រូបត្លុកនយោបាយ​៖ ច្រើន​ជាង​អ្វី​ដែល​គេ​ឃើញ​នឹង​ភ្នែក​ទទេ

ដោយ វិទ្យុអាស៊ីសេរី
2025.02.25
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ​៖ ច្រើន​ជាង​អ្វី​ដែល​គេ​ឃើញ​នឹង​ភ្នែក​ទទេ

រូបត្លុកនយោបាយ​៖ ច្រើន​ជាង​អ្វី​ដែល​គេ​ឃើញ​នឹង​ភ្នែក​ទទេ រូប៖ RFA


ពលរដ្ឋ​រាប់​រយ​នាក់​រស់​នៅ​លើ​ដែនដី​កោះ​ជា​ប្រទេស​ឈ្មោះ Cook Islands បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​រដ្ឋធានី អាវ៉ារ៉ួ (Avarua) ហើយ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​នេះ បាន​ដាក់​សំណើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដកហូត​ទំនុក​ចិត្ត​ពី​នាយករដ្ឋមន្ត្រី លោក ម៉ាក ប្រោន (Mark Brown) បន្ទាប់​ពី​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង «ផែនការ​សកម្មភាព» ដែល​មាន​រយៈពេល​៥ឆ្នាំ​ជាមួយ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​នេះ តម្រូវ​ឱ្យ​រដ្ឋ​ដែល​ជា​ដែនដី​កោះ​ដ៏​តូច​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ សហការ​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​រុករក «រ៉ែ​នៅ​បាត​សមុទ្រ»។ ក្រុម​អ្នករិះគន់ រួម​ទាំង​រដ្ឋាភិបាល​នូវែលហ្សេឡង់ (New Zealand) ផង ដែល​ជា​អតីត​ប្រទេស​ដាក់​អាណានិគម​លើ​ដែនដី​កោះ​ ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​នៅ​តំបន់​ប៉ាស៊ីហ្វិក​នេះ បាន​តវ៉ា​ថា កិច្ចព្រមព្រៀង​រវាង​លោក​នាយករដ្ឋមន្ត្រី ម៉ាក ប្រោន ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​តម្លាភាព​តិចតួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment