“​អំពើពុករលួយ ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នីតិរដ្ឋ ប្រជាធិបតេយ្យ ស្ថេរភាព​សង្គម​”

ថ្ងៃទី 12 មិថុនា 2012
ដោយ: លីន​ណា
CEN

ភ្នំពេញ: ​ក្រសួងយុត្តិធម៌​បាន​បើក​សិក្ខាសាលា ស្ដីពី “​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​ចៅក្រម​” ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​គម្រោង ARTIP សហការ​ជាមួយ UNODC ក្រោម​អធិបតីភាព​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

​លោក អង្គ វង្សវឌ្ឍានា បាន​និយាយ​នៅក្នុង​សិក្ខា​ថា ក្រមសីលធម៌​វិជ្ជាជីវៈ​ចៅក្រម ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០០៧ ដែល​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​ហើយ​។ ក្នុង​រយៈពេល​នៃ​ការអនុវត្ត​កន្លងមកនេះ ក្រសួងយុត្តិធម៌​បាន​ពិនិត្យឃើញថា ហាក់ដូចជា​ពុំមាន​ប្រតិកម្ម ឬ​សកម្មភាព​ឆ្លើយតប​ជា​វិជ្ជមាន​ឲ្យ​បាន​ខ្លាំងក្លា​នៅឡើយ ដែល​កន្លងមក កាលពី​ខែកុម្ភៈ ឆ្នាំ​២០១២​នេះ ក្រសួងយុត្តិធម៌​បានចេញ​សេចក្ដីណែនាំ រំឭក​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​គុណសម្បត្តិ​ជា​វិជ្ជមាន​របស់​ចៅក្រម ហើយ​នាពេលនេះ បាន​ឈានដល់​ការរៀបចំ​ឲ្យ​មានការ​សិក្ខាសាលា ស្ដីពី​ការអនុវត្ត​ក្រមសីលធម៌​នេះ​ទៀត​។​

​លោក អង្គ វង្សវឌ្ឍានា បាន​បញ្ជាក់ថា “​ការរៀបចំ​សិក្ខា​នេះ​ឡើង មិនមែន​ដើម្បី​ធ្វើការ​ស្ដីបន្ទោស​អស់លោក លោកស្រី (​ចៅក្រម និង​ព្រះរាជអាជ្ញា​) នោះទេ គោលបំណង​សំខាន់ គឺ​យើង​ចង់​ធ្វើការ​រួមគ្នា ដើម្បី​ស្វែងរក​ឫសគល់​នៃ​បញ្ហា ហើយ​លើកយក​បញ្ហា​ទាំងនោះ មក​ធ្វើ​ការវិភាគ រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ ដើម្បី​ស្ដារ និង​លើកតម្កើង​កិត្តិយស សេចក្ដីថ្លៃថ្នូរ នៃ​វិជ្ជាជីវៈ​ចៅក្រម តាមរយៈ​ការពង្រឹង​ការអនុវត្ត​ក្រមសីលធម៌ ដែលជា​មធ្យោបាយ និង​ជា​កត្តា​ចម្បង ក្នុងការ​បង្កើន​ជំនឿ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ មកលើ​ប្រព័ន្ធយុត្តិធម៌​”​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានចាត់ទុក​អំពើពុករលួយ ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នីតិរដ្ឋ ប្រជាធិបតេយ្យ ស្ថេរភាព​សង្គម ហើយ​យល់ថា​ជា​មូលហេតុ​មួយ​នៃ​ភាពក្រីក្រ​ផងដែរ​។ ផ្ដើមចេញពី​ទស្សនៈ​ទាំងនេះ រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ផ្ដោត​ការប្រឹងប្រែង ទៅលើ​ការធានា​ឲ្យ​មានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ផែនការ​សកម្មភាព អភិបាលកិច្ច ដែល​គ្របដណ្ដប់​លើ​ផ្នែក​បួន​សំខាន់​គឺ ៖

១. ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​
២. កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​
៣. កំណែទម្រង់រដ្ឋបាល​សាធារណៈ​
៤. កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​។​

​លោក អង្គ វង្សវឌ្ឍានា បាន​បញ្ជាក់ថា ផ្នែក​ទាំង​បួន​នេះ បង្កើតបានជា​យុទ្ធសាស្ដ្រ​ចតុកោណ ហើយ​មុំ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ដ្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ គឺ​ការប្រកាន់យក​នូវ​វិធានការ​ដ៏​សុក្រឹត ដែល​ធ្វើការ​វាយលុក​ដល់​ឫសគល់​នៃ​បញ្ហា​។​

​នៅក្នុង​សិក្ខាសាលា​នេះដែរ លោក អង្គ វង្សវឌ្ឍានា ក៏បាន​លើកឡើង​ពី​សេចក្ដីព្រាងច្បាប់ ស្តីពី ការប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០០៥ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចែងថា “​ប្រសិនបើ​និយាយ​អំពី​អំណាច​បំផ្លាញ​នៃ​អំពើពុករលួយ យើងទាំងអស់គ្នា​សុទ្ធតែ​បានដឹង​ច្បាស់​ហើយ​ថា ទាំង​តូច ទាំង​មធ្យម ទាំង​ធំ អំពើពុករលួយ​សុទ្ធតែ​បង្កើតឡើង​នូវ​បច្ច័យ​អាក្រក់ ចំពោះ​សង្គមជាតិ​ជានិច្ច​។ អំពើពុករលួយ​បានធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​ក្នុង​ផលិតកម្ម ក៏ដូចជា​ក្នុងការ​អនុវត្ត​ច្បាប់​។ ដោយ​ការមិន​ប្រកាន់យក​គុណធម៌ ដើម្បី​ការដឹកនាំ​ការប្រព្រឹត្ត​របស់​បុគ្គល​មួយចំនួន មាន​ជាអាទិ៍ មន្ត្រីរាជការ​ដែល​បាត់បង់​សម្បជញ្ញៈ វិជ្ជាជីវៈ បាន​អនុវត្ត​ការងារ​ផ្ទុយ​ពី​កាតព្វកិច្ច​របស់ខ្លួន ជាហេតុ​នាំ​ឲ្យ​ទំនាក់ទំនង​សាធារណៈ ប្រែក្លាយ​ទៅជា​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល បម្រើ​តែ​ផលប្រយោជន៍​បុគ្គល ដោយ​បោះបង់ចោល​នូវ​ផលប្រយោជន៍​សាធារណៈ ដែល​មន្ត្រីរាជការ​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវ​បម្រើ​រដ្ឋ និង​បម្រើ​រាស្ដ្រ​”៕ K​

What Next?

Recent Articles

11 Responses to "“​អំពើពុករលួយ ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នីតិរដ្ឋ ប្រជាធិបតេយ្យ ស្ថេរភាព​សង្គម​”"

  1. អ្នកក្រ says:

    វាគ្មានអាណាពុកអាលួយក្រៅពីកូនចៅ ហ៊ុន សែន នោះទេ បើមេរបស់ពួកវាគ្មានឆន្ទៈក្នុងការលុប
    បំបាត់អំពើពុករលូយផង អញ្ចឹងកូនចៅរបស់វាក៏នៅតែពុករលូយដ៏ដែលនឹង អ្នកថាចាំតែថា រីឯអ្នក
    ប្រព្រឹត្តនៅតែប្រព្រឹត្តដ៏ដែលនឹង

  2. បើអ្នកដឹកនាំរឺ មេដឹកនាំរដ្ឋាភិបាល មិនមានឆន្ទះពិតប្រាកដក្នុងការលប់បំបាត់អំពើពុករលួយនោះទេគឺមិនអាចកំចាត់វាបាននោះទេ។
    អង្គភាពប្រឆាំងអំពើពុករលួយគ្រាន់តែជារូបភាពមួយដែលរដ្ឋាភិបាលបង្កើតដើម្បីកំលាសត្វឆ្មាដែលលួចស៊ីត្រីអាំងតែប៉ុណ្ណោះ តែអ្វីដែលធ្លាប់កើតមាននាពេលកន្លងមកគឺមិនមានការប្រែប្រួលនោះទេ។
    ចំណែកអ្នកមានអំណាចមួយចំនួនដែលកំពុងកិបកេញ​ គាបសង្កត់ប្រជាជនយកប្រាក់តាមជំនាញនិងតាមបែបបទរបស់ពួកគេនោះ អង្គភាពនេះមើលមិនឃើញទាល់តែសោះ។ អ្នកដែលប្រព្រឹត្តអំពើរពុករលួយនៅប្រទេសកម្ពុជាមិនចាំបាច់ដល់ថ្នាក់ស្រាវជ្រាវរកនោះទេសូរតែប្រជាជនទូទៅម្នាក់ រឺ ក៏ពីរនាក់ឃើញបាត់ទៅហើយ។

  3. បើ​មិន​ពុករលួយ ក្នុងឋានៈ​ជា​នាយកមន្រ្តី ហ៊ុន សែន មិន​មាន​លុយ​សង់​វិឡា ៤-១០ នៅ​ពាសពេញ​ស្រុក​ខ្មែរ​ទេ!
    បើ​មិន​ប្រើ​អំណាច​ជា​នាយករដ្ឋមន្រ្តី កូនៗ​បង្កើត​របស់ ហ៊ុន សែន មិន​មាន​លទ្ធភាព​រកស៊ីភ្លាម​បាន​លុយ​ភ្លាម​ រហូត​មាន​ងារ​ជា​ជំទាវ-ឯក​ឧត្តម​គ្រប់​គ្នា​នោះទេ!
    នេះ​ហើយ​ស្រុក​ខ្ញុំបាទ!!!

  4. ក្រសួងយុតិ្តធម៏ គួរតែដូរដាក់ថាក្រសួងយកលុយវិញ ព្រោះវាឆ្កែដូចតែគ្នាទេ

  5. ធនញ្ជ័យជួយខ្មែរ says:

    អំពើពុករលួយ អ្នកស្អប់វាណាស់ឫ ? មនុស្ស ជំនាន់បុរាណតើមាន
    ហោបៅសំរាប់លាក់ចំណីពីមនុស្សក្នុងកុលសម្ពន្ធ័ដែរឫទេ ?
    ឥឡូវមនុស្សម្នាក់អាចមានហោបៅសំរាប់លួចលាក់ប៉ុន្មាន ?
    មានទូលាក់លុយ មានធនាគាប៉ុន្មាន ?
    ចង់បន្ថយពុករលួយ ភាពចាំបាច់កាត់បន្ថយភាពឥតកាងារធ្វើ
    ត្រូវរួមគ្នាទាំងចិត្តគំនិត ចូលរួមទាំងធនធាន លុយ មាស ពេជ្រផង
    ជួយធ្វើការវិនិយោគ បង្កើតការងារ បង្កើតរោងចក្រ ។ល។
    បំផុសចលនានាំគ្នាបញ្ចេញពលកម្មកុំអោយទំនេរឥតប្រយោគ
    ធ្វើដូច ប្រទេសជប៉ុន កូរ៉េ ចិន សឹង្ហបូរី តើអាចទៅរួចទេ ?
    ព្រោះពុករលួយ ជាការកេងទុកសំរាប់ពេលអត់ រកគុកដាក់អ្កលួចមិនឈ្នះទេ
    ព្រោះមនុស្សគិតដល់បញ្ហាក្រពះជាធំ ! ។តែបើឃើញគេក្រអ្នកក៏ស្តីអោយគេដែរ
    ថាល្ងង់ ធ្វើការយូរហើយមិនចេះរកនឹងគេនៅតែក្រដដែលៗ ។
    ហើយខ្មែរយើងមើលងាយអ្នកក្រដែលគោរពច្បាប់ណាស់។
    បើធ្វើតាមខ្ញុំបានខ្មែរមិនក្រទៀតទេ ។ ធនញ្ជ័យនឹងបន្តជួយតាមមតិ យោបល់
    ចង់អោយខ្មែទាំងអស់រស់សុខសាន្ត នឹងទទួលបានការរីកចំរើន តែសូមស្តាប់
    នឹងប្រឹងធ្វើតាមផង ព្រោះមិនមែនធនញ្ច័យរឿងបុរាណទេ ជាធនញ្ជ័យសម័យ
    តេជោសែន កុំព្យូទ័រកក្រើកមេឃ វិទ្យាសាស្រ្តទំនើប
    ឆ្លងកាត់ការសិក្សាស្រាវជ្រាវ រាប់លានអត្ថបទ
    រាប់ពាន់គំនិតមនុស្សល្បីៗ ៗ ។

  6. So long as a man enjoys prosperity, he cares not whether he is beloved.
    –Marcus A. Lucan (39-65) ដរាបណាមនុស្សណាម្នាក់ត្រេកអរនឹងភាពមានបាន
    ហើយ, គាត់មិនខ្វល់ថាគាត់ត្រូវបានជាទីស្រឡាញ់ឬទេនោះឡើយ ។

  7. Tyranny, like hell, is not easily conquered; yet we have this consolidation with us,
    that the harder the conflict, the more glorious the triumph. What we obtain too cheap,
    we esteem too lightly: it is dearness only that gives everything its value.—Thomas Paine
    ភាពយង់ឃ្នងផ្តាច់ការ, ក៏ដូចតែឋាននរក, យកឈ្នះដោយងាយៗមិនបានទេ, តែយ៉ាងណា
    ក៏យើងនៅមានភាពសាមគ្គីគ្នានេះជាមួយយើងដែរ, ដែលថាការប៉ះទង្គិចគ្នារឹតតែខ្លាំងឡើង, ភាពជោគជ័យក៏កាន់តែរុងរឿងដែរ ។ អំពើអ្វីមួយដែលយើងបានមកដោយថោកពេក, យើងក៏ឱ្យតម្លៃវាយ៉ាងសើៗណាស់ដែរ៖ វាគឺភាពសំណប់ចិត្តនោះហើយដែលផ្តល់ដល់
    វត្ថុគ្រប់យ៉ាងនូវតម្លៃរបស់វា ។

  8. As in men’s bodies, so in government, that disease is most
    dangerous which proceeds from the head.–Pliny the Younger
    នៅក្នុរាងកាយនៃមនុស្សយ៉ាងណា, នៅក្នុងរដ្ឋាភិបាលក៏យ៉ាងនោះដែរ,
    គឺថាជម្ងឺដែលបណ្តាលគ្រោះថ្នាក់បំផុតគឺជម្ងឺដែលចាប់ផ្តើមកើតចេញពីក្បាល ។

  9. គ្មានប្រទេសណាពុករលួយជាងប្រទេសខ្មែរទេ៕

  10. ធនញ្ជ័យជួយខ្មែរ says:

    បើយើងជាម៉ែឪ យាយតា ឯកូនៗចៅ សាច់ជាសាច់ឈាមបង្កើតរបស់
    ខ្លួន តើយើងហ៊ានប្រព្រឹត្តអំពើពុករលួយ លួចលាក់ ដ៏ថោកទាបបានទេ ?
    រដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ ឯប្រជាពលរដ្ឋជាងដប់លាននាក់
    ជាកូន ជាចៅ បើក្រ ឫ មានជីវភាពធូធារ រស់នៅបានសុខសុភមង្គល
    ក៏អាស្រ័យលើរដ្ឋាភិបាល នាំគ្នាលះបង់គំនិតលោភលន់ លះបង់
    អំពើពុករលួយ ដោយការភ្ញាក់គ្រប់ៗគ្នា ។បើខ្លាំងដោយខុសច្បាប់
    មានតែចូលដេកគុកទេ ជាកន្លែងឈប់ពុករលួយបាន ៕

  11. ប្រឆាំងសម សាច់អីុ says:

    តើពួកប្រឆាំងត្រូវការសីុអឣាចម៍ប៉ុន្មានបង្គន់?និងស្រោចទឹកអឣាចម៍ប៉ុន្មានឆ្នាំ?ទើប
    ឈប់វង្វេងទៅ!