Dialouge Earth៖ ការឆ្ពោះទៅរកទីផ្សារឧស្ម័នរបស់កម្ពុជាទាមទារយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន

កម្ពុជា
កម្ពុជា-ថាមពល
01/02/2025 – 12:06
ដោយ៖ ជួប នរក្សា
RFI

កាលពីអំឡុងខែតុលា ក្រុមហ៊ុន Royal Group បានបើកការដ្ឋានសាងសង់គម្រោងផលិតអគ្គិសនី ៩០០មេហ្គាវ៉ាត់ ក្នុងស្រុកបុទុមសាគរខេត្តកោះកុង។ គឺជាគម្រោងរោងច្រកអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ។ តាមអ្នកជំនាញកិច្ចការអាកាសធាតុ ការឆ្ពោះទៅរកទីផ្សារឧស្ម័នរបស់កម្ពុជាពេលនេះទាមទារយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន និងត្រូវមានផែនការកាត់បន្ថយការចំណាយថ្លៃថាមពល។

Dialouge Earth៖ ការឆ្ពោះទៅរកទីផ្សារឧស្ម័នរបស់កម្ពុជាទាមទារយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន


ព្រឹត្តិបត្រពត៌មាន Dialouge Earth បានអះអាងនៅថ្ងៃទី៣១ មករាថា បើគម្រោងរោងចក្រអគ្គិសនីកម្ពុជាសម្រេចបានជោគជ័យនៅឆ្នាំ២០២៧ ខាងមុខមែន នោះមានន័យថាកម្ពុជាកំពុងឆ្ពោះទៅរកទីផ្សារឧស្ម័នធម្មជាតិជាលើកដំបូងដែល ពុំធ្លាប់មានពីមុនមកទេ។ របាយការណ៍មួយក្នុងឆ្នាំ២០២៣ ដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានតស៊ូមតិថា ឧស្ម័នធម្មជាតិរាវ (LNG) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតថាមពលរបស់កម្ពុជា។ តែអ្វីដែលអ្នកជំនាញបារម្ភគឺថា កម្ពុជាមិនមែនជាប្រទេសផលិតឧស្ម័នដោយខ្លួនឯងឡើយ។

ក្នុងន័យនេះ អ្នកជំនាញផ្នែកអាកាសធាតុយល់ថា កម្ពុជាត្រូវព្យាករពីយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន ជាពិសេសផែនការកាត់បន្ថយថ្លៃថាមពលដើម្បីធានាថា ការដើរចូលក្នុងវិស័យថាមពលដើរដោយឧស្ម័នរបស់កម្ពុជាបានរុញច្រានសេដ្ឋកិច្ចឲ្យកាន់តែមានកំណើន។ សម្រាប់កម្ពុជា ការបោះជំហានទៅក្នុងវិស័យថាមពលដើរដោយឧស្ម័នធម្មជាតិជាសំណើដ៏ប្រថុយប្រថាន ដ្បិតថាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសផ្សេងៗនៅលើពិភពលោកក៏ពឹងផ្អែកស្ទើរទាំងស្រុងទៅលើការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) នេះដែរ។

Dialouge Earth៖ ការឆ្ពោះទៅរកទីផ្សារឧស្ម័នរបស់កម្ពុជាទាមទារយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន
Dialouge Earth៖ ការឆ្ពោះទៅរកទីផ្សារឧស្ម័នរបស់កម្ពុជាទាមទារយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្ន © James Buttenshaw / Alamy

ទោះយ៉ាងណា កម្ពុជាអាចមានពីរជម្រើសក្នុងការទិញឧស្ម័នយកមកប្រើប្រាស់។ ជម្រើសទី១ និងក្នុងនាមជាអ្នកទិញថ្មីថ្មោង កម្ពុជាអាចទិញពីទីផ្សារលក់ថាមពលឧស្ម័នដោយផ្ទាល់ ហើយជម្រើសទី២ គឺជាការទិញតាមរយៈកិច្ចសន្យាច្រើនឆ្នាំ។ ត្រង់ចំណុចនេះត្រូវបានអ្នកជំនាញពន្យល់ថា ការទិញពីទីផ្សារដោយផ្ទាល់ គឺកម្ពុជាអាចនាំចូលតាមតម្រូវការចាំបាច់ តែត្រូវប្រឈមខ្ពស់នឹងការប្រែប្រួលតម្លៃលើទីផ្សារ។ រីឯ ការទិញតាមរយៈកិច្ចសន្យាច្រើនឆ្នាំ គឺកម្ពុជាអាចកាត់បន្ថយកង្វល់ទៅលើបញ្ហាតម្លៃ ព្រោះថា វាបានកំណត់តម្លៃច្បាស់លាស់រួចជាស្រេច។ ក៏ប៉ុន្តែសម្រាប់អ្នកជំនាញ ជម្រើសទី២នេះ គឺជាការប្រថុយប្រថានខ្លះដែរ ព្រោះកម្ពុជាត្រូវបង់ការផាកពិន័យក្នុងលក្ខខណ្ឌដែលថាមពលឧស្ម័នដែលទិញនោះមិនបានប្រើប្រាស់។ បើតាមអ្នកជំនាញ ការឈានឆ្ពោះទៅរកទីផ្សារឧស្ម័នទំនងជាមិនទាន់ស័ក្តិសមក្នុងកម្រិតប្រកួតប្រជែងវិស័យថាមពលរបស់កម្ពុជានៅឡើយទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment