#រូបត្លុកនយោបាយ​៖ កម្ពុជា​របស់ ហ៊ុន ម៉ាណែត៖ ការពារ​បរិស្ថាន គឺ​ជា​បទ​ឧក្រិដ្ឋ!

ដោយ វិទ្យុអាស៊ីសេរី
2024.07.08
RFA

#រូបត្លុកនយោបាយ​៖ កម្ពុជា​របស់ ហ៊ុន ម៉ាណែត៖ ការពារ​បរិស្ថាន គឺ​ជា​បទ​ឧក្រិដ្ឋ!

រូបត្លុកនយោបាយ​៖ កម្ពុជា​របស់ ហ៊ុន ម៉ាណែត៖ ការពារ​បរិស្ថាន គឺ​ជា​បទ​ឧក្រិដ្ឋ! រូប៖ RFA


កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​វ័យ​ក្មេង លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​ធ្វើ​រឿងរ៉ាវ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយសារ​ការ​ចាប់​ខ្លួន​ម្ចាស់​ពាន​រង្វាន់​មាន​តម្លៃ​ប្រហាក់​ប្រហែល​ពាន​រង្វាន់​ណូបែល (Alternative Nobel) និង​ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៥នាក់ ដាក់គុក​ពី​៦ឆ្នាំ ទៅ​៨ឆ្នាំ ក្រោម​បទ​ចោទ «ប្រមាថ​ព្រះមហាក្សត្រ» និង «រួម​គំនិត​ក្បត់»។ ពួកគេ​ទាំង​នេះ មាន​ដូចជា៖ លោក លី ចាន់ដារ៉ាវុត, កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា, លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី។ ក្រៅពី​នោះ ក៏​នៅ​មាន​សកម្មជន​បរិស្ថាន​៥នាក់​ទៀត ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំងមុខ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី០២ ខែ​កក្កដា ពោល​គឺ​តែ​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ប្រកាស​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ជនល្មើស​បំផ្លាញ​បរិស្ថាន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប។

ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នេះ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រង​នូវ​ការ​ថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។ ពួកគេ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​ថា​ជា​«រឿង​គួរ​ឱ្យ​អាម៉ាស់» ជា​ «ការ​វាយប្រហារ​ដ៏​អាក្រក់»​ មួយ​ទៀត​ទៅលើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​ជា​ការ​បំបិទ​មាត់​យុវជន​ជំនាន់​ក្រោយ​កុំ​ឱ្យ​ឈឺឆ្អាល​នឹង​បញ្ហា​សង្គម។ ខុស​ពី​នៅ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​វិញ សកម្មជន​ចលនា​មាតា​ធម្មជាតិ ទទួល​បាន​នូវ​ការ​កោត​សរសើរ និង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពាន​រង្វាន់​អ្នក​ការពារ​ជួរ​មុខ​ពី​អង្គការ Front Line Defenders និង​ពាន​រង្វាន់ Right Livelihood ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពាន​រង្វាន់​ណូបែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment