ដោយ វិទ្យុអាស៊ីសេរី
2025.02.16
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ៖ គម្រោងវាយប្រហារដោយដ្រូន!!! Photo: RFA
បុរសខ្លាំងខាងក្រាញអំណាច និងប្រើហិង្សានយោបាយនៅកម្ពុជា លោក ហ៊ុន សែន ថ្មីៗនេះ បានចេញមុខប្រកាសដឹកច្រមុះនាយករដ្ឋមន្ត្រីកូនថា លោកត្រៀមខ្លួន «កម្ចាត់ចោល» អ្នកទាំងឡាយណាដែលចង់សម្លាប់លោក និងគ្រួសារលោកតាមរយៈផែនការ «ភេរវកម្ម» វាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់លោក។ លោក ហ៊ុន សែន បានទម្លាយឱ្យដឹងពីអ្វីដែលលោកហៅថា ជាផែនការ «ភេរវកម្ម» នេះ គឺនៅស្របពេលដែលលោកខ្លួនឯងបានជំរុញជាច្រើនលើកច្រើនសារឱ្យរដ្ឋាភិបាលកូនប្រុសលោក ពិចារណាធ្វើច្បាប់ដាក់ក្រុមអ្នកប្រឆាំងនៅក្រៅស្រុកដែលលោកចោទថាជា «ក្រុមជ្រុលនិយម» ទៅជា «ក្រុមភេរវករ»។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលនយោបាយកម្ពុជា យល់ឃើញថា លោក ហ៊ុន សែន កំពុងព្យាយាម «ប្រឌិតរឿង» ដើម្បីយកលេសដាក់បន្ទុកលើបក្សប្រឆាំង ក្នុងចេតនាត្រៀមបង្កើតច្បាប់ថ្មីដាក់ពួកគេជា «ក្រុមភេរវករ» និងដើម្បីដំឡើងតំណែងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាជំនួសលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។