​ «ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់»​​ ដើម្បី​ជួយ​កាង​ការពារ​អាជីវកម្ម​ឱ្យ​ក្រុម​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ពេល​នេះ​កំពុង​ទទួល​បាន​ផ្លែផ្កា​ដោយ​ក្រុមហ៊ុន​វិនិយោគ​បែប​ឆបោក រីក​ដុះដាល​ដូច​ផ្សិត។ ជាក់ស្តែង ក្រុមហ៊ុន​ដែល​​រង​ការ​ចោទ​ប្រកាន់​ថា​ប្រកប​របរ​វិនិយោគ​បែប​ឆបោក​ពលរដ្ឋ​ខ្មែរ​រាប់​លាន​ដុល្លារ​នោះ មាន​ដូចជា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា, ក្រុមហ៊ុន ជា សារ៉ន គ្រុប, ក្រុមហ៊ុន CIC, និង ក្រុមហ៊ុន ភូមិខ្មែរ គ្រុប ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជំនិត​របស់​​លោក ហ៊ុន សែន គឺ​លោក ដួង តារា ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles