រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»

ដោយ វិទ្យុអាស៊ីសេរី
2024.08.12
RFA

រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»។ រូប៖ RFA

ក្នុង​រយៈពេល​មិន​ដល់​ជាង​២ឆ្នាំ​មក​នេះ ក្នុង​តំបន់​អាស៊ី យ៉ាង​ហោច​ណាស់​មាន​មេដឹកនាំ​​២នាក់​ហើយ ​ដែល​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្តាច់ការ កណ្ដាប់​ដៃ​ដែក គ្រួសារ​​បក្ខ​ពួក​និយម​តពូជ និង​ពុករលួយ ត្រូវ​បាន​ប្រជាជន​ខ្លួនឯង​ទម្លាក់​ចេញ​ពី​អំណាច​ជា​បន្តបន្ទាប់។ ពួកគេ ត្រូវ​បង្ខំចិត្ត​វេច​បង្វេច​រត់ចោល​ស្រុក​ស្ទើរ​មិនទាន់។ នោះ​គឺ​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា (Sri Lanka) លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) នៅ​ខែ​កក្កដា ឆ្នាំ២០២២ និង​អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) គឺ​អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នៅ​ខែ​សីហា ឆ្នាំ​២០២៤។ការ​វិវត្តន៍​នៃ​ព្រឹត្តិការណ៍​ចុងក្រោយ​នៅ​ប្រទេស​បង់ក្លាដេស្ហ​នេះ បាន​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ប្រើ​វិធី​ផ្ដាច់ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ដោយ​យក​គំរូ​តាម​ប្រទេស​បង់ក្លាដេស្ហ។ លោក ហ៊ុន ម៉ាណែត ប្រមាថ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ​ ថា​ជា​ការ​ដុត​ប្រទេស​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ ខណៈ​លោក​មិន​បាន​លើកឡើង​ពី​វិបត្តិ​ពុករលួយ បក្ខពួក​និយម​ចាក់ស្រេះ​បង្ក​ឡើង​ដោយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​នេះ​ឡើយ ដែល​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក។ ទន្ទឹម​គ្នា​នេះ ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ក៏​បាន​រំលោភ​អំណាច​នាយករដ្ឋមន្ត្រី​ជា​កូន ចេញ​មុខ​ព្រមាន​បង្ក្រាប និង​កម្ចាត់​ក្រុម​អ្នក​ហ៊ាន​ងើប​តវ៉ា​នៅ​កម្ពុជា ដែល​លោក​ចោទ​ថា​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម «ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។ ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត អះអាង​ថា គ្រួសារ​របស់​លោក «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment