ដោយ យ៉ង ចាន់តារា និង គឹម រាហុ៍
2025.03.15
RFA
ក្រោយករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កេរ្តិ៍ឈ្មោះរបស់អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ចាប់ផ្ដើមល្បីរន្ទឺលើទំព័រសារព័ត៌មាន និងបណ្ដាញសង្គម។ នេះគឺដោយសារលោកត្រូវបានគេសង្ស័យថា ជាអ្នករៀបគម្រោងធ្វើឃាតលោក លិម គិមយ៉ា តាមបញ្ជារបស់លោក ហ៊ុន សែន។ តើលោក ឃ្លាំង ហួត ជាអ្នករៀបគម្រោងធ្វើឃាតលោក លិម គិមយ៉ា? តើលោក ឃ្លាំង ហួត មានប្រវត្តិបែបណា?