រូបត្លុកនយោបាយ​៖ កូរ៉េខាងជើង៖ ជា​រឿង​ល្អ​ដែល​បាន​កើត​ក្នុង​ត្រកូល «គីម»

ដោយ វិទ្យុអាស៊ីសេរី
2024.07.19
RFA

រូបត្លុកនយោបាយ​៖ កូរ៉េខាងជើង៖ ជា​រឿង​ល្អ​ដែល​បាន​កើត​ក្នុង​ត្រកូល «គីម»

 រូប៖ RFA


រូបភាព​ជា​ច្រើន​សន្លឹក​​ផ្សាយ​ដោយ​ក្រុមហ៊ុន​ថត​រូបភាព​តាម​ផ្កាយ​រណប​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ​បង្ហាញ​ឱ្យ​ឃើញ​ពី​នាវា​ទេសចរណ៍​ប្រណីត​មួយ​គ្រឿង​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្រីក្រ​របស់​លោក។ រូបភាព​ទាំង​នេះ បាន​នាំ​ឱ្យ​មាន​ការ​វិភាគ​​​ថា មេដឹកនាំ​ជំនាន់​ទី៣​របស់​ប្រទេស​នេះ កំពុង​សម្រាក​លម្ហែ​កាយ​វិស្សមកាល​រដូវ​ក្តៅ​ជា​លក្ខណៈ​គ្រួសារ។

ទោះបីជា​នាវា​ទេសចរណ៍​ប្រវែង ៨០ ម៉ែត្រ របស់​គ្រួសារ​លោក គីម ជុងអ៊ុន ដែល​មាន​កន្លែង​រំអិល​លេង និង​អាង​ហែល​ទឹក​ទំហំ​ប៉ុន​ស្តង់ដារ​អាង​ហែល​ទឹក​អូឡាំពិក ត្រូវបាន​គេ​បញ្ជាក់​ថា​ ធ្វើ​ដំណើរ​ចេញ​ទៅ​សមុទ្រ​ក៏ដោយ ក៏​គ្មាន​ប្រភព​ណា​ប្រទះ​ឃើញ​វត្តមាន​​របស់​លោក គីម ជុងអ៊ុន នៅ​ទី​នោះឡើយ។ អ្នកជំនាញ​ខ្លះ និយាយ​ថា ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​លោក​នៅ​លើ​ដីគោក​កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឱ្យ​​មិន​ទំនង​ទាល់តែ​សោះ​ ដែល​ថា​លោក​កំពុង​មាន​វត្តមាន​​នៅ​លើ​នាវា​ទេសចរណ៍​នោះ។ មនុស្ស​មួយ​ចំនួន​ទៀត មិន​បាន​បដិសេធ​ពី​ការ​សម្រាក​វិស្សមកាល​របស់​គ្រួសារ​លោក គីម ជុនអ៊ុន នៅ​សមុទ្រ​នោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles