ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់

បទយកការណ៍
06/09/2024 – 13:40
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់


លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេង ជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។

ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់
ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់ © យី ជីវិន

What Next?

Recent Articles

Leave a Reply

Submit Comment