ពលរដ្ឋ​ខ្មែរ​នៅ​​កាណាដា​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌​ជូន លោក លិម គិមយ៉ា និង​អ្នកស្នេហា​ជាតិ​ផ្សេងទៀត

ដោយ ទីន ហ្សាការីយ៉ា
2025.01.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​នៅ​​កាណាដា​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌​ជូន លោក លិម គិមយ៉ា និង​អ្នកស្នេហា​ជាតិ​ផ្សេងទៀត

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា។ AFP



ក្រោយពី​មាន​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ផុលផុស​ធ្វើ​ពិធី​បុណ្យសព​គោរព​វិញ្ញាណក្ខន្ធ​អតីត​អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ។

ក្នុង​នោះ​ក៏​រួមមាន​អ្នក​រស់នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​ដែរ​។ នៅ​សហរដ្ឋអាមេរិក អ្នក​រៀបចំ​បុណ្យ​បាន​រៀបចំ​ធ្វើតាម​កន្លែង​ផ្សេងគ្នា ក្នុង​ពេល​តែមួយ គឺ​កាលពី​ថ្ងៃទី​១៩ មករា គឺ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វរនីញ៉ា (California) មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ទាមទារ​យក​គជ់​ពី​ថៃ​មកវិញ​ផង និង​ទាមទារ​រក​យុត្តិធម៌ ជូន លោក លិម គិម យ៉ា ផង។ រីឯ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts) វិញ ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ក៏​រៀបចំ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា ផង និង​ពិភាក្សា​អំពី​ការ​ទាមទារ​កោះគជ់​នេះ​ផង​ដែរ។

ដោយឡែក​នៅ​ប្រទេស​កាណាដា​វិញ ពលរដ្ឋ​កាណាដា​ដើមកំណើត​ខ្មែរ​នៅ​ទីក្រុង​តូរុនតូ (Toronto) ក៏​រៀបចំ​ធ្វើ​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ លោក លិម គិមយ៉ា និង​លោក​បណ្ឌិត កែម ឡី ដែរ​។ ពួកគាត់​លើកឡើង​ថា ឃាតកម្ម​ទាំងពីរ​នេះ ជា​រឿង​នយោបាយ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ោញ សារ៉ាត់ ឱ្យដឹង​ថា ពលរដ្ឋ​កាណាដា​ដើមកំណើត​ខ្មែរ បាន​ប្ដេជ្ញា​នៅក្នុង​ពិធីបុណ្យ​នេះ​ថា នឹង​រួមដៃគ្នា ស្វែងរក​យុត្តិធម៌​ជនរងគ្រោះ​ទាំងឡាយ ដែល​ត្រូវ​គេ​បាញ់សម្លាប់​នៅក្នុង​របប​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​នេះ​ឱ្យ​ទាល់តែ​បាន។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment