#រូបត្លុកនយោបាយ៖ តើអ្នកណា…!! ជាក្រុមភេរវកម្ម ពិតប្រាកដ…?

ដោយ អាស៊ីសេរី
2024.12.14
អាស៊ីសេរី

#រូបត្លុកនយោបាយ៖ តើអ្នកណា...!! ជាក្រុមវេរកម្ម ពិតប្រាកដ...?

តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ !! រូប៖ RFA


លោក​នាង​ជា​ទី​មេត្រី…!! អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា ការ​ប៉ុនប៉ង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន ព្រមាន​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម ទំនង​ជា​លោក ហ៊ុន សែន ចង់​បង្ក្រាប​ចលនា​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ហើយ​ជាពិសេស​ទៀត​នោះ គឺ​នយោបាយ​របស់​លោក សម រង្ស៊ី​។

ក៏ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចោទ​ថា លោក ហ៊ុន សែន និង​ក្រុម​មនុស្ស​ដែល​ស្និទ្ធិ​នឹង​ត្រកូល​ហ៊ុន​នេះ​ទៅ​វិញ​ទេ ជាក្រុម​ភេរវកម្ម ព្រោះ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ដែល​បាន​ស្លាប់​ក្រោយ​របប​ខ្មែរ​ក្រហម​បន្ថែម​ទៀត​នោះ​។ ប្រជាពលរដ្ឋ និង​គណបក្ស​ប្រឆាំង​អំពាវនាវ ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ ជាពិសេស​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​ថា (ICC)។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០៤ ខែធ្នូ ថា ច្បាប់ប្រឆាំងភេរវកម្ម ដែលលោក ហ៊ុន សែន ចង់បង្កើតនេះ នឹងត្រូវគេយកមកដាក់លើលោក ហ៊ុន សែន ទៅវិញទេ ពីព្រោះប្រជាជនដឹងច្បាស់ថា នរណាជាក្រុមភេរវកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles