កម្ពុជា
កម្ពុជា-សង្គម
18/01/2025 – 09:55
ដោយ៖ ជួប នរក្សា
RFI
ពលរដ្ឋម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តបាត់ដំបង
គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសុក្រទី១៧មករា ឆ្នាំ២០២៥។ បើតាមមន្ត្រី ជំនាញរបស់ CMAC ការផ្ទុះមីនតោននេះ ដោយសារពលរដ្ឋម្នាក់បើកបររថយន្តប្រមូលផលដំឡូងមីក្នុងចម្ការរបស់ខ្លួន រួចក៏ជាន់ត្រូវគ្រាប់មីនតោនដែលជាសំណល់ពីសង្គ្រាម។
