ដោយ វិទ្យុអាស៊ីសេរី
2025.01.07
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ៖ ពលរដ្ឋស្នើឲ្យលោក ហ៊ុន ម៉ានី ទទួលខុសត្រូវរឿងឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ រូប៖ RFA
អ្នកឃ្លាំមើលថា ក្រុមគ្រួសារត្រកូល ហ៊ុន តាំងពីឪដល់កូន បានបំពានព្រះមហាក្សត្រ ម្ដងហើយម្ដងទៀត។ ការលើកឡើងនេះ ក្រោយពីកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានចេញសារប្ដេជ្ញាដង្ហែតាមព្រះមហាក្សត្រ ប៉ុន្តែមិនសុំទោសព្រះអង្គ និងប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីរៀបចំព្រឹត្តិការណ៍ធ្វើឱ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ មករា ២០២៥ នោះទេ។ ក្រោយពីភ្លើងឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនេះ អាជ្ញាធររដ្ឋាភិបាល ហាមពលរដ្ឋមិនឲ្យផ្សព្វផ្សាយ ព្រឹត្តិការណ៍ឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ដោយយកលេសថា ដើម្បីការពារកិត្តិយសប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។