បទសម្ភាស
09/07/2024 – 09:33
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក លី សុធារ៉ាយុត្តិ៖ ការទារសំណងជំងឺចិត្ត ១,៥លានដុល្លារពី លោក ទាវ វណ្ណុល គឺធ្ងន់ធ្ងរពេក
អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ បានចាត់ទុកថា ការប្តឹងទាមទារសំណងជំងឺចិត្តពី លោក ទាវ វណ្ណុល ១,៥ លានដុល្លារពីសំណាក់មេធាវីការពារក្តីឲ្យរដ្ឋាភិបាលកម្ពុជាគឺ «ធ្ងន់ធ្ងរពេក»។ លោក លី សុធារ៉ាយុត្តិ បានលើកឡើងដូចនេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី ៩ កក្កដានេះ។ តាមអគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ អ្វីដែលប្រធានគណបក្សភ្លើងទៀនបានប្រាប់សារព័ត៌មានជប៉ុនកន្លងមក គឺជាសេរីភាពបញ្ចេញមតិ ដោយយោងលើស្ថានភាពពិតនៅកម្ពុជា៕
