ដោយ ជុន ច័ន្ទបុត្រ
2024.09.13
RFA
(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដាវីតសុន (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ Photo: RFA
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៣ កញ្ញា ពិភាក្សាលំអិត អំពីបញ្ហាក្រសួងរតនាគារជាតិអាមេរិកដាក់ទណ្ឌកម្ម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក។
សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ គឺលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ រួមមានក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋានអូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋានកោះកុង (Koh Kong Resort), និង សណ្ឋាគារភ្នំពេញ។
ការសម្រេចដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក ជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណ គ្រីបតូ (Cryptocurrency)។
តើបញ្ហាអាមេរិកដាក់ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលប៉ុណ្ណាលើលោក លី យ៉ុងផាត់ និងគណបក្សកាន់អំណាចរបស់ត្រកូល ហ៊ុន?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដាវីតសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕