កញ្ញា សំ​ ថារ័ត្ន៖ កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ

បទយកការណ៍
06/08/2024 – 15:32
ដោយ៖ អោ ស្រីពេជ្រ
RFI

កញ្ញា សំ​ ថារ័ត្ន៖ កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ


កញ្ញា ​សំ​ ថារ័ត្ន បានហាត់គុនល្បុក្កតោដំបូង​ដើម្បី​គ្រាន់ទុក​ការពារខ្លួន និងដើម្បីជំរុញ​ភាពក្លាហាន​ប៉ុណ្ណោះ។ តែដោយ​ការស្រឡាញ់​ក្បាច់គុណ​​បុរាណខ្មែរមួយនេះ​ ដែលស្ទើរសាបសូន្យដោយសារ​សង្គ្រាម​ទៅហើយនោះ កញ្ញា ថារ័ត្ន​ បានខិតខំ​ហ្វឹកហាត់​រហូតក្លាយ​ជាកីឡាការនី​ជម្រើសជាតិ និង​បន្តចូល​ប្រកួត​ក្បាច់គុន​ចម្រុះ​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងខែកក្កដា​កន្លង​ទៅថ្មីៗ​នេះ កញ្ញា ថារ័ត្ន​ ទទួល​បានមេដាយ​សំរិទ្ធិនៅក្នុង​ការប្រកួត​យុទ្ធគុន​ចម្រុះអាស៊ី​លើកទីពីរ ដែលរៀបចំឡើង​នៅទីក្រុងភ្នំពេញ។ កីឡាការនី​រូប​នេះបាន​ចែករំលែក​ពីការតស៊ូ​ក្នុងការចូលប្រលូក​ក្នុងវិស័យ​កីឡា​ប្រដាល់ និង​ការតាំង​ចិត្តខ្ពស់​ក្នុងការត្រៀម​ប្រកួត​នាពេលខាងមុខទៀត។

កញ្ញា សំ ​ថារ័ត្ន៖ កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ
កញ្ញា សំ ​ថារ័ត្ន៖ កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ © សហការី

What Next?

Recent Articles