ដោយ ប្រាជ្ញ ចេវ
2025.05.14
RFA
លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ដល់ក្មួយលោក ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា បានបើកសវនាការសំណុំរឿងក្មួយរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង បញ្ញា ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពី៦ ឆ្នាំមុន។ លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍នឹងបង្វែរសំណុំរឿងនេះ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យបើកសវនាការឡើងវិញ ព្រោះការសម្រេចរបស់សាលាដំបូងខេត្តនេះ ថា លោក រ៉ុង បញ្ញា ជាជនបង្កដោយមិនបានស្រាវជ្រាវលំអិត។ សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០ ខែឧសភា ខាងមុខ។