ដោយ វិទ្យុអាស៊ីសេរី
2024.09.16
RFA
#រូបត្លុកនយោបាយ៖ អាមេរិកដាក់ទណ្ឌកម្ម «ស្តេចកោះកុង» រូប៖ RFA
មហាសេដ្ឋីសញ្ជាតិខ្មែរ-ថៃ ស្និទ្ធនឹងលោក ហ៊ុន សែន និងជាអ្នកកាន់កាប់ហឹបលុយឱ្យបក្សកាន់អំណាច គឺលោក លី យ៉ុងផាត់ ក្លាយជាបុគ្គលកម្ពុជាទី៦ ដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ ក្រោមច្បាប់ Global Magnitsky Act ដ៏មានឥទ្ធិពលរបស់អាមេរិក។ នេះក៏ដោយសារតែអាមេរិករកឃើញថា លោក និងសម្ព័ន្ធអាជីវកម្ម៥របស់លោកមានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។
លោក លី យ៉ុងផាត់ ធ្លាប់មានរឿងរ៉ាវអាស្រូវរាប់មិនអស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មថ្នាក់ជាតិ រាប់ចាប់ពីការច្បាមយកដីធ្លី ការបណ្តេញពលរដ្ឋចេញដោយបង្ខំ ពលកម្មកុមារពាក់ព័ន្ធនឹងឧស្សាហកម្មស្ករអំពៅ ការជួញដូរមនុស្ស ការបូមខ្សាច់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ការរត់ពន្ធថ្នាំជក់ អំពើលាងលុយកខ្វក់ ការបើកបនល្បែងអនឡាញខុសច្បាប់ និងអំពើឆបោកតាមអនឡាញជាដើម។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ហៅការដាក់ទណ្ឌកម្មរបស់អាមេរិកនេះថាជា «ដំណឹងអាក្រក់» មួយសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងជាការ «កាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ច» របស់បក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។