ថ្ងៃទី 16 មិថុនា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: គណបក្សនរោត្តម រណឫទ្ធិ បានប្រតិកម្មចំពោះប្រសាសន៍របស់ លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលថ្លែងថាគម្រោងធ្វើសមាជច្របាច់បញ្ចូលគ្នារវាង គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្រោងធ្វើនៅខែកក្កដា ឬខែសីហានេះ នឹងត្រូវផ្អាកសិន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សនរោត្តម រណឫទ្ធិ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ នេះបានឲ្យដឹងដូចខាងក្រោមថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ លោក ញឹក ប៊ុនឆៃ ពុំដែលបានលើកនូវបញ្ហានៃការពន្យារធ្វើសមាជវិសាមញ្ញ នៃគណបក្សទាំងពីរនេះឡើយ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ពុំដែលមានការខ្វែងមតិណាមួយរវាងគ្នានិងគ្នា ពាក់ព័ន្ធទៅនឹងជំហរនយោបាយរបស់គណបក្សសម្រាប់ពេលអនាគតឡើយ។
សេចក្តីប្រកាសព័ត៌មាននោះនិយាយថា គណៈកម្មការចំពោះកិច្ច នៃគណបក្សនរោត្តម រណឫទ្ធិ កំពុងពិនិត្យពិភាក្សាបញ្ចប់នូវពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងដែលគណបក្សហ្វ៊ុស៊ិនប៉ិច បានផ្ដល់មកឲ្យគណបក្សនរោត្តម រណឫទ្ធិ។
ប្រសាសន៍របស់លោក ញឹក ប៊ុនឆៃ ខាងលើនេះ គឺជាការសម្រេចចិត្តជាឯកតោភាគី និងជាប្រសាសន៍របស់លោក ញឹក ប៊ុនឆៃ ខ្លួនឯងតែម្នាក់គត់៕
ល្បែងដែលសម្រាប់តែចាញ់ ។ មិនដឹងជាប្រឹងស្អីទៀត
បើកាលពីមុន ទាំងសងខាងមានគណៈបក្ខតែមួយដែល
ពលរដ្ឋខ្មែរ‹‹ទុកចិត្តទុកថ្លើម›› បោះឆ្នោតឱ្យបានឈ្នះ
បែរជាផ្តល់‹‹ទុក្ខ››ឱ្យគ្នាវិញ ។ ហ៊ឺ! ហេតុតែគ្មានស្អីធើ
ក៏ធើនយោបាយទាំងមុខក្រាស់ឃ្មឹកក្តៗគេលេងទៅ!
អ្នកធ្វើនយោបាយតែងមានជំនាញខាងប្រើល្បិចកល ភុតភរបោកប្រាស់
នៅពេលមានឧិកាសអាចបោកប្រាស់គ្នាបាន សូម្បីឪពុកម្តាយ បងប្អូនបង្កើត
ក៏អាចបោកប្រាស់គ្នាបានដែរ ។ ពាក្យថាបញ្ចូលគញគ្នាមិនពិបាកសោះ តែពិបាក
រកកន្លែងដេកអង្គុយ ធ្វើការេជាមួយគ្នាដែលជាការលំបាក ។ បើរកចំណូលបាន
ចែកគ្នាមិនស្មើ កាន់នាំអោយមានរឿងច្រើនឡើងមិនខាន។
អាម៉េចទៅហើយឆៃប្ញទ្ធិ!និយាយរួបរួមគ្នាមិនបានប៉ុន្មានថ្ងៃផងឥឡូវលេងសំដីដាក់គ្នាដូចជា
មិនស្រួលទេដឹង!ល្មមហើយដឹង?រួញប៉ុននឹងហើយចង់បាត់ឈ្មោះបាត់ខ្លួនពីពិភពគុណរឺយ៉ាងម៉េច!
បានហើយឈប់ឈ្លោះកេងយកងាប់ពីគ្នាទៀតទៅល្មមហើយទេដឹង!អាត្មាបានហាមសុទ្ធតែធ្លាប់បាក់
ធ្មុងដូចគ្នាទេកុំដណ្តើមគ្នាខ្លាំងក្បែរខ្លាកំណាចអី!
តើអនាគតគូស្វាមីភរិយានេះ អាចនឹងដឹកដៃគ្នាចូលរោងការបានទេ ក្រោយពីមេអណ្តើកជួយហើយ?