ដោយ ទីន ហ្សាការីយ៉ា
2025.01.01
RFA

ទិដ្ឋភាពភ្លើងបានឆាបឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ មករា ២០២៥។ រួប៖ ពលរដ្ឋផ្ដល់ឱ្យ
ភ្លើងបានឆាបឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី សន្ធោសន្ធៅនៅមុខព្រះបរមរាជវាំង ក្នុងពិធីប្រគំតន្ត្រី ដើម្បីអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំសកល២០២៥ ដែលរៀបចំដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ មករា ២០២៥។
ក្រោយពីភ្លើងឆាបឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនេះ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល(Fresh News) មិនបានចុះផ្សាយនោះទេ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមមួយចំនួនបានកាត់យករូបភាពអគ្គីភ័យឆាបឆេះនេះពីទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលបានផ្សាយផ្ទាល់នោះ យកមកផ្សព្វផ្សាយបន្ត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គស្នងការនគរបាលជាតិលោក ស ថេត និងមន្ត្រីរដ្ឋាភិបាលដើម្បីសុំបញ្ជាក់ពីមូលហេតុនៃអគ្គីភ័យឆេះនេះបាននៅឡើយទេ កាលពីយប់ថ្ងៃទី១ មករា ឆ្នាំ២០២៥នេះ។
ស្ថាបនិក និងជាព្រះចៅអធិការវត្តភ្នំសេរី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ភ្លើងឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដាក់តាំងនៅមុខព្រះបរមរាជវាំង នៅក្បែរឆាកប្រគំតន្ត្រីនេះ បង្ហាញថា ឆ្នាំថ្មីនេះ ការដឹកនាំរបស់ត្រកូលហ៊ុន នឹងជួបគ្រោះធំ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដូចតទៅ
ទស្សនាវីដេអូឆេះទាំងស្រុង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។