ដោយ វិទ្យុអាស៊ីសេរី
2024.10.10
RFA
រូបត្លុកនយោបាយ៖ ខេត្តមណ្ឌលគិរីអាចផលិតមាសបានរហូតដល់ទៅជិត១០០គីឡូក្នុងមួយសប្តាហ៍! រូប៖ RFA
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីដើមឆ្នាំ២០២២ ធ្លាប់ថ្លែងអួតអាងជាសាធារណៈថា ខេត្តមណ្ឌលគិរីតែមួយអាចផលិតមាសបានរហូតដល់ទៅជិត ១០០គីឡូក្នុងមួយសប្តាហ៍ ហើយក្នុងរយៈពេល៧ខែ ខេត្តនេះផលិតមាសបានរហូតដល់ទៅ ១.៧៥១គីឡូ។ លោកបន្តថា កម្ពុជាអាចផលិតមាសបានកាន់តែច្រើនទៅៗ ដោយសារតែការសម្បូរណ៍ធនធានរ៉ែនៅខេត្តភាគឦសាន្ត។
បើទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន កត់សម្គាល់ឃើញថាធនធានរ៉ែមាសដែលប្រមូលបានទាំងនេះ មិនត្រូវបានរដ្ឋាភិបាលបែងចែក ឬយកមកអភិវឌ្ឍក្នុងមូលដ្ឋានឱ្យបានប្រកបដោយតម្លាភាពឡើយ។ ផ្ទុយទៅវិញ ពួកគេថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន និងជីវភាពរបស់ពលរដ្ឋមូលដ្ឋាន នៅតែគ្មានការអភិវឌ្ឍ និងក្រីក្រតោកយ៉ាកដដែល ខណៈចំណូលបានមកពីធនធានរ៉ែមាសនេះទំនងជាធ្លាក់ចូលក្នុងហោប៉ៅរបស់ក្រុមគ្រួសារអ្នកមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។