បបោសអង្អែល រាងកាយខាងឆ្វេង របស់ស្ត្រី មានភាពពុះកញ្ជ្រោល ជាងខាងស្តាំ

Written by ភ្នំពេញដេលីញូវ
Monday, 11 June 2012

អ្នកដឹងទេ ការបបោសអង្អែល ស្ត្រីឱ្យបាន ផលបំផុត ត្រូវផ្ចិតផ្ចង់ផ្នែក រាងកាយ ខាងឆ្វេង ឱ្យបានច្រើន ជាងខាងស្តាំ ពីព្រោះថាការ បបោសអង្អែល ខាងស្តាំ មិនងាយផ្ទុះ អារម្មណ៍ ដូចខាងឆ្វេង នោះឡើយ ។

សុំចាំថា បុរសខ្លះ ដែលបានទទួល ជោគជ័យ ក្នុងសេចក្តីស្នេហា តែងមាន ភាពកក់ក្តៅ ផ្លូវចិត្ត ហើយតែង គិតថា ខ្លួនឯងពូកែ ក្នុងរឿងនេះ ប៉ុន្តែអ្នកត្រូវ តែដឹងថា បញ្ហាស្នេហា លើគ្រែនោះ វាមិនងាយ ជាប់បាន ស្ថិតស្ថេរទេ ពោលគឺ នៅពេលមាន ការ រួមដំណេក ជាមួយ គ្នាញឹកញាប់ ភាពស៊ាំ និង ធុញទ្រាន់ តែងកើតមាន ឡើងជានិច្ច ។ នៅពេល បញ្ហានេះ កើតឡើង ស្ត្រីអាចនឹង កើតការ នឿយណាយ ហើយភាព ផ្អែមល្ហែម ដែលធ្លាប់ កើតមាន កាលពីមុន ក៏ត្រូវរលាយ បាត់បន្តិចម្តងៗ អស់ទៅដែរ ។

នេះជាវិធីណែនាំ ដែលអ្នកអាច យកទៅប្រតិបត្តិ ការប្រលោម លួងលោម ដោយមិនមាន ពាក្យថា សាបសូន្យ ឬ អស់ប្រសិទ្ធភាព នោះឡើយ ៖

* រាងកាយ ផ្នែកខាងឆ្វេង របស់ស្ត្រី ស្រៀវស្រើបបំផុត : ក្រុមអ្នក ស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្រ បានរកឃើញថា ការប៉ះពាល់ រាងកាយ ខាងឆ្វេងស្ត្រី តែងមាន ការជំរុញ ផ្លូវភេទ បាន ច្រើនជាង ខាងស្តាំ ។ មូលហេតុ ដែលកើត ប្រតិកម្មបែបនេះ ដោយសារថា ខួរក្បាល ចម្រៀកខាងស្តាំ ជាចំណុច ប្រជុំទៅដោយ ប្រព័ន្ធប្រសាទ ផ្លូវភេទ ច្រើនបំផុត ហើយពិសេស ជាងនេះ ចម្រៀកខួរក្បាល ខាងស្តាំ នៅមានតួនាទី នៅគ្រប់គ្រង និង បញ្ជាកិច្ច ការងារ រាងកាយ ខាងឆ្វេង ឱ្យដំណើរ ការងារ ថែមទៀត ម៉្លោះហើយ បើមានការ ប៉ះពាល់ រាង កាយស្ត្រី ខាងឆ្វេង តែងហុចផល បានខ្ពស់បំផុត ។ ព្រោះតែ មូលហេតុនេះ បុរសជាដៃគូ បើមានការ ប្រលោម បបោសអង្អែល កុំភ្លេចរាងកាយ ខាងឆ្វេង របស់នាង ឱ្យសោះ ពី ព្រោះវាជា ចំណុចស្លាប់រស់ មួយផងដែរ ។

* ក្លិនក្រអូប ជួយទាក់ទាញ ឱ្យកាមទេព ពុះកញ្ជ្រោល : ក្រុមអ្នក ស្រាវជ្រាវ បានធ្វើការ កំណត់យ៉ាង ជាក់លាក់ថា ក្លិនក្រអូប បានទាក់ទាញ អារម្មណ៍ស្នេហា ឱ្យកម្រើកឡើង ដែលក្នុងទីនេះ មិនត្រឹមតែក្លិន កាយរបស់បុរស ប៉ុណ្ណោះទេ សូម្បីតែ បរិយាកាស ក្នុងបន្ទប់ មានភាព រ៉ូមែនទិក ពីការបាញ់ ទឹកអប់ ឱ្យមានក្លិន ប្រហើរ ក្នុងបន្ទប់ និង រួមទៅដល់ ការអុជទៀន បង្កើតអារម្មណ៍ ស្នេហា ឬ ស្រោមអនាម័យ ដែលមានក្លិន គួរបរិភោគ សុទ្ធតែជួយ ទាក់ទាញ អារម្មណ៍ស្ត្រី ឱ្យលង់លក់ ក្នុងសេចក្តី ស្នេហា យ៉ាងជ្រាលជ្រៅ ជាក់ជា ពុំខាន ឡើយ ។

* ម៉ាស្សាបាតដៃ ដើម្បីដាស់ អារម្មណ៍ : នេះមិនមែន មានន័យថា ឱ្យបុរសធ្វើការ គក់ច្របាច់ ជើងស្ត្រី ហើយអាចធ្វើ ការរួមភេទ បាននោះទេ ប៉ុន្តែការដែល ចាប់ផ្តើម ដាស់ អារម្មណ៍ ដោយការគក់ ច្របាច់ជើង ដល់នាង ក៏ជាវិធីមួយ ដែលធ្វើឱ្យ ចំណង់ផ្លូវភេទ ចាប់ផ្តើម កម្រើកឡើង យ៉ាងឆាប់រហ័ស ។ នៅពេល ម៉ាស្សា អ្នកអាចប្រើ ប្រេងក្រអូប ជួយ បន្ថែម ជុំវិញអារម្មណ៍ ព្រមជាមួយ ការប្រើវិធី ម៉ាស្សាថ្នមៗ និង ការនិយាយ ប្រលោម លួងលោម ផ្អែមល្ហែមនោះ ក៏តែងបង្កាត់ ភ្លើងស្នេហា បន្តិចម្តងៗ ដោយមិនដឹងខ្លួន ។

* ចំណុចស្រៀវស្រើប គួរតែដឹង : បើសិនការ ប្រលោមបបោស អង្អែល ជិតឈានដល់ ចំណុច សំខាន់ហើយ ការប៉ះពាល់ ត្រង់ចំណុច ស្រៀវស្រើប របស់នាង កាន់តែត្រូវការ ចាំ បាច់ថែមទៀត ។ ក្រុមអ្នក ឯកទេសផ្លូវភេទ បានបញ្ជាក់ ឱ្យដឹងថា ការប៉ះពាល់ បរិវេណ ដែលសំខាន់ជា ចំណុច យុទ្ធសាស្ត្រ ដែលនាងចងចាំ ហើយប្រការនេះ តែងធ្វើឱ្យ នាង ជាប់ចិត្ត ទៅថ្ងៃក្រោយ បន្តទៀត ឬ អាចនិយាយ បានថា “បំភ្លេចបង មិនបានឡើយ” ៕

What Next?

Recent Articles