បទសម្ភាស
16/07/2024 – 09:12
ដោយ៖ អោ ស្រីពេជ្រ
RFI
លោក អ៊ិន គង់ជិត៖ ការបណ្តេញព្រះសង្ឃសាំង រិទ្ធីចេញពីវត្តជារឿងមិនសមហេតុផល
ព្រះតេជគុណ សាំង រិទ្ធី ត្រូវបានគណៈកម្មការវត្តដំរីស ក្រុងបាត់ដំបង បណ្ដេញចេញពីវត្តនៅថ្ងៃទី១៥កក្កដាម្សិលមិញ បន្ទាប់ពីព្រះសង្ឃអង្គនេះបានចូលរួមដង្ហែក្បួនធម្មយាត្រា ក្នុងគោលដៅលើកកំពស់ពុទ្ធសាសនាសីល៥ កាន់ទុកលោកបណ្ឌិត កែម ឡី និងរំលឹកគុណវីរជន និងវីរសង្ឃខ្មែរមួយចំនួន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦កក្កដានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យចាត់ទុកការបណ្តេញព្រះសង្ឃ សាំង រិទ្ធី ចេញពីវត្តជារឿងមិនសមហេតុផល។ មិនសមហេតុផលដោយសារតែគណៈកម្មការវត្តដំរីសបានសម្រេចបណ្តេញព្រះសង្ឃ សាំង រិទ្ធី ចេញពីវត្តទាំងយប់ ក្រោយព្រះសង្ឃអង្គនេះមិនព្រមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើធម្មយាត្រារបស់ព្រះអង្គ។
