ដោយ សុជីវី
2024.08.10
RFA
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដែលមានទំហំប្រមាណ ៦៨,០៦% នៃទុនវិនិយោគសរុប។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងខែកក្កដា CDC បានអនុម័តគម្រោងថ្មីចំនួន ៤១ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ចំនួន ជិត ៤រយ លានដុល្លារ (៣៩៦លាន) និងអាចបង្កើតការងារបានប្រមាណ ២ម៉ឺន ៥ ពាន់កន្លែង។
ទាក់ទងនឹងគម្រោងវិនិយោគមកកម្ពុជានេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៩០គម្រោង មានទុនវិនិយោគសរុបប្រមាណ ២ពាន់ ២រយ លានដុល្លារ ដែលអាចបង្កើតការងារបាន ជាង ១សែន ៦ម៉ឺន កន្លែង (១៦៨.៥៧២)។
បច្ចុប្បន្នកម្ពុជាបានជំពាក់បំណុលបទេសសរុបជាង១ម៉ឺនប្រាំមួយរយ (១០.៦៦៧.២៥០.០០០) លានដុល្លារ ហើយក្នុងចំណោមបំណុលសរុបនោះ គឺកម្ពុជាជំពាក់ចិនប្រមាណ៤ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។