រូបត្លុកនយោបាយ​៖ នយោបាយ​ដើរ «ទាក់​ម៉ូយ» អ្នក​វិនិយោគ​បរទេស

ដោយ វិទ្យុអាស៊ីសេរី
2024.11.07
RFA

រូបត្លុកនយោបាយ​៖ នយោបាយ​ដើរ «ទាក់​ម៉ូយ» អ្នក​វិនិយោគ​បរទេស

រូបត្លុកនយោបាយ​៖ នយោបាយ​ដើរ «ទាក់​ម៉ូយ» អ្នក​វិនិយោគ​បរទេស រូប៖ RFA


ភ្លាម​ៗ​ក្រោយ​ឡើង​កាន់​តំណែង​តាមរយៈ​ការ​ផ្ទេរ​អំណាច​តពូជ​ពី​ឪ លោក ហ៊ុន ម៉ាណែត ថ្លែង​អួត​អាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ពី​នយោបាយ​ដើរ ​«ទាក់​ម៉ូយ» ​អ្នក​វិនិយោគ​បរទេស​ឱ្យ​មក​រកស៊ី​បណ្ដាក់​ទុន​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នោះ ក្រុម​អ្នក​ហែហម​លោក ក៏​មិន​ភ្លេច​ចាំ​កត់ត្រា​វាស់​ដី និង​ចំនួន​គីឡូម៉ែត្រ​ដែល​លោក​បាន​ធ្វើ​ដំណើរ ទុក​ប្រកាស​នូវ​អ្វី​មួយ​ដែល​ពួកគេ​ហៅថា​ជា​«សមិទ្ធផល»​ប្រចាំ​ឆ្នាំ​របស់​លោក។ រដ្ឋាភិបាល​របស់​លោក បាន​ហៅ​នយោបាយ​នេះ​ថា​ជា​នយោបាយ​ «ការទូត​សេដ្ឋកិច្ច​សកម្ម» ដែល​ជា​សកម្មភាព​ដ៏​សំខាន់​មួយ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុជា។

ក៏​ប៉ុន្តែ ជាង​មួយ​ឆ្នាំ​ក្រោយ​មក «ម៉ូយ» ​ដែល​រដ្ឋាភិបាល​លោក​ទាក់​បាន​នោះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ឈ្មោះ​ជា ​«មជ្ឈមណ្ឌល​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ» ​ដ៏​ឈាន​មុខ​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​អំពើ​ឆបោក​តាម​បែប​ផន់ហ្ស៊ី (Ponzi Schemes)។ ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​ក្រ និង​​អ្នក​មាន​ជា​ច្រើន​រាប់​សិប​នាក់ កំពុង​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ទាំង​នេះ។ នោះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក ត្រូវ​ហ៊ុំ​ព័ទ្ធ​ស្ទើរ​រំ​សួត​ដោយ​អំពើ​បក្ខពួក​និយម​ចាក់ស្រេះ មន្ត្រី ឬ​នាយ​ទុន​ទុច្ចរិត​នៅ​កម្ពុជា និង​អ្នក​វិនិយោគ​ក្លិន​មិន​ស្រួល​មក​ពី​ប្រទេស​ចិន​កុម្មុយនិស្ត។ ពួកគេ​មួយ​ចំនួន​ ត្រូវ​លោក​ប្រមែ​ប្រមូល​ឱ្យ​មក​ធ្វើ​ជា​​ទីប្រឹក្សា​ ឬ​ជំនួយការ​ផ្ទាល់នៅ​ជាប់​ក្លៀក​នឹង​លោក និង​ឪពុក​លោក ខណៈ​អ្នក​ខ្លះ​ទៀត​ធ្លាប់​មាន​រឿងរ៉ាវ​អាស្រូវ​ជា​ឧក្រិដ្ឋជន​រត់​គេច​ពី​សំណាញ់​ច្បាប់​នៅ​ប្រទេស​ចិន ជា​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ដែល​ជាប់​សង្ស័យ​ពី​បទ​លាង​លុយ​កខ្វក់ ជួញដូរ​មនុស្ស បើក​បន​ល្បែន​អនឡាញ​ខុសច្បាប់ និង​ប្រតិបត្តិ​អាជីវកម្ម​ឆបោក​តាម​អនឡាញ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles