#រូបត្លុកនយោបាយ៖ ពលរដ្ឋបារម្ភបើសហភាពអឺរ៉ុបដក EBA ៨០% និងដាក់ទណ្ឌកម្មបន្ថែមទៀត តែមេដឹកនាំត្រកូល «ហ៊ុន» ហាក់មិនខ្វល់រឿងនេះឡើយ..!!

ដោយ អាស៊ីសេរី
2024.12.22
អាស៊ីសេរី

#រូបត្លុកនយោបាយ៖ ពលរដ្ឋបារម្ភបើសហភាពអឺរ៉ុបដកEBA៨០% និងដាក់ទណ្ឌកម្មបន្ថែមទៀត តែមេដឹកនាំត្រកូល«ហ៊ុន»ហាក់មិនខ្វល់រឿងនេះឡើយ..!!

តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ ! រូប៖ RFA


ពលរដ្ឋ និង​មន្រ្តី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA)​ ៨០% ​បន្ថែម​ទៀត​​ និង​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ធំ​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ប៉ះពាល់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែអតីត​នាយក​រដ្ឋមន្ត្រី​ឪ ​គឺ​លោក ​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​កូន​ គឺ​លោក ​ហ៊ុន ម៉ាណែត​ ហាក់​មិន​ខ្វល់​អំពី​រឿង​នេះ​ឡើយ ​ដោយ​អះអាង​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គង់​តែ​នឹង​បាត់​ ព្រោះ​កម្ពុជា​បាន​ងើប​ផុត​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​។

​សភា​អឺរ៉ុប​ចេញ​សេចក្ដី​សម្រេច​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប ​និង​សហភាព​អឺរ៉ុប​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ជា​មួយ​កម្ពុជា​ និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ ​សិទ្ធិ​ផ្នែក​នយោបាយ​ និង​សម្លាប់​ប្រជាធិបតេយ្យ​ជា​ដើម។

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា ​ការ​បាត់​បង់ EBA ទាំង​ស្រុង នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក្ដៅ​ក្រហាយ​ ពី​ព្រោះ​កសិផល ​គ្មាន​ទី​ផ្សារ​ និង​ អត់​ការ​ងារ ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ​គ្មាន​លទ្ធភាព​ដោះស្រាយ​បំណុល ​ហើយ​រដ្ឋាភិបាល​ ក៏​នឹង​ប្រឈម​ការ​តវ៉ា​ ទ្រង់ទ្រាយ​ធំ​របស់​ប្រជាពលរដ្ឋ​ ប្រសិន​បើ​មិន​គោរព​សិទ្ធិមនុស្ស ​និង​វិល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles