ដោយ ប្រាជ្ញ ចេវ
2025.04.14
RFA
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ារកូ រ៉ូប៊ីអូ (Marco Rubio) បានផ្ញើសារជូនពរ ដល់ពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទឹកដីសហរដ្ឋអាមេរិក ឱ្យជួបតែសំណាងល្អ និងព័រជ័យគ្រប់ប្រការ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រណៃណីខ្មែរ។

គេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៣មេសាឱ្យដឹងថា លោក ម៉ារកូ រ៉ូប៊ីអូ ជួនពរប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដោយរីករាយ។ លោកជូនពរឱ្យមានសុភមង្គល សុខភាពមាំមួន និងភាពរុងរឿង នៅក្នុងឆ្នាំថ្មី។
លោករដ្ឋមន្ត្រីបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។