លោក​ ហ៊ុន សែន ​បិទ​ផ្លូវ​ចរចា​ផ្ទាល់​ក្នុង​ការ​ឱ្យ​លោក​ សម រង្ស៊ី​ បាន​ចូល​ស្រុក​វិញ

ថ្ងៃសៅរ៍, 09 ខែមិថុនា 2012
ដោយ សុខ ខេមរា
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ (រូបថត៖ AP)

លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន (រូបថត៖ AP)

ច្រកផ្លូវ​តែ​មួយ​គត់​ដូចជា​ពេល​មុនៗ​ដែរ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​ដែល​មាន​កំហុស​ដោយ​ អយុត្តិធម៌​ឬ​យុត្តិធម៌​ក្តី​គឺ​គេ​រំពឹង​ថា​ត្រូវ​សុំទោស ​ឬ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​ លោក​នាយក​រដ្ឋមន្តី ​ហ៊ុនសែន​ដ៏​មាន​អំណាច​ដើម្បី​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន។ តែ​ផ្ទុយ​ទៅ​វិញ​ ថ្លែង​ប្រាប់​ វីអូអេ​កាលពី​ដើម​សប្តាហ៍​នេះ​លោក ​សម រង្ស៉ី​ដែល​កំពុង​ជាប់​ពិរុទ្ធ​ហើយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រឿង​ព្រំដែន​ បាន​អះអាង​ថា​លោក​ត្រូវ​ទៅ​និយាយ​ជាមួយ​វៀតណាម​ជា​ចៅហ្វាយ​មេដឹកនាំ​ កម្ពុជា​បច្ចុប្បន្ន​ឬ​បរទេស​ដែល ​មាន​ឥទ្ធិពល​លើ​ វៀតណាម​ដើម្បី​គាប​សង្កត់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ឲ្យ​បញ្ឈប់​ការយាយី​ប្រើប្រាស់​តុលាការ​ ចាត់ការ​ក្រុមអ្នក​នយោបាយ​ជំទាស់​ ជា​ពិសេស​លោកសម រង្ស៉ី​ខ្លួន​ លោក។​ ក៏​ប៉ុន្តែ​ប្រតិកម្ម​ទៅនឹង​អត្ថាធិប្បាយ​របស់​លោក ​សម រង្ស៉ី​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ទាំង​កំហឹង​ថា​ការមក​និយាយ​ជាមួយ​លោក​រឿង​ការ​វិល​ត្រឡប់​មក​វិញ​របស់​អ្នកទោស​ម្នាក់​ ដែល​គេ​ដឹង​ថា​សំដៅ​ទៅ​លើ ​លោក សម រង្ស៉ី​នោះ​ មិន​អាច​ធ្វើ​ទៅ​បាន​ទៀត​ទេ។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«អញ្ចឹង​ទេ​សូម​លោក​ កត់ត្រា​សំដី​ខ្លួន​ឯង​ទុក។​ខ្ញុំ​អរគុណ។​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកទោស​ម្នាក់​មក​រំខាន ខ្ញុំ​ទេ។​ កត់ត្រា​ទុកណា ។​ ថ្ងៃ​ក្រោយ​តិច​តែ​សរសេ​សំបុត្រ​ ហើយ​ឲ្យ​មាន​ ភ្នាក់ងារ​អី​មក​ចរចា​សម្រុះសម្រួល​ជាមួយ​ខ្ញុំ។​អត់ទេ​ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ។​ ខ្ញុំ​សុំ​ឆ្លើយ​ប៉ុណ្ណឹង។​ ខ្ញុំ​អាយ៉ង​អត់​មាន​សិទ្ធិ​ទេ»។

លោកហ៊ុន សែន​បាន​បញ្ជាក់​ថា​ក្រៅពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ គឺ​អន្តរជាតិ ​បរទេស​ណា​ក៏ដោយ​គ្មាន​សិទ្ធិ ត្រួតត្រា​លោក​បាន​ទេ។

«ក៏​ប៉ុន្តែ​លើ​លោកីយ​នេះ​អ្នក​ដែល​មាន​សិទ្ធ​ត្រួតត្រា​ហ៊ុន​ សែន​បាន​គឺ​មាន​តែ​ប្រជាជន​ខ្មែរ​តែ ​ប៉ុណ្ណោះ។​ សំឡេង​ភាគច្រើន​នៃ​ប្រជាជន​ខ្មែរ​ទើប​មាន​សិទ្ធិ​ត្រួតត្រា​ហ៊ុន សែន។​ ព្រោះបើ ​ប្រជាជន​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​ទម្លាក់​ហ៊ុន សែន​ហើយ​ ខ្ញុំ​ត្រូវតែ​គោរព។​ អញ្ចឹង​មាន​ន័យ​ថា​អ្នក ​ដែល​ខ្ញុំ​ត្រូវ​គោរព​ហើយ​កោតខ្លាច​បំផុត​គឺ​ប្រជាជន»។

ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ហើយ​ត្រូវ​ទូរទស្សន៍​ជាតិ​កម្ពុជា​យក​មក​ចាក់ផ្សាយ​ទាំង ស្រុង​គឺ​ពេល​លោក​ចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៦​នោះ​ លោក ហ៊ុន សែន​ ប្រៀប​ធៀប​អត្ថាធិប្បាយ​ របស់​លោក​ សម រង្ស៉ី​ទៅនឹង​អត្ថាធិប្បាយ​លោក​ ខៀវ សំផន​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ដែល​មិន​ឲ្យ​ តម្លៃ​រដ្ឋាភិបាល​លោក​និង​រិះគន់​ដូចគ្នា​នឹង​លោក​សម រង្សី​ដែរ​ពេល​លោក​ហៀប​ចរចា ជាមួយ​សម្តេចឪ​ព្រះ​នរោត្តម​សីហនុ​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៨០។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​កាន់​អំណាច​​ជាង​៣០ឆ្នាំ មកនេះ​ត្រូវក្រុម​ជំទាស់​និង​អ្នកវិភាគ​បាន​ចាត់​ទុក​ថា​ លើក​បន្តុប​ឬ​បង្កើត ​ដោយ​ប្រទេស​វៀតណាម ដែល​ធ្លាប់​ឈ្លានពាន​ទឹកដី​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩។

ហើយ​នេះ​ជា​អត្ថាធិប្បាយ​របស់​លោក​សម រង្ស៉ី​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន​ប្រតិកម្ម៖

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។​ ខ្ញុំ​ត្រូវ​និយាយ​ជា មួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺ ​ធ្វើតាម បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស​ វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យ​គេទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំឲ្យ​រករឿង​គណបក្ស​សម រង្ស៉ី ​ជា​ពិសេស​កុំឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៉ី​ត្រូវ​តុលាការ​កម្ពុជា​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ជាង​១០ឆ្នាំ ពី​បទដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ២០០៩​ដើម្បី​ជួយ​ អន្តរាគមន៍​ដល់​ពលរដ្ឋ​ដែល​មក​ប្តឹង​លោក​ជា​អ្នក​តំណាង​រាស្ត្រ។ ​លោក សម រង្ស៉ី ​អះអាង​ថា​សម្ពាធ​ បរទេស​ទាំងនោះ​លោក​ រំពឹង​ថា​ឲ្យ​លោក​ វិល​មក​កម្ពុជា​ កន្លះ​ឆ្នាំ​ មុនការ​បោះឆ្នោត​ជាតិ។​ លោក ព្រមាន​ថា​ការរារាំង​រូប​លោក​មិនឲ្យ​ចូល​មក​កម្ពុជា​ នឹង​ធ្វើឲ្យ​បាត់ភាព​ស្របច្បាប់​ហើយ​ ប្រជា​ពលរដ្ឋ​ នឹង​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់។ ​លោក សម​ រង្ស៉ី​ពុំបាន​បញ្ជាក់​ពី ​ប្រទេស​ណាមួយ​ ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ទេ​ តែថ្មីៗ​លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​សរអា​ ដើម្បី ​ស្វែង​រក​ការ​គាំទ្រ​នយោបាយ ​និង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​គួរ​ឲ្យ​ចិន​រីករាយ​ចំពោះ​ជម្លោះ​សមុទ្រ ​ខាងត្បូង​ប្រទេស​ចិន៕

What Next?

Recent Articles

63 Responses to "លោក​ ហ៊ុន សែន ​បិទ​ផ្លូវ​ចរចា​ផ្ទាល់​ក្នុង​ការ​ឱ្យ​លោក​ សម រង្ស៊ី​ បាន​ចូល​ស្រុក​វិញ"

  1. ចៅចេកអាំង says:

    ធ្វើម៉េចបើមេបក្សដ៏អន់នេះគេចង់ចចារជាមួយយួន អិចឹងទៅចចារជាមួយយួនទៅព្រោះពួកក្រុមបក្ស គេមានកូនយួនជាច្រើនកំពុងធ្វើការដូចជាយឹម សុវណ្ណ មេល្បែងអេង ឆៃអៀង ជាដើម មានសមាជិកបក្សជាច្រើនដែលជាខ្មែរសុទ្ធបានចាកចេញពីបក្សហើយមករួមរស់ជាមួយបក្សប្រជាជន កម្ពុជា។

  2. អួតខ្លួនថាខ្លាំងណាស់ តែខ្លាចសូម្បីសម រង្ស៊ីដែលមិនមាន
    មានអង្គរ័ក្ស មិនមានយួនជួយការពារ ។ ហេតុអីក៏ហ៊ុន សែន
    ប្រកាសបិទផ្លូវចរចា…? ចម្លើយគឺថាជនពាលយង់ឃ្នងនេះ
    មិនចេះចរចាទេ ចេះតែគំហកដាក៉គេ, សម្លុតគម្រាម, បញ្ជា
    ឱ្យគេធ្វើតាមខ្លួន ។ កាលណាបែរមករកការចរចា ហ៊ុន សែន
    គ្មានការចេះដឹងគ្រប់គ្រាន់ដើម្បីនិយាយឱ្យសមហេតុផល
    ដូចគេអ្នកបានរៀនសូត្រក្របខ័ណ្ឌទេ ។ អាកប្បកិរិយា សម្តី
    តែកាលណាចេលនិយាយមកគ៊យកមេឃទ្រាប់អង្គុយ ។ ហើយ
    ឆ្កែបំរើដែលជួយព្រុស ក៏ចម្លងយកឫកថោកបាតផ្សារមកដាក់
    ខ្លួនឱ្យដូចចៅហ្វាយបេះដាក់ ។ ថាពួកអ្នកគ្មានការចេះដឹងចុះ
    សមនឹងចម្លងតាម ពួកអ្នកដែលអួតខ្លួនBACI, BACII អ្នកខ្លះ
    ទៅពីបរទេសនិងអ្នកខ្លះនៅបរទេស ក៏ថោកជាងកញ្ជះយួន
    នាមហ៊ុន សែននេះទៅទៀត!

  3. តាម៉ុក says:

    បើហ៊ុន សែនអួតក្អេងក្អាងថា មានតែប្រជាជនទេដែលខ្លួនគោរព ចុះហេតុអ្វីបានជាខ្លួនមិនស្ដាប់ រាស្ដ្រខ្មែរស្រែកយំរាល់ថ្ងៃផង បឹងក់ក បូរីកីឡា ដីក្រហម ព្រៃឡង់ ប្រជារាស្ដ្រតវ៉ា ទាមទាការដែល ហ៊ុន សែនបើកដៃឲ្យគេកាប់បំផ្លាញព្រៃឈើ រឹបអូសដីធ្លីផ្ទះសំបែងរាល់ថ្ងៃ តើយើងមានដែលឃើញ ហ៊ុន សែន ចេញមុខមកដោះស្រាយជួយរាស្ដ្រទេ? សំដីបោកប្រាស់រាស្ដ្រ តែតាមពិតទៅ គឺហ៊ុន សែនជាឃាដករ ជាមេចោរលួចជាតិ ជាមេក្បត់ជាតិ កាត់ទឹកដីឲ្យយួន បើកដៃឲ្យយួនចូលពេញ ស្រុក ដូច្នេះចូរឈប់បោកប្រាស់រាស្ដ្រទៀតទៅ។

  4. KR. says:

    Ah Kwang’s aggravated reaction and emotional expression is clearly showing that he is an uneducated individual…

  5. KR. says:

    The final days of despotism will come to an end in the near future…

  6. KR. says:

    Vedika Serey or Free stage and Ta Mok, your valuable comments are greatly appreciated by most readers in the forum. sincerely yours…

  7. អ្នកក្រ says:

    សម្តាចម៍ និយាយឡើងសុទ្ធតែ មានតែប្រជារាស្រ្តទេដែល សម្តាចម៍ ខ្លាចនឹងគោរព និយាយដូច
    អាចម៍អញ្ចឹង ហើយចុះប្រជាជនទូទាំងប្រទេសដែលបានបញ្ហារដីធ្លីជាមួយអ្នកមានអំណាចដែលជា
    កូនចៅ សម្តាចម៍ មេចក៏មិនបើកភ្នែកមើលផង​ ?? សម្តាចម៍ និយាយមិនមែនជាការពិត សម្តាចម៍
    នឹងត្រូវរន្ទះបាញ់ហើយ

  8. Vichet says:

    ដោយសារអណ្ដាត ឯកឧត្ដម ក្លាយជាឃាតករ សម្លាប់ខ្លួនឯង ក្នុងគម្រោងវិលមកកាន់កម្ពុជាវិញ។

  9. Kmeng Peal says:

    អូសស្រុកខ្មែរទៅជាមួយផងប្រសិនបើសំដាចម៍ចែកស្ថានទៅ ព្រោះអីស្រុកនេះជារបស់
    សំដាចម៍តែអែងហើយ។

  10. ជនពាលដែលកើតពីប្រេតហាស្តីឡើងចង់កាន់អំណាច
    ទាល់អាយុកៅសិបឆ្នាំ! ពេលមច្ចុរាជមកអូសអំបែងក្បាល
    ក៏ប្រកែកទៅថាខ្លួនមិនចង់ងាប់ទេ ព្រោះគ្មាននរណា
    កាន់កាប់ប្រទេស ។

  11. ឡូឡា says:

    ខ្ញុំក៏ទទូលស្គាល់ដែរ ប្រសិនបើសមិទ្ធិផលទាំងនោះមិនឆ្លុះបញ្ចាំងពីផលប្រយោជន៍បុគ្គល ឬបក្សពួករបស់ពួកនិយមបក្សរណបយួនហាណូយនោះ។ តែសូមស្ថាប័នប្រតិកម្មរហ័សអើយបើកភ្នែកឲ្យច្បាស់ និងប្រឹងយកខួរមួយដុំរបស់អស់លោកមកគឹតឲ្យឃើញថា​ សមិទ្ធផលទាំងនោះបានមកពីណា?
    ឧទាហរណ៍ សាលាក្តីខ្មែរប្រហមមួយ ខំនាំគ្នាអំពាវនាវរកជំនួយពីបរទេសមួយឆ្នាំប៉ុន្មាន USD ស្ពានថ្នល់ខ្វាត់ខ្វែង សាលារៀន ដែលលេចចេញធ្លោៗមកនេះបានមកពីកំចីថវិកាបរទេសប៉ុន្មានហើយ? ហើយបានសងគេវិញប៉ុន្មានហើយ? បន្ទាប់ពីខ្ចីគេ និងបានថវិកាពីការគាបចំរ៉ាញ់ពីពួកថៅកែ និងឧកញ្ញារកស៊ីខុសច្បាប់មួយចំនួនមកក៏សាងសាលារៀនហើយដាក់ឈ្មោះខ្លួនឯងនោះ?​ ទិត សុធាអើយតើលោកមិនដឹង ឬមួយដឹងដែរតែធ្វើជាមិនដឹង ដើម្បីចូលរួមបិទបាំងអំពើលួចជាតិលក់ជាតិ ដើម្បីអាចលោករក្សាតួនាទីជាអ្នកប្រតិកម្មរហ័សបាន? លោកដឹងទេថាការគាបចំរ៉ាញ់ពីពួកថៅកែ ពួកឧកញ្ញាទាំងអស់ តាមចិត្តចង់បានហ្នឹងហើយដែលធ្វើឲ្យពួកនោះវាគាបប្រជាជនបន្តមកទៀត ដូចជាគ្រាន់តែថ្ងៃបុណ្បអ្វីមួយ សាំង ម៉ាហ្សូត សំបុត្រឡាន និងទំនិញសព្វមុខឡើងថ្លៃពី ២០-៤០% ហើយបើឡើងហើយគឺមិនចុំវិញទេ​ មុនបោះឆ្នោតសាំងចុំបាន ១ រយរៀល តែបោះឆ្នោតរួចហើយវិានឹងឡើងបន្តទៀត សួរថាតើនរណាជាអ្នករងគ្រោះ? គឺប្រជាជនខ្មែរជាពិសេសជនក្រីក្រ ដែលពួកអស់លោកមើលរំលង ហើយនាំគ្នាគឹតថាមិនមានទេអ្នកក្រីក្រក្នុងសម័យសម្តេចតេជោនោះឯងជាអ្នករងគ្រោះជាងគេ។ តែហេតុតែប្រជាជនជាពិសេសតាមជនបទគាត់មានចំណេះដឹងទាបពេក មិងមិនអាចទទួលបានពត៌មានពិតៗអំពីបញ្ហារបស់សង្គមកម្ពុជាទាល់តែសោះ ក្រៅតែពីពត៌មានកុហក បំភ្លៃ ឬពតឥមានដែលអួតរបស់អស់លោក ព្រោះពួកគាត់មានទូរទស្សដែរ តែទូរទស្សរបស់ពួកឧកញ្ញាៗដូចជា ទទក CTN បាយន្ត ប៉ុស្តលេខ៣ លេខ៥ លេខ៩ MYTV ។ល។លនិង។ល។ ដែលគ្មានហាននិយាយចំណុច​អាក្រករបស់អ្នកដឹកនាំឬរដ្ឋាភិបាលសោះនោះ ដូចជាការបាញ់សម្លាប់អ្នកតវ៉ាយ៉ាងរង្កាល ការប្លន់ហើយបាញ់សម្លាប់កណ្តាលផ្សារកណ្តាលថ្ងៃរាប់មិនអស់ រដ្ឋាភិបាលមិនដែលមានសម្ថាភាពចាប់​ឃាតកយកមកផ្តន្ទាទោសបានអីៗហ្នឹង ដូច្នេះ​ហើយដែលធ្វើឲ្យប្រជាជនគាត់គឹតថារដ្ឋាភិបាលខ្មែរសព្វថ្ងៃបានក៏សាងសមិទ្ធិផលជាស្នាដៃបានច្រើនណាស់ តែធាតុពិតបានទាំងជំពាក់ប្រាក់បរទេសយ៉ាងសន្ធឹកសន្ធាប់​ដែលរបបគ្រប់គ្រងរបស់ខ្មែរមុនៗមិនធ្លាប់មាន​។ កុំច្រឡាំណា នេះហើយជាសមិទ្ធិផលដែលបានមកដោយភាពគ្រោះថ្នាក់នៃប្រទេសជាតិទៅថ្ងៃអនាគតនោះ។ លោកក៏ប្រហែលជាមិនមានភ្នែកមើលឃើញអំពីទុក្ខសោករបស់ប្រជាជនខ្មែរអំពីការលួចឆកប្លន់ពីពួគអ្ននមានអំណាចដូចជាដីធ្លី មានសប្រាក់ ។ល។​និងពលរដ្ឋគ្របទីកន្លែងកំពុងដេកភ័យពីការប្រម៉ាញ់របស់ពួកចោចាត់តាំង ឆកប្លន់ទ្រព្យសម្បត្តិរបស់​ខ្លួន ដែលថ្ងៃណាក៏ជាថ្ងៃព្រួយដែរនោះទេ។ តើលោកសុធាបានដឹងដែរទេ?

  12. ចិត្តសឿងចូលស្រុកមកអ្នកណាចាប់ប្រសិនបើខ្លួនគ្មានចំនុចខ្សោយ កុំឲ្យគេថារង្ស៊ីកំសាកញីអន់ជាងលោកជំទាវ មួយ សុខហួ ទៅទៀត តំណែងមេបក្សគួឲ្យលោកជំទាវប្រហែលសមជាងព្រោះលោកជំទាវក្លាហានជាងលោក សម រង្ស៊ី មិនខ្លាចគុកច្រវ៉ាក់ធ្វើមេដឹកនាំនយោបាយខ្លាចគុកអន់ណាស់!!!!

  13. BaBaBoo says:

    បើនិយាយអំពីសម្លេងភាគច្រើន លោកសមរង្សីពិតជាមិនអាចចូលស្រុកបានទេ ពីព្រោះសម្លេងភាគច្រើនដូចគ្នានិងសម្លេង បោះឆ្នោតឈ្នះ!ឈ្នះ! ប្រជាជននិងគាំទ្រសម្តាចម៌ហ៊ុនសែនមិនខាន។ ទោះទៅពឹងចៅហ្វាយជួយបើកផ្លូវ ចៅហ្វាយមិនឆ្កួត ដល់ថ្នាក់បង្ហាញមុខដូចការគិតរបស់លោកសមរង្សីឡើយ។

  14. ថាខ្ញុំអត់ចង់និយាយតាំងពីណាណីយមកម្លេះអ្នកដឹកនំាប្រភេទនេះចង់ចចារឬពិភាគសាជាមួយ
    អ្នកណាអេាយមានកំរិតលក្ខណះជាអ្នកមានវិជ្ចាជវះត្រឹមត្រ្វវបាននេាះគីគ្មានសួមបីតែមួយក្រចក
    ដៃរបស់អ្នកមានសាលាគ្រូបង្រៀនតាមស្រទាប់មេចនេាះនឹងបាន!ទៅមិនរួចទេបេីចចារនិយាយស្តី
    ជាមួយខ្ញុំជាអ្នកឡេីងត្នេាតទេីបមនុស្សប្រភេទនេះព្រមព្រាងព្រេាះគាត់ចេះជាងយេីងខ្ញុំ

  15. នៅក្រៅស្រុកទៅកុំថាសម្តេចហ៊ុនសែនបិទផ្លូវវាមិនត្រូវទេ អ្នកណាលាត់
    កន្តុយខ្លួនឯងទើបត្រូវជាង ចូលមកទទួលខុសត្រូវចំពោះមុខតុលាការបើ
    តុលាការអយុត្តិធម៏លើកនិតិវិធីច្បាប់មកកាត់ខុស ឬលើកអង្គហេតុមិនត្រូវ
    ដោយរបៀបណា យើងត្រូវប្រឈមនិងរកទឡ្ហីករណ៏ណាឲ្យច្បាស់ទៅនិង
    វែកមុខតុលាការភ្លាមៗនៅនឹងកន្លែង កុំលាត់កន្ទុយរត់ទៅស្រែកវ៉ូស.វ៉ូស
    ខាងក្រៅ ទើបសមអ្នកក្លាហានវីរៈជនគេមិនខ្លាចកុំថាគុកស្លាប់ក៏គេមិនខ្លាច
    ដែរព្រោះការតស៊ូវាមានន័យ ​តែអ្នកក្លាហានរង្សីឯងដើរលក់នំ (ប្រជាធិបតេយ្យ
    ប៉ុន្តែស្នូលល្មោភសង្រ្គាម )ឬនំគម ស្នូលម្ទេសសុទ្ធ កញ្ជ្រោងចង់ស៊ីមាន់ ។
    នេះហើយនិស្សិតស្រុកបារាំង គេថាពូជន៏មន្រ្តីនៅតែជាមន្រ្តីមែន មកពីគេជាកូន
    មន្រ្តីទើបគេបានទៅរៀននៅស្រុកបារាំងតាំងពីបាទជើងក្រហមហើយគេជាបណ្ឌិត
    ស្រុកបារាំងអីចឹងហើយនៅបារាំងទៀតទៅ​ ។ ត្រង់ថាបិទឬបើកស្អីច្រកចរចា
    ស្អីព្រូសតែឯងទៅ ដើរព្រូសក្រឡឹងផ្ទះតែឯងទៅគ្មានអ្នកណាគេទៅខ្វល់ទេ
    ឡប់តែឯងទៅ ។ និយាយ (ពឹង) ជាមួយយួនទៅក្រែងបានចូលស្រុក ហើយ
    គ្រាន់រាស្រ្តខ្មែរហៅថាៈ ឆ..ក…ែ…របស់យួនវិញ. ព្រោះមិនមែនអាយ៉ងយួន
    ទេអាយ៉ងយួនគ្រាន់បានយួនហៅរកមកធ្វើនេះធ្វើនោះឬបន្តុបធ្វើនេះធ្វើនោះ តែនេះ
    ដាក់កន្ទុយត្រសុលក្បាលទៅខ្លួនឯងអីចឹងអានឹងគេហៅស្អីទៅវិញទៅ ? ។ មុន
    ឲ្យអាមេរិកជួយឥឡូវចង់ឲ្យយួនជួយវិញ កុំបកស្រាយថាស្អីក៏ដោយក៏មានអត្ថន័យ
    ស្មើរនឹងពឹងគេជួយដែរ ព្រោះយើងរត់រកគេ។

  16. ( កុំនិយាយជាមួយហុនសែន ព្រោះគ្រាន់តែជាអាយ៉ងយួនតែប៉ុណ្ណោះ
    និយាយជាមួយួនតែម្តងទើបគៀបហ៊ុនសែនបានហើយរង្សីអាចចូល
    ស្រុកវិញបាន ) បើយោលលើឃ្លាសំដីរង្សីនិយាយនេះសូមសួរអ្នកទាំង
    អស់ខាងលើដែលចោទសម្តេចឃោឃៅពាល ព្រៃផ្សៃផ្តាច់ការយ៉ាងម៉េច
    អ្នកណាជាអ្នកទោសត្រូវសុំអន្តរាគមន៏ចូលស្រុកអ្នកណាជាអ្នកជួយរក
    ដំណោះស្រាយអាស្រ័យមនោសញ្ចេតនា បើតាមការលាត់កន្ទុយរត់ទៅ
    ក្រៅ ( វាមិនដែលអ្នកទោសដាក់កំហិតឲ្យមេគុក) ព្រោះគុកគេមានបទបញ្ជា
    ផ្ទៃក្នុងរបស់គុក។ដូច្នេះអ្នកណាបិទអ្នកណាបើកស្អីនិយាយឆ្កួតលីលាអីចឹង ។

  17. ណុប ណែម says:

    Ah KR will RIP soon along with Srey Khmer. He likes to curse the Cambodian government leaders. Ah KR’s aggravated reaction and emotional expression is clearly showing that he is one of the uneducated individuals living in the USA as slaves. The final day of Ah KR will come to an end in the near future…What a pity for Ah KR it is!!!

  18. khmer says:

    សំដីពិតជាឈឺចាប់……….។​ ផ្សែងមិនអាចកើតឡើងដោយគ្មានភើ្លងបានទេ………។ បើមិនមានរឿង ពិត នោះការនិយាយក៏មិនអាចកើតឡើងបានទេ……..។ អ្នកដឹកនាំគ្រប់ប្រទេសសុទ្ធតែពោលពាក្យ ថា ស្រលាញ់រាស្រ្ត តែមានមេដឹកនាំតិចណាស់ដែលស្រលាញ់រាស្រ្ត…។ ​ខ្មែរកម្ពុជាក្រោមចង់រំលឹក ខួប តែគ្មានការគាំទ្រថ្នាក់ដឹកនាំសោះ។ ខ្មែរបាត់បង់ទឹកដីកម្ពុជាក្រោមថែមទាំងជួបសង្រ្គាម ឯយួន កើនទឹកដីហើយ អាចរួបរួមប្រទេសបានទៀត……។ បើខ្មែរពិតជាមានទឹកដីនៅគ្រប់ ចាំបាច់សម្តេច មួយចំនួនទៅលេងស្រុកកំណើតធ្វើ (ប៉ាសស្ព័រ) គ្រាន់តែទឹកដីកំណើតការពារមិន បានផង មិនគួរ………….។ ខែ្មរតែងស្រែកយំការបាត់បង់ដី ដែលគ្មានការយកចិត្តពីអ្នកដឹកនាំ សោះ……….ថ្ងៃនេះវេនពួកគេ ថៃ្ងណាមួយវានឹងជាវេនខ្ញុំម្តងជាមិនខានដែលត្រូវស្រែកយំដូច ពួកគេមិនខាន​ បើនៅតែគ្មានដំណោះស្រាយ……….។ មនុស្សយើងគ្មានអ្វីដែលអាចលាក់បាំងបានយូទេ បើមិនចង់ឲ្យគេដឹង លុះត្រាខ្លួនកុំប្រព្រឹត្ត។
    កុំប្រកាន់ខ្ញុំនិយាយពាក្យក្នុងចិត្ត………។

  19. ខ្ញុំគាំទ្រមតិ របស់ឡូឡា​​​​​​​ គឺត្រឹមត្រូវ។​ មនុស្សអាក្រក់អួតតែចំនុចល្អទេ ចំនុចអាក្រក់គេមិនហ៊ានបញ្ចេញឡើយ ខ្លាចបែកឆ្នាំងបាយ អស់បាយស៊ី។ ចិត្តរបស់ពួកគេមិនមែនចិត្តកូនប្រុសទេ ហ៊ានស៊ីតែមិនហ៊ានសង។

  20. Ratha says:

    មនុស្សដូចហ៊ុន សែន តាំងពីណាមកមិនដែលខ្លាចក្រែងអ្នកណាសោះ
    ក្នុងស្រុកខ្មែរ មិនថាចាស់ទុំឬក្មេងខ្ចី តែមានម្នាក់ដែលមិនហ៊ានបង្ហើប
    ប្រាប់អ្នកណាសោះថា ក្រៅពី សម រង្ស៊ី លោកមិនខ្លាចក្រែងអ្នកណាឡើយ។
    តើហេតុអ្វី? ព្រោះអី? អស់លោកដែលអាងថាខ្លួននោះខ្លាំងអាចឆ្លើយបានឬអត់?

  21. គោរពរាស្ត្រមតិភាគច្រើនអាចម៍អី ធ្វើបាបរាស្ត្ររាល់ថ្ងៃ ។

  22. ណារី says:

    និយាយ…….១ម៉ាត់ច្បាប់……២ម៉ាត់ច្បាប់ /មានន័យអ្វីទៅបើ សម រង្ស៉ីមិនដែលទទួលស្គាល់ ផងហ្នឹង
    ( ច្បាប់ស្រុកខ្មែរ)
    នៅតវ៉ានាំតែខាតពេល ដើរធ្វើនយោបាយការទូតក្រៅប្រទេសវិញចំណេញជាង…ហេះ…..ហេះហេ.។

  23. ចៅចេកអាំង says:

    ជាតិជាមេបក្សដ៏គំរក់មានបញ្ហាបន្តិចបន្តួចរត់ចោលស្រុកបាត់យករួចខ្លួនតែម្នាក់ឯង តើឲ្យពពួក គាំទ្រ ពីរបីដំបរស្វាដែលកំពុងស្រែកកោកៗនៅក្នុងស្រុកនិងពពួកនិយាយដូចក្មេងហិតកាវធ្វើខ្ងុំគេ នៅក្រៅ ស្រុករងាររកនិយាយមិនចេញទេ។អនិច្ចាតោថ្មលោកក៏សាងណាស់ បក្សប្រឆាំងមួយៗសុទ្ធ តែមនុស្សមិនគ្រប់ទឹក ច្រឡោមខាម ពាក្យសំដីបញ្ចេញមកមិនសមជាមនុស្សលោកសោះ អន់ជាងសុនខអង្គែស៊ីទៅទៀត មិនដឹងថា ស្ថានភាពបក្សរបស់ខ្លួនដល់កំរិតណា មិនដឹងថានយោបាយការបរទេសជាតិនិងអន្តរជាតិឈានដល់លំដាប់ណាទៅហើយ ចេះតែព្រុស តាមការនឹកឃើញ គួរអោយសង្វេកណាស់ក្រុមប្រឆាំងអើយ។បំណងល្អពីអ្នកលក់ចេកអាំងខ្មែរ។

  24. កូនខ្មែរពីបារាំង says:

    ខ្ញុំសូមគាំទ្រយោបល់លោក ឡូឡា​ ខាង​លើទាំងស្រុងដែលបានរៀបរាប់យ៉ាងក្បោះក្បាយនិងល្អទៀត។

  25. ខ្មែរត្រូវស្រឡាញ់ខ្មែរ​ និងជួយខ្មែរ​ ដឹកនាំរីកចំរើនអាស្រ័យលើបក្សប្រឆាំង ប្តីល្អអាស្រ័យលើភរិយា ហើយភរិយាល្អក៏ដោយសារស្វាមីដែរ ។ មានបក្សកាន់អំណាច ក៏ត្រូវមានបក្សកែតំរូវដែរតើមែនទេ ?
    យើងគួរតែបើកចិត្តអោយទូលាយ ដើម្បីរស់នៅទាំងអស់គ្នា ៕ អរគុណ

  26. រិទ្ទីផល says:

    អាគាំទ្រខំព្រុសតាមម្ចាស់វាឲ្យខាំគឺវាខាំហើយ។យើងមិនមែនពួកចាំតែប្រឆាំងឬជាអ្នកនយោ
    បាយប្រឆាំងទេ!!!!!!!!!!!!!!យើងជាប្រជាពលរដ្ឋខ្មែរម្នាក់កើតមកឃើញសង្គមដែលដឹកនាំ
    ដោយគណះបក្សប្រជាជនសព្វថ្ងៃនេះ!!!!!!!ប្រជាជនសឹងតែទ្រាំលែងបានហើយ!!!!
    ជ្រាបឲ្យច្បាស់អាចេកអាំអាកូនខ្មែរបើថាអាកូនយួនទើបត្រូវ។

  27. យួន ! យួន says:

    លោក ឡូឡា យោបល់របស់លោក គឺពិតជាត្រឹមត្រូវ !!!!

  28. KR. says:

    Ah Nop Nem = Ah Khmao = Ak Plok Choy = Ah Kong Kak, plus many more cloning piece of shit. You and your supreme master are not much different. Your self-proclaimed intellectual was long gone into the sewage drain. No one really care of your stupid comments any more. You are only one of the street rats that keep on scavenging under the trash discarded by the dictators. Your useless barking effort means nothing to the antagonists in the outside world. Look at your stupid written imitation dummy ! you should be ashamed of yourself for striving to be a fake PhD graduate. You don’t even know who I am, where I live, and what kind of job I have. Your assumption and prediction is far beyond the reality and your final day will come to an end at the same time as your notorious leaders. Good luck, ass kisser !

  29. Sam Raingsey is not a criminal likes Hun Sen who is a killer and a thief of our nation.

  30. ឡូឡូ says:

    អ្នកនយោបាយខ្មែរ មើលយូរទៅដូច ក្មេងគប់វង់ អាធំសំឡុតអាតូច ៗរត់ផងជេរផង ធ្វើអីមិនបានគិត
    តែជេរ …………………ហើយអួតថាសុទ្វតែចាស់ទុំនយោបាយ ………………..អាធំអាងតែឯងធំ
    ដឹងតែមិនឲ្យ ធើអីអញ………តែបើជាមួយបរទេស គឺមិត្តភាព មឺុនឆ្នាំ ធើបាបខ្មែរ
    យកចិត្តគេ ឲ្យគេថាខ្លួនស្មោះត្រង់…………….

  31. Lop lop says:

    បើប្រជារាស្រ្តជាម្ចាស់ ម្តេចក៏សម្តេចតេជោ មិនព្រមដោះលែងអ្នកបឹងកក់ និងស្វែងរកយុត្តុធម៌ជូនកុមារ​បឹងកក់ផង? ចុះមិនដេញវៀតណាម យកដីឲ្យខ្មែរបាននៅវិញទៅ? រឺក៏លោក ចង់ ឲ្យយួនដឹញខ្មែរ ហើយខ្មែរចាកស្រុក។ បើសម្តេចជាមនុស្សល្អ សូមសម្តេចជាទីគោ​រព​បង្ហាញភស្តុតាងប្រឆាំងតបទៅបក្សប្រឆាំងទៅ? ឬក៏លោកជាមនុស្សអាក្រក់មែន? ប្រទេសដែលមានបក្សប្រឆាំងជាប្រទេសប្រជាធិបតេយ្យ។ តែបើប្រទេសមានអ្នកដឹកនាំ ដែលមិនទប់ស្កាត់​យួន និងតែងតែសម្បទានព្រៃមិនចេះគិត គឺជាប្រទេសផ្តាច់ការ ដែលប្រមូល​ផ្តុំអំណាចតែបក្សរបស់ខ្លួន។ ជារដ្ឋាភិបាលផ្តាច់ការ

  32. KR. says:

    As long as I still have access to post my comments, I will never back down nor cease the operation against the dictator’s barking dogs. But on the other way around, if you were bitten by a dog, what you should do is not to bite him back, unless you are one of them…

  33. ក្តាមស្រែ says:

    ខ្ញុំសូមដកស្រង់នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
    នៅថ្ងៃទី១៤ មិថុនា ១៩៨៣​សម្តេច នរោត្តម សីហនុ បានស្នើលាឈប់ពីប្រធានរដ្ឋាភិបាលចំរុះត្រី ភាគី ប៉ុន្តែត្រូវភាគីកម្ពុជាប្រជាធិបតេយ្យជំទាស់នឹងសំណើររបស់ព្រះអង្គ ស្តីពីផែនការបង្រួប​បង្រួម​ជាតិដោយមានភាគីខ្មែរទាំងអស់ចូលរួម ប៉ុន្តែភាគីកម្ពុជាប្រជាធិបត្តេយ្យមិនយលព្រម ព្រោះពួកគេគិតថា គាគីសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់សមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម និង​ សមមិត្ត ហ៊ុន សែន ជាជនក្បត់ជាតិដោយមានវៀតណាមនៅពីក្រោយ។(AFP ផ្សាយរបស់កាសែត Bangkok Post ថ្ងៃទី១៨ មិថុនា ១៩៨៣)។នៅត្រង់ចំណុចនេះហើយ ដែល លោកហ៊ុន សែន បានប្រដូចលោក សម រង្ស៊ី និង​ លោក ខៀវ សំផន ខណះដែលខ្លួនកំពុង​ស្វែង រកការចរចារជាមួយសម្តេច នរោត្តម សីហនុ។ សូមជនរួមជាតិពិចារណាមើល! កំណើត​នយោបាយរបស់គណបក្សប្រជាជន និង​នៅពេលដែលចាន់ ស៊ី ស្លាប់ឆ្នាំ​១៩៨៥ តើលោកហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីដោយវិធីណា?

  34. ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    You and Hun Sen are alike. Hun Sen has many bodyguards to protect himself but in reality only the “coward one” who needs that kind of protection. In order to confuse the readers, you try very hard to create more names with similar ideas to support each other. This kind of techniques is used only by the “brainless” and “uneducated” to falsify the truth. By the way, in case you have a short memory, you still owe me the answers to my two math problems. You never admit that you are “clueless” because you want to hide behind the fact that your knowledge is hallowed and shallow one.

    Have a nice day.

  35. KR. says:

    I totally support Ho Tun’s comment, because it is more powerful and valuable to most of the readers in the web-page…

  36. KR. says:

    Mr. Ho Tun,That piece of crap is trying hard to copy my comments, so how would he be able to answer to your math problem ? Forget it, he is only a pretender…

  37. KR. says:

    I can tell that a street rat is not officially educated, but a self-taught foreign languages. Don’t you think so ?

  38. ចៅចេកអាំង says:

    បើមិនមានអាពពួកប្រឆាំងមួយដំបរស្វានេះជួយរាំលោតកញ្ឆេងកំដរឆាកទេ ឬបញ្ចេញcommentsទេ ពួកនេះនិងស្លាប់ដោយលើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ ឬគាំងបេះដូងងាប់ហើយ។ បក្សប្រឆាំងមានពពួកមួយfolderនេះគ្រាន់ជួយជេរដ្ធាភិបាលស្របច្បាប់។

  39. Name says:

    Message

  40. ធុង រិទ្ធី says:

    ចុំអាពីក្បាលនៅ USA ដូចជាអាឡប់ KR និង អាឆ្កួត Ho Tun សរសេរសុទ្ធតែអង់គ្លេស ហើយអត់ចេះសរសេរខ្មែរ ឆាប់លោតខឹងដូចពួកឆ្កួត ឬកួនក្មេងមិនទាន់ជ្រុះព្រលៃពីក្បាល។ ប្រហែលជាវាពុលទឹកក្ដឹតពួកអាគាំងខ្មៅហើយមើលទៅ!!!

  41. ធុង រិទ្ធី says:

    ចុំអាពីក្បាលនៅ USA ដូចជាអាឡប់ KR និង អាឆ្កួត Ho Tun សរសេរសុទ្ធតែអង់គ្លេស ហើយអត់ចេះសរសេរខ្មែរ ឆាប់លោតខឹងដូចពួកឆ្កួត ឬកួនក្មេងមិនទាន់ជ្រុះព្រលៃពីក្បាល។ ប្រហែលជាវាពុលទឹកក្ដឹតពួកអាគាំងខ្មៅហើយមើលទៅ!

  42. អាពីក្បាលហ្នឹង វាជាសមាជិកគណះបក្សប្រឆាំងនៅអាមេរិក វាតាំងខ្លួនវាជាអ្នកចេះជាងគេនៅឯនាយសមុទ្ទ តាមពឹតវាទិញសញ្ញាប័ត្រគេសោះ។ បើមិនបានជេរ សម្ដេច តេជោ មួយថ្ងៃពួកវាមុខជាស្លាប់តៃហោងហើយ!!!

  43. Tor Khul says:

    Mr. KR is a mentally-ill individual in the US. He is over 50 years old and a member of the opposition party. His hobby is watching the x-rated movies.

  44. Kmeng Peal says:

    គ្រាន់តែឃើញក្រអូមមាត់សំដាចម៍ រកចង់ងងឹតមុខ កោតតែលោកជំទាវពិសារទៅកើត….

  45. san says:

    សម្តេចសូមចាំសម្តីខ្លួនឯងសារភាពថាខ្លួនពិតជាខ្ញុំយួនពិតប្រាកដ

  46. ពលទាហ៊ានរង says:

    លោកពួ ខេ អ នៅអាមេរិកស្រួលហើយ ម៉េចក៏នៅឆ្កួតទៀត? ពូកើតរោគចឹត្ដ? ប្រពន្ធរត់ចោល? ចាញ់កាស៊ីណូ? គេដេញក្បាលចោលពីការងារ? អត់លុយបង់ថ្លៃផ្ទះ?​ សាហាយមានប្រុសថ្មី?

  47. KR. says:

    Ah Thung Rithy or Ah Tor Khul, They called it Punley, Not Proley, Ah Chhourt moury cheat ! You and your supreme leader are the same shit…

  48. Anonymous says:

    ការសរសេរពាក្យពេជ្យខ្លះ វាពិបាកយល់ ខ្ញុំដឹងថាស្រុកខ្មែរ វាអញ្ចឹង? លោកហ៊ុន សែន ជាមនុស្សម្នាក់ កាន់អំណាចពេញដៃ គ្មាននណាម្នាក់ខ្លាំងដូចគាត់ទេ!!!! ដូចជាកូនក្អាត់នៅក្នុងអណ្តូង។
    ស្រុកខ្មែរមានច្បាប់ត្រឹមត្រូវ គឺច្បាប់ព្រៃ . ច្បាប់បំផ្លាញរាស្រ្ត . ច្បាប់សម្លាប់រាស្រ្ត………..។
    កាន់អំណាចយូពេក មិនខ្លាចធ្លាក់មកបាក់កុងាប់ទេរឺ?

  49. ខ្ញុំគ្រាន់តែនិយាយបន្តិច លោកអ្នកចង់ចូលគយ​ រឺ ពន្ធដា ទេ លោកអ្នកគ្រាន់តែមាន​​ 10មឺនដុល្លាបាន ហើយ ក្នុងសម័យសម្តេច ហ៊ុន សែន

  50. ប្រើចំណេះដឹងមកចរចារជាមួយសម្តាចម៏ បែបតឹងបន្តិចព្រោះអារឿងត្រឹមត្រូវសម្តាចម៏មិនចេះធ្វើទេ
    ចេះតែប្រើចរិកពាល អួតក្អេងក្អាង ស្រែកគុំហក សំទ្បុតបញ្ជាឱ្យគេខ្លបខ្លាចអំណាចនឹងគោរពខ្លួន ហើយអាណាប្រឆាំងគ្មានផ្លូវសុខទេ៕៕៕

  51. Tor Khul = ធុង រិទ្ធី =ណុប ណែម=ចៅចេកអាំង=វេទមន្ដាមហាទិព្វ=???= Kdar Tom=Chan Too=Chan Toeung=េកាងកាង/ប៉ូកប៉ូក េហ សាន់ =អតីតៈរាជសី=អតីតៈneary= Kong Kong=Hia lola =Kapom Peet= Sasa Lala=Neang Kahoo=Morn Kork=Former Hia lola= etc and many more=Professional cloner

    Different names with the same sh….. .Arrogant and clueless. Give me my two math problems if you are smart otherwise you are a “brainless” coward boy like a running dog.

  52. ឡូឡូ says:

    លោករិទ្វីផលនិយាយត្រូវ​ យើងមិនមែនជាអ្នកនយោបាយ តែត្រូវរងគ្រោះដោយសារនយោបាយ
    របស់អ្នកកាន់អំណាចសព្វ ថ្ងៃ ដែលកំពុងពុលនិងញៀនអំណាច បង្កីតសង្គម ពុករលួយ បក្សពួក
    និយម សំលុត បំភយ័គេឯង អភិវឌ្ឍន៍តែជីវភាពបក្សពួកឯង …..ល….

  53. ចចារបានតើ។ តែសូមមេត្តាឈប់ប្រឆាំង។ ចង់បានអីពីហ៊ុន សែន​​ ក៏បានដែរអោយតែលោកឯងឈប់ប្រឆាំង។ សូមមើលទៅគំរូ និស្សិតដើម្បីលិទ្ឋិប្រជាធិបតេយ្យទៅ។
    ពួកនោះនៅពេលឈប់ប្រឆាំង ហ៊ុន សែនបានប្រគេនដំណែងល្អៗដល់ពួកគាត់។ អានេះគេហៅថានយោបាយឈ្នះៗ។ នយោបាយនេះគឺហ៊ុន សែន យកធនធានរបស់ប្រជាជនខ្លួន​ ទៅប្រគេនអោយពួកប្រឆាំងអស់នោះដើម្បីបិតមាត់។
    នយោបាយនេះជានយោបាយសំលាប់ប្រជារាស្ត្រខ្លួនឯង។

  54. ធាត់ កុំភ្លើ says:

    លោក KR និង លោក Ho Tun កើតរោគអីក្នុងខ្លួនហ្នឹង គ្មាននរណាគាំទ្រលោកទេ!​ជេរច្រើនបាបណា ខន្ដីញ៉ោម!

  55. Sa Rat says:

    ថា ហុន​​សែន​​ដឹកនំាល្អ អាចម៍គោអីហា១ថ្ងៃៗធី្វអោយតែប្រជាជនយំដោយសារតែបក្សពួកនិយមធី្វបាបតែរាស្រ្តខ្លួន​ ៉មិនចេះផ្លាស់ប្តូរនូវគំនិតសួនតួននិយមសោះអាងតែខ្លួនអ្នកធំ​(សព្វថ្ងៃបក្សនិយមខ្លះអួតថាដឹកនំាបែបប្រជាធិបតេយ្យ ដឹកនំាបែបប្រជាធិបតេយ្យអាចម៍គោអីហា​ ប្រជាជនគ្នានិយាយប៉ះមិនដែលបានផងនឹង អួតថាខ្លួនដឹកនំាល្អទៅរួចដែលមិនចេះខ្នាស់អាចម៍ឆ្កែសោះ)សព្វថ្ងៃនេះប្រជាជនគ្នាមានទុក្ខសោកយ៉ាងខ្លាំមិនដែលបើកភ្នែកមើលសោះអី្វ!បានតែអាចម៍មែនវើយ!

  56. Ban Ali says:

    ថ្ងៃអន្សារបស់ហ៊ុនសែនកំពុងតែខិតចូលមកដល់ហើយចង់មិនចង់ក៍វារំកិលទៅដោយមិន​បាច់ច្រានដែរដែលផ្តើមចេញពីអំពើរយង់ឃ្នងនិងសាហាវបស់ខ្លួនជាហូរហែរមក។​​ កម្មគឺវាតាម​ចងហ៊ុនសែន អាស្រ័យដូច្នេះហើយទើបហ៊ុនសែនមិនបានសម្រេចបំណងរបស់ខ្លួន​ដែខំ​ប្រឹង​រៀបចំគំរោងដើម្បីកំចាត់លោកសមរង្សីឲ្យទៅនៅក្រៅស្រុកដើម្បីហ៊ុនសែនងាយ​ស្រួល​ធ្វើបាបរាស្រ្តណាដែលមិនព្រមសសើរខ្លួន។ ថ្មីៗនេះដោយសាតែហ៊ុនសែនខ្លាចសមរង្សីពេក​ទើបប្រញាប់ប្រញាលលួងស្តេចដែលធ្លាប់តែចោលម្សៀតមួយអង្គនោះឲ្យរួមជាមួយ​បក្សហ្វុន​សីុនប៊ិុចក្រោមការសម្របសម្រួលពី​ ហ៊ុនសែនក្នុងគោលបំណងឲ្យបក្សដ៍សែនយ៉ាប់នេះ​មកធ្វើជាបក្សប្រឆាំងជំនួសបក្សប្រឆាំង លោកសមរង្សី។ ដើម្បីធ្វើឲ្យបក្ស​ថ្មីដែលមួយនេះ​បានសម្លេងឆ្នោតឃុំសង្កាត់ច្រើនហ៊ុនសែន បានផ្តល់ថវិការជាច្រើនឲ្យបក្សថ្មីមួយនេះ​ទៅធ្វើយុទ្ធនាការរកសំឡេងឆ្នោត តាមឬពីប្រជាពលរដ្ឋមួលដ្ឋាន ដែលកំពុងរស់នៅភូមិព្រែដំបង​តាមផ្លូវជាតិ៦​អាប្រាប់ថា ទ្រង់រណឬទ្ធិបានស្ពាយលុយទាំងបាវទៅចែកឲ្យប្រជាពលរដ្ឋនៅ​ទីនោះ​តែនៅ​ពេលដែលបានដឹងពីលទ្ធផលឆ្នោះគឹមិនមាននណា បោះឲ្យបក្សមួយនោះ​ទៀតឡើយ។ ទាំង​នេះធ្វើឲ្យហ៊ុនសែនមានកាខកចិត្តយ៉ាងខ្លាំងព្រោះ សង្ឃឹមថានិងបានធ្វើការជាមួយ​បក្សប្រឆាំង​ថ្មីនេះដើម្បីកំដរនយោបាគេបន្តរទៀតហើយផាត់បក្ស​ប្រឆាំងដូចជា​សមរង្សីនិង​សិទ្ធមនុស្សចេញ។ ឥឡូវអំណាចផ្តាច់ការរបស់ហ៊ុនសែនកំពុងតែឈានទៅរកមាត់ជ្រោះមរណៈ ហើយព្រោះប្រជាជនដែលហ៊ុនសែនធ្លាប់តែបោកបាន គេភ្ញាក់ខ្លួនជាបណ្តើៗហើយ។

  57. Sen-Gaddafi says:

    ខ្ញុំគាំទ្រមតិរបស់លោក Ban Ali ទាំងស្រុង។ ចំពោះខ្ញុំវិញគឺចង់អស់សំណើចដែលបានឮហ៊ុនសែន ជាលើកទីមួយនិយាយថា​ (ខ្ញុំត្រូវគោរពនិងកោតខ្លាចបំផុតគឺប្រជាជន ហើយអ្នក​ដែលមានសិទ្ធត្រួតា្រហ៊ុនសែនបានមានតែប្រជាជន) និងមិនមានអន្តរជាតិណាមកត្រួត្រា​ហ៊ុនសែន​បានទេ។ ហ៊ុនសែនលើកឡើងនេះបានន័យថាហ៊ុនសែនកំពុងតែខ្លាច​រាស្រ្ត​យក​ទៅអាកងាប់ដូចខ្មោចកាដាហ្វី អ្នកផ្តាច់ការនិយមចូលចិត្តផ្តាច់ផ្តិលជីវិតប្រជាជនខ្លួន​នៅប្រទេស​លីប៊ី។ ប្រជាជ​នខ្មែរ បច្ចុប្បន្នកំពុងតែយល់ដឹងពីអំពើរអាក្រក់ និងវិធីបោក​ប្រាស់របស់ហ៊ុនសែន​កាន់តែច្បាស់ហើយ។ មិនយូប៉ុន្មានទៀតទេហ៊ុនសែន​និងពួកដែលកំពុងតែ​សីុពែហ៊ុនសែន​និងរលត់សូន្យឈឹងមិនខាន។

  58. Roeun Vissal says:

    He has a good speech, but do not believe him he is too boastful. If he is not a puppet of Vietnam, why before you flied t to Paris to negotiate with Sihanok you flied to Vietnam first anf then you flied to Paris, when you flied back from Paris you flied to Vietnam first and then to Cambodia after. Why! Why! and Why! If he says that he does good deeds, he does less, but if he says that he does bad deeds he can do more, therefor people must carefully consider about what he has said such as he loves and respects his people, infact he is a liar. He has never said a word Yuon, why?

  59. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ

  60. ខ្មែរនៅកាណាដា says:

    កុំសង្ឃឹមថាចៅហ្វាយយើងអោយឯងចូលស្រុកវិញនោះ បើឯងត្រឡប់មកវិញហើយជាប់ឆ្នោត អញនឹងចៅហ្វាយអញប្រឈមមុខជាមួយប្រជាជនខ្មែរ និងអន្តរជាតិយ៉ាងដូចម្តេច ?
    អញមិនចង់អោយប្រជាជនខ្មែរដ៏ល្ងង់ខ្លៅនេះដឹងរឿងអញច្រើនពេកទេ ៕

  61. kmherblood. says:

    នាយឡេវ,ចៅចេកអាំង&នាយឡេវ all of you was bying by Youn’s , so shut up , not just SRP member gamling a few but your fucking CPP also gamler, unless SRP better than all of you.

  62. បុប្ផា says:

    សូមបងប្អូនដែលបានចូលរួមបព្ចោញមតិ កុំប្រកាន់គ្នា ជួយរកដំណោះស្រាយជូនជាតិនិងប្រជាជនយើង ហើយក៏ដើម្បីកូនចៅយើងជំនាន់ក្រោយផងដែរ ។
    ការគិតនិងការសំរេចចិត្តរបស់បងប្អូនគឺថ្ងៃបោះឆ្នោតជាតិ ឆ្នាំ​២០១៣ ខាងមុខ ម្យ៉ាងយើងទាំងអស់គ្នាជាប្រជាជន គួរគប្បីរួមកំលាំងគ្នាជាធ្លុងមួយ ព្រោះយួនចូលរស់នៅពេញប្រទេសយើងហើយ ចូរប្រយ័ត្ត !!!!!!!!!!!

  63. Name says:

    មើលសត្វឆ្កែចុះវាស្មោះនឹងម្ចាស់វាយ៉ាងណាដោយគ្រាន់តែអោយបាយវាស៊ី ចុះទំរាំងមនុស្សបានលៀបសការៈពីការពុករលួយ ពីការកិបកេង ពីការលក់ជាតិ ។ល។ ពិតជាស្មោះជាងសត្វឆ្កែ១០០០ដងឯណោះដើម្បីបន្តទង្វើទាំងនោះទៀត។​
    អោរាស្រ្តខ្មែរអើយ កុំត្អូញត្អែអី ព្រោះអីអ្នកគិតតែជឿដោយគ្មានហេតុផល ។អ្នកដឹងហើយពីមួយជំនាន់ទៅមួយជំនាន់គេតែងប្រើរូបភាពបែបនេះ៕