រដ្ឋាភិបាល​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​ឡើងវិញ​

ថ្ងៃព្រហស្បតិ៍, 14 ខែមិថុនា 2012
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

រូបថត៖ AP

រូបថត៖ AP

ដី​ជាង​២​ម៉ឺន​ហិចតា​ត្រូវ​បាន​ផ្តល់ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​សម្រាប់​ធ្វើ​ការវិនិយោគ​ទៅ​លើ​ដំណាំកៅស៊ូ។ (រូបថត៖ AP)

ដី ជាង ២ ម៉ឺន ហិចតា ត្រូវ បាន ផ្តល់ទៅ ដល់ ក្រុមហ៊ុន ឯកជន ចំនួន បី សម្រាប់ ធ្វើ ការវិនិយោគ ទៅ លើ ដំណាំកៅស៊ូ។ (រូបថត៖ AP)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ទើបតែ​បាន​ផ្តល់​ដី​ជាង​២​ម៉ឺន​ហិចតា​ជា​ថ្មី​ទៀត​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​សម្រាប់​ធ្វើ​ការវិនិយោគ​ទៅ​លើ​ដំណាំកៅស៊ូ។

ការផ្តល់ដីនេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​បាន​ចំនូន​១១​ថ្ងៃ​តែ​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ បាន​ចេញ​បញ្ជា​ជា​លាយ​លក្ខអក្សរ​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ហើយ​ត្រូវ​សើរើ​លើ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​ដើម្បី​ពិចារណា​ទៅ​លើ​ការ​ដកហូត​មក​វិញ។

នៅ​ក្នុង​ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ហ៊ុន​ សែន​ បាន​ផ្តល់​ដីសម្បទាន​ចំនួន​ ២១,៦២៤​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំង​បី​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ​គឺ​ ១១​ថ្ងៃ​ បន្ទាប់​ពី​បទបញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​របស់​លោក។

សេចក្តីសម្រេចនេះ​ធ្វើឡើង​ដោយយោង​ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

នៅ​ក្នុងនោះ​ក្រុមហ៊ុន​លីយ៉េរ៉ាប់ប៊ើ ខូអិលធីឌី ​ទទួល​បាន​ ៧,៧១០​ហិចតា ​នៅ​ក្នុង​ខេត្ត​សៀមរាប។​ ក្រុមហ៊ុន​អេចអឹមអេច​ ទទួល​បាន​ ៥,៩១៥​ហិចតា ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​និង​ក្រុមហ៊ុន​ SK Plantation (Cambodia) Co, Ltd. ​ទទួល​បាន​ដី​វិនិយោគ​ចំនួន​៨,០០០​ហិចតា​ នៅ​ក្នុង​ស្រុក​កូនមុំ ​ខេត្ត​រតនគីរី។ សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ផ្តល់ដី​ដ៏​ច្រើន​នេះ​ជា​ប្រភេទដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​យ៉ាងណា ​ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

ក៏ប៉ុន្តែ​លោកស្រី ណាលី ពីឡច (Naly Pilorge) នាយិកា​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ហៅ​ការ​ប្រគល់​ដី​បែប​នេះ​ ថា​គឺ​ជា​ប្រភេទ​ដី​សម្បទាន​សុទ្ធសាធ។

លោកស្រី ពីឡច មានប្រសាសន៍​ថា លោក​ហ៊ុន ​សែន ​បាន​បំផ្លាញ​បទបញ្ជា​របស់​ខ្លួន​កាល​ពី​លើក​មុន ​ហើយ​បទ​បញ្ជា​នេះ​គ្រាន់តែ​ជា​សន្យា​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​តែ​ប៉ុណ្ណោះ ​នឹង​ដើម្បី​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ដែល​ខ្វល់ខ្វាយ​អំពី​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​បាន​ស្ងប់​ចិត្ត​។​ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី ណាលី ពីឡច។

«ទោះ​បី​ជា​រដ្ឋាភិបាល​មិនបាន​ប្រើពាក្យ​ថា ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ការ​ប្រគល់​ដីធ្លី​នេះ​ ជា​បទ​បញ្ជា​ បន្ទាប់​ពី​ចុះហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​គឺ​ជា​ប្រភេទ​ការប្រគល់ដី​សម្បទាន​សេដ្ឋកិច្ច​មួយ។ សម្រាប់​ខ្ញុំ​បទបញ្ជា​របស់​គាត់ ​គ្រាន់តែ​ជា​ការសន្យា​សម្រាប់​ការបោះឆ្នោត​ប៉ុណ្ណោះ ​ហើយ​វា​មិន​បាន​ចូល​ជា​ធរមាន​ទេ»។

លោក​ចាន់ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយសារ​តែ​ទូរសព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នកទទួល​។ ​រីឯ​លោក​ចាន់ ទុងអ៊ីវ ​រដ្ឋលេខា​ក្រសួងកិសកម្ម​មាន​ប្រសាសន៍​ថា ​នេះមិនមែន​ជា​ផ្នែក​ដែល​លោក​ទទួល​ខុសត្រូវ​នោះ​ទេ។

«រឿង​ហ្នឹង​ខ្ញុំ​ឥត​ដឹង​ទេ​។ ​នេះ​ជា​ផ្នែក​ខាង​គេ​នោះ​វិញ»។

កាល​ពី​ខែ​មិនា​ អង្គការ​ការពារសិទ្ធិ​មនុស្ស​អាដហុក​ បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​បង្កើន​ដីសម្បទាន​សេដ្ឋកិច្ច​រហូត​ទៅ​ដល់​ជិត​ ២​លាន​៣​សែន​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១១​។​ ហើយ​នេះ​ គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​នៅ​ក្នុង​ពេល​ខាង​មុខ​។​ ក្រុមហ៊ុន​ទាំង​នេះ​ ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ចន្លោះ​ពី​៧០​ឆ្នាំ ​រហូត​ទៅ​ដល់​ ៩៩​ឆ្នាំ៕

What Next?

Recent Articles

11 Responses to "រដ្ឋាភិបាល​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​ឡើងវិញ​"

  1. Khung Jue says:

    ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរមើលងាយខ្មែរគ្នាឯងយ៉ាងដូច្នេះ? ខ្ញុំសង្កេតឃើញថាៈ អ្នកធំ​ខ្មែរភាគច្រើនចូលចិត្តប្រើនយោបាយបោកខ្មែរគ្នាឯងដើម្បីរកផលប្រយោជន៍ខ្លួនឯង ក្រុមគ្រួសារខ្លួន និងបក្សពួកខ្លួនដោយមិនគិតពីផលលំបាកអ្នកដទៃយ៉ាងម៉េចនោះទេ ។ តួយ៉ាងដូចកាលពីមុនបោះ​ឆ្នោតគេបោកខ្មែរថា នឹងលែងមានការផ្តល់ដីសម្បទានទៀតហើយ ទើបតែបាន១១ថ្ងៃសោះបន្ទាប់ពី​បោះឆ្នោតហើយបែរជាក្រឡាសពាក្យសំដីទៅវិញ ! អញ្ជឹងឯណាទៅនីតិរដ្ឋ? ហេតុអ្វីបានជាប្រទេស​ខ្មែរបណ្តោយអោយបុគ្គលម្នាក់ក្រឡុងស្រាច់តែ​អំពើចិត្តបែបេនះ? តើអ្នកចេះដឹង និងបញ្ញាជនទាំងអស់បាត់ទៅណាអស់ហើយ?

  2. រិទ្ទីផល says:

    លោកឯងថាបក្សប្រឆាំងដើរបោករាស្រ្ត។បើមិនទាន់បានកាន់អំណាចផងបើគេមិនធ្វើតាមការ
    សន្យាចាំថាគេបោក!!!!!
    !!!!ចុះលោកវិញមានអំាណាចនៅក្នុងដៃធ្វើអ្វីបានគ្រប់យ៉ាងចុះហេតុអ្វីបានជានិយាយត្រឡប់
    ត្រឡិនយ៉ាងដូច្នេះទៅវិញ????????????????????????????????????????????????????
    ប្រជាជនសប្យាយណាស់បានឬថាឈបឲ្យដីសម្បទានសេដ្ឋកិច្ចស្អីគេនោះទៅក្រុមហ៊ុន
    តែអីឡូវបែជាឲ្យស្ងាត់ៗ

  3. God says:

    Khung Jue, If u misunderstand khmer language pls try learn more. Hun Sen said stop to provide for new proposal only but for the project is processing still continue until finish.

  4. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព
    -នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
    គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
    -ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
    បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
    -ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
    អាជ្ញាធរណាមកដេញដែរ
    -ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
    ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
    -ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
    នោះទេ
    -លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
    កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
    -នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
    ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
    -លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
    -នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
    វាលហាលខ្យល់ហាលភ្លៀង

  5. God says:

    Khung Jue, Pls listen Hun Sen speed again, He said stop provide for new proposal only. But for project is processing still consider till finish.

  6. God says:

    Some news & website consider them self as the fair news but actually is also partial. Hun Sen said that stop provide for new proposal only. For what is under process is still consider to provide.

  7. Nationalism says:

    អាមោគហ៊ុនសែននេះហានិយាយម្តងៗបែកពពុះមាត់និងស្អុយមាត់ជិតងាប់។ វីធីសាស្រ្ត​របស់អាអែង​ ជិតដល់ពេលវាលាថ្ងៃនៃកម្មមកទាក់កយកទៅឋានយមរាជហើយ។ វិធីសាស្ត្រ​ឲ្យដៃជើងខ្លួនទៅធ្វើបាបរាស្រ្តហើយខ្លួនជាអ្នកលួងគឺគេដឹងជិតពេញមួយនគរហើយ ថ្ងៃណា​មួយសែនឯងនិងបានមេរៀនដែលមិនអាចភ្លេចបានពីប្រជាជនរងគ្រោះទាំងនោះមិនខាន។

  8. មេទ័ព បាញ់អាចម៏ says:

    Nationalism, how is thing in Lowell? Watch your language! I know where you are!!

  9. មេទ័ព បាញ់អាចម៏ says:

    Some people are street-wise smart! You have to be careful with them. Loss, gets money and Win, gets a house!

  10. sara dy says:

    សួរថាបងប្អូនទាំងអស់ជាខ្មែរឬជាយួនបានជាពួកែជែគ្នាម្លេះ? ខ្ញុំក៏ជាអ្នករងគ្រោះដូចគ្នាដែរ ប៉ុន្តែសួរថាបើយើងគិតតែពីស្រែកពីបញ្ហាតើអ្នកណាជាអ្នកដោះស្រាយឲ្យពួកយើង បើពួកយើងមិនសហការណ៏គ្នានោះបញ្ហារិតកាន់តែច្រើន។​ សកម្មភាពទាំងនេះធ្វើឲ្យអ្នកកាន់អំណាចដឹងពីចំនុចខ្សោយរបស់ពូកយើងហើយងាយនិងវាយប្រហាយើងណាស់ ឬបងប្អូនគិតថាការជែរដ្ឋាភិបាលអាចចេញជាដំណោះស្រាយតែខ្ញុំគិតថាវាគ្រាន់តែធ្វើឲ្យរដ្ឋាភិបាលសើចចំអកពួកយើងតែប៉ុណ្ណោះ។ ណាមួយវាធ្វើឲ្យបរទេសមើលងាយខ្មែរថែមទៀតផងថាខ្មែរមិនចេះសហការណ៏គ្នាធ្វើឲ្យខ្មែរគ្នាឯងបែកបាក់សាមគ្គីគ្នាឯងនេះជាចំនុចខ្សោយរបស់ខ្មែរ។

  11. Anonymous says:

    ឆ្កែធ្លាប់សីុអាចម៍ នៅតែសីុអាចម៍