គណបក្ស​ប្រឆាំង​ថៃ​ដែល​ទើបតែ​រំលាយ​បាន​បង្កើត​គណបក្ស​ថ្មី

ដោយ ហ៊ុំ ចំរើន
2024.08.10
RFA

គណបក្ស​ប្រឆាំង​ថៃ​ដែល​ទើបតែ​រំលាយ​បាន​បង្កើត​គណបក្ស​ថ្មី

គណបក្ស​ប្រជាជនរបស់ថៃ លោក ណាត់ថាភុង រឿងបញ្ញាវុទ្ធ (Natthaphong Ruengpanyawut) (រូបកណ្ដាល​ពាក់ខ្សែកក្រហម) ថតជាមួយអ្នកគាំទ្ររបស់​ខ្លួន​នៅ​ប្រទេស​ថៃ។ រូប៖ ហ្វេសប៊ុកលោក Natthaphong Ruengpanyawut


គណបក្សប្រឆាំង​ដ៏​ធំជាង​គេ​របស់​ថៃ​ដែល​ទើប​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​រំលាយ​បាន​បង្កើត​គណបក្ស​ថ្មី ឈ្មោះថា គណបក្ស​ប្រជាជន ។ គណបក្ស​ថ្មី​នេះ ដឹកនាំ​លោក ណាត់ថាភុង រឿងបញ្ញាវុទ្ធ (Natthaphong Ruengpanyawut) ដែល​ជា​យុវជន​ជំនាន់​ថ្មី​អាយុ ៣៧​ឆ្នាំ និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​កាវក្លៃ ឬ Move Forward នៅ​ទីក្រុង​បាងកក ​(Bangkok)។

លោក ណាត់ថាភុង រឿងបញ្ញាវុទ្ធ ថ្លែង​នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ពេល​ត្រូវ​បាន​គណៈកម្មការ​បក្ស​នេះ​តែងតាំង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃទី​៩ សីហា​ថា លោក​នឹង​ដឹកនាំ​គណបក្ស​ថ្មី​នេះ​ចូលរួម​ប្រកួតប្រជែង​យកជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៧​ខាងមុខ ដើម្បី​ដឹកនាំ​ប្រទេស​ថៃ​ឱ្យ​ទាល់តែ​បាន។

គណបក្ស​កាវក្លៃ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​របស់​ថៃ រំលាយ​កាល​ពី​ថ្ងៃទី​៧ ខែ​សីហា ពាក់ព័ន្ធ​នឹង​រឿង​ស្នើសុំ​វិសោធនកម្ម​ច្បាប់​មាត្រា​១១២ ដែល​ចែងថា បុគ្គល​ណា​ប្រមាថ​ព្រះមហាក្សត្រ​និង​រាជវង្សានុវង្ស ត្រូវ​បាន​ផ្ដន្ទាទោស​ពី​៣​ទៅ ១៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment