រូបត្លុកនយោបាយ​៖ នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង – អំណោយ ឬ អន្ទាក់?

ដោយ វិទ្យុអាស៊ីសេរី
2024.09.24
RFA

រូបត្លុកនយោបាយ​៖ នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង - អំណោយ ឬ អន្ទាក់?

រូបត្លុកនយោបាយ​៖ នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង – អំណោយ ឬ អន្ទាក់? រូប៖ RFA


ក្រសួង​ការពារ​ជាតិ​កម្ពុជា ផ្តល់​ព័ត៌មាន​បែប​ត្រឡប់ត្រឡិន និង​លាក់បាំង​ជុំវិញ​ករណី​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ ដែល​កំពុង​មាន​វត្តមាន​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​អស់​រយៈពេល​ជិត​១ឆ្នាំ​មក​ហើយ។ ក្រសួង​នេះ​អះអាង​​កាលពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​ថា​វត្តមាន​នៃ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នេះ គឺ​ដើម្បី​ «ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​​នាវា» ​ដល់​ភាគី​កម្ពុជា ជា​ការ​ «ធ្វើ​តេស្ត​សាកល្បង​ចំពោះ​កំពង់ផែ​រាម» និង​ថា​កម្ពុជា ​«គ្រោង​​ទិញ​នាវា​ទាំង​នេះ​ពី​ភាគិ​ចិន» ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​យោធា​នា​ពេល​ខាងមុខ។

ក៏ប៉ុន្តែ នៅ​ដើម​ខែ​កញ្ញា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​មុខ​អះអាង​ជំនួស​ភាគី​ចិន​ថា ចិន​នឹង​ផ្តល់​នាវា​ចម្បាំង​ប្រភេទ 056 Corvette «ធ្វើ​ថ្មី​ពិសេស»​ ចំនួន​ពីរ​គ្រឿង​ដល់​កម្ពុជា នៅ​ឆ្នាំ២០២៥ ឬ​យូរ​ជាង​នេះ។ ក្រសួង​ការពារ​ជាតិ អះអាង​ថា​ការ​ផ្តល់​នាវា​ចម្បាំង​របស់​ចិន​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​ក្នុង​គោលបំណង ​«ពង្រឹង​សមត្ថភាព និង​លទ្ធភាព​របស់​កម្ពុជា» ក្នុង​ការ​ការពារ និង​ថែរក្សា​សន្តិភាព។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ព្រមាន​ថា ចិន​អាច​ប្រើ​វិធីសាស្ត្រ​ប្រគល់​នាវា​ចម្បាំង​ឱ្យ​កម្ពុជា​​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ចេញ​ចូល​ផ្តាច់​មុខ​ចំពោះ​ផ្នែក​ណាមួយ​នៃ​កំពង់ផែ​រាម និង​ដើម្បី​បញ្ចៀស​ពី​ការ​រិះគន់​ជុំវិញ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ សហរដ្ឋអាមេរិក ដាក់​ការ​សង្ស័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ចិន​មាន​ចេតនា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​រាម ក៏ប៉ុន្តែ ទាំង​ភាគី​កម្ពុជា និង​ភាគី​ចិន​បាន​បដិសេធ​រឿងរ៉ាវ​នេះ ខណៈ​បន្ត​លាក់បាំង និង​មិន​បង្ហាញ​តម្លាភាព​ជុំវិញ​សកម្មភាព​របស់​យោធា​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។ ចាប់តាំង​ពី​កម្ពុជា​ប្រកាស​ឱ្យ​ចិន​ជួយ​ធ្វើ ​«ទំនើបកម្ម»​ កំពង់ផែ​កងទ័ព​ជើងទឹក​រាម​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២០២២​មក គ្មាន​នាវា​ចម្បាំង​ប្រទេស​ដទៃ​ណាមួយ​ត្រូវ​បាន​ភាគី​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ឡើយ លើកលែង​តែ​នាវា​ចម្បាំង​របស់​ចិន​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment