លោក ស៊ុន ចាន់ថុល អះអាង​ថា ក្រុមហ៊ុន​អាមេរិកាំង​ច្រើន​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា

ដោយ ​មាន ឫទ្ធិ
2024.10.03
RFA

លោក  ស៊ុន ចាន់ថុល អះអាង​ថា ក្រុមហ៊ុន​អាមេរិកាំង​ច្រើន​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ថ្លែង​ក្នុង​ជំនួបពិសាអាហារធុរកិច្ចជាមួយសមាជិក សមាជិការនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ RFA


លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អះអាង​ថា ក្រុមហ៊ុន​អាមេរិកាំង​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក មាន ឫទ្ធិ អ្នក​រាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIC) នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington DC) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី​០១ ខែតុលា ខណៈ​លោក​កំពុង​បំពេញ​«បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ» នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ពី​ថ្ងៃទី២២ ខែកញ្ញា ដល់​ថ្ងៃទី០៣ ខែតុលា។

បទសម្ភាសន៍​ផ្ដោត​លើ​ប្រធាន​បទ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា លទ្ធភាព​ដែល​សហរដ្ឋ​អាមេរិក​អាច​​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា បញ្ហា​ព្រែកជីក​ហ្វូណន​តេជោ និង​បញ្ហា​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ (CyberScams) នៅ​កម្ពុជា។

ទស្សនាបទសម្ភាសន៍​ដូចតទៅ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles