ដោយ អាស៊ីសេរី
2024.09.30
RFA
តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
៣១ឆ្នាំក្រោយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ កម្ពុជាបានដាក់សម្ពោធ «វិមានរដ្ឋធម្មនុញ្ញ» ទម្ងន់ជាង ១រយតោន សាងសង់ឡើងដោយប្រើប្រាស់ថវិកាជាតិអស់ប្រមាណជាង ២លាន២សែនដុល្លារ។ រដ្ឋាភិបាល អះអាងថា វិមានរដ្ឋធម្មនុញ្ញនេះ គឺជា «នីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ» តំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ឬការគោរពច្បាប់ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៅកម្ពុជា។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញច្បាប់ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានរំលោភ និងកែប្រែជាច្រើនលើកច្រើនសាដោយ ពេលខ្លះតាមរយៈការធ្វើ «ធម្មនុញ្ញប្រហារ» ដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមគ្រួសារ និងបក្ខពួកត្រកូល «ហ៊ុន»។ ពួកគេថា វិមានរដ្ឋធម្មនុញ្ញនេះ ជានិមិត្តរូបនៃការដឹកនាំប្រទេស «បំផ្លាញ» រដ្ឋធម្មនុញ្ញទៅវិញទេ ខណៈស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលមានចារឹកពាក្យថា «យើងប្រជារាស្ត្រខ្មែរ» បាន «ស្លាប់» បាត់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។