បទសម្ភាស
04/09/2024 – 09:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក មាជ សុវណ្ណរ៉ា៖ ហេតុអ្វីមិនចាប់ខ្ញុំពេលខ្ញុំនៅស្រុកខ្មែរ បែរជាទើបបង្ហាញដីកានៅពេលនេះ?
លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសម្តែងការភ្ញាក់ផ្អើលនៅពេលមានការផ្សព្វផ្សាយឡើងវិញនូវដីកាតាមចាប់ខ្លួនលោក ខណៈដែលលោកកំពុងត្រៀមចាកចេញពីអាមេរិកទៅដល់កម្ពុជាវិញនៅថ្ងៃទី៥ ខែកញ្ញា។ ប្រធានគណបក្សជំនាន់ថ្មីបានលើកឡើងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ កញ្ញា ឆ្នាំ ២០២៤ និងបានចោទជាសំណួរថា ហេតុអ្វីបានជាតុលាការមិនចាប់ខ្លួនលោកតាំងពីលោកនៅក្នុងប្រទេសកម្ពុជា តាមដីកាចេញដោយតុលាការខេត្តរតនៈគិរីតាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។