ដោយ សេក បណ្ឌិត
2012-06-18
វិទ្យុអាស៊ីសេរី
នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ សម្ដេចម៉ែ ក្នុងព្រះជន្មគម្រប់ ៧៦ យាងចូល ៧៧ព្រះវស្សា។

អតីត ព្រះមហាក្សត្រ សម្តេច ព្រះ នរោត្តម សីហនុ (ខាង ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ ព្រះ បរមនាថ នរោត្តម សីហមុនី នៅ មុន ពេល យាង ចេញ ដំណើរ ពី ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ នា ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។ (AFP Photo)
ទោះបីក្នុងអំឡុងពេលនេះ ទ្រង់មិនគង់នៅក្នុងមាតុប្រទេសក្តី ក៏គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តជាតិ និងមន្ត្រីព្រះបរមរាជវាំង ញាតិវង្សានុវង្សនៃរាជានិយម បានរៀបចំអបអរសាទរពិធីនេះ ដោយបានតាំងព្រះឆាយាល័ក្ខណ៍ ផ្កាភ្ញីលម្អ នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជននានា។ ក្នុងឱកាសនេះដែរ មន្ត្រីរាជការបានឈប់សម្រាកពីការងារ ដើម្បីអបអរព្រះរាជពិធី និងថ្វាយព្រះពរ សូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរតរៀងទៅ។
ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រជាពលរដ្ឋភាគច្រើន និយមហៅថា សម្ដេចម៉ែ នៅឆ្នាំ២០១២ នេះ ទ្រង់មានព្រះជន្ម ៧៦ព្រះវស្សាហើយ។
លោក កែវ ពុធ រស្មី មគ្គុទ្ទេសក៍ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ថា សព្វថ្ងៃនេះព្រះអង្គមានព្រះរាជសុខភាពល្អធម្មតាទេ ហើយកំពុងដង្ហែតាមសម្ដេចឪ ព្រះមហាវីរក្សត្រ ដែលយាងទៅព្យាបាលព្រះរោគ នៅក្រុងប៉េកាំង ប្រទេសចិន នៅលើកចុងក្រោយនេះ អស់រយៈពេលជិត១ឆ្នាំមកហើយ។
លោក កែវ ពុធ រស្មី៖ «ដូចយើងបានដឹងទាំងអស់គ្នាហើយ កាលពីលោកប្រធានាធិបតីចិន ហូជិនតាវ មកដល់កម្ពុជាយើងនេះភ្លាម គាត់ក៏បានទូរស័ព្ទទៅថ្វាយបង្គំ ហើយផ្តល់នូវព័ត៌មាន ដូច្នេះយើងឃើញលោកមានព្រះសុវណ្ណីក្នុងទូរស័ព្ទនោះ ឃើញថា ព្រះអង្គមានកាយពលមាំមួន ហើយសព្វថ្ងៃនេះលោកនៅដង្ហែព្រះករុណាព្រះមហាវីរក្សត្រ»។
លោកបន្តថា សម្ដេចម៉ែតែងតែមានព្រះទ័យស្រលាញ់ពលរដ្ឋទូទៅ និងរាជវង្សានុវង្សស្មើៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយនោះទេ។
បច្ចុប្បន្នទ្រង់ជា ព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ក្រៅពីនេះ ព្រះអង្គពុំមានតួនាទីពាក់ព័ន្ធនឹងកិច្ចការនយោបាយនោះទេ។ ប៉ុន្តែទោះបីព្រះអង្គមិនមានព្រះរាជតួនាទីជាផ្លូវការ ធ្វើការដោយផ្ទាល់ក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក្តី ប៉ុន្តែព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសុខទុក្ខរបស់ប្រជារាស្ត្រ និងបានជួយជាទីប្រឹក្សាយ៉ាងពិសេសដល់ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ និងជាព្រះរាជបុត្រារបស់ព្រះអង្គ។
លោក កែវ ពុធ រស្មី៖ «គឺថា ព្រះអង្គដាក់ព្រះរាជកាយពលរបស់ព្រះអង្គ មិនដែលឃើញសម្ដេចអគ្គមហេសីសុំច្បាប់ព្រះករុណាយាងទៅ ក្រសាលនៅមាត់សមុទ្រ ឬទៅក្រុងប៉ារីស ឬស៊បភីង អីទេ និយាយតាមត្រង់តែម្តង តាមដែលខ្ញុំស្គាល់លោកមកណា ហើយដែលខ្ញុំធ្លាប់បម្រើលោកនៅក្នុងព្រះបរមរាជវាំង នៅប៉េកាំង តាំងពីឆ្នាំ១៩៨៦ មក រហូតមកដល់ពេលនេះ គឺថា លោកគង់នៅជាប់រហូតជាមួយព្រះករុណា ហើយកិច្ចការរដ្ឋទាំងអស់ហ្នឹង គឺថា លោកជួយសឹងតែទាំងអស់ ថ្វីត្បិតតែលោកមិនមានតួនាទីជាផ្លូវការជាស្អីយ៉ាងណាក៏ដោយ គឺថា លោកធ្វើពលិកម្មកិច្ចការ លោកទ្រង់កិច្ចការប្រទេសជាតិហ្នឹង ជាងអ្នកដែលមានតួនាទីផ្លូវការនោះទៅទៀត»។
លោក សឺន ស៊ូបែរ ជាឧត្តមប្រឹក្សាផ្ទាល់ នៃព្រះមហាក្សត្រ មានប្រសាសន៍ថា សម្ដេចឪ សម្ដេចម៉ែ តាំងពីដើមរៀងមក ព្រះអង្គមានតួនាទីសំខាន់ណាស់ ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ជានិម្មិតរូបឯកភាពជាតិខ្មែរ និងមានព្រះរាជតួនាទីសំខាន់មួយផ្នែកទៀត គឺខាងកិច្ចមនុស្សធម៌។
លោក សឺន ស៊ូបែរ៖ «ជាព្រះវររាជមាតាជាតិខ្មែរតាមខ្ញុំដឹង ទោះយ៉ាងម៉េចក៏លោកជួយផ្តល់យោបល់ដល់ព្រះមហាក្សត្រយើងឥឡូវ ពីព្រោះលោកមានការពិសោធតាំងពីជាមួយសម្ដេចឪហ្នឹង លោកមានការពិសោធច្រើន លោកបានជួយផ្តល់យោបល់ ហើយរាល់ពេលលោកមានសង់សាលា ក្រៅពីផ្ទះសម្បែងដល់ប្រជាពលរដ្ឋខ្មែរដែលក្រីក្រជាងគេ»។
លោក កែវ ពុធ រស្មី បានឲ្យដឹងដែរថា សម្ដេចម៉ែជាទូទៅទោះបីព្រះអង្គគង់នៅក្នុងស្រុកក៏ដោយ ក៏ព្រះអង្គមិននិយមប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មនោះ ជាលក្ខណៈធំដុំឡើយ។
លោក កែវ ពុធ រស្មី៖ «ច្រើនធ្វើជាលក្ខណៈគ្រួសារ បន្តិចបន្តួច មិនបញ្ចេញជាពិធីការធំដុំអ្វីៗទេ…»។
លោក សឺន ស៊ូបែរ បានឲ្យដឹងដែរថា ក្នុងមួយជីវិតរបស់សម្ដេចម៉ែ ចាប់តាំងពីរៀបអភិសេករួចមក គឺព្រះអង្គបានបំពេញភារកិច្ច ដោយដង្ហែតាមព្រះករុណាសម្ដេចឪ រៀងដរាបមកដល់សព្វថ្ងៃនេះ។
ទោះបីក្នុងរបបខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ព្រះករុណា សម្ដេចឪ ត្រូវគេឃុំនៅក្នុងព្រះបរមរាជវាំង។ បន្ទាប់មក ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលបន្តទៀត ដែលកាលនោះ មានជម្លោះគ្នារវាងភាគីរដ្ឋកម្ពុជា រដ្ឋាភិបាលចម្រុះត្រីភាគី ដែលដឹកនាំដោយសម្ដេច សីហនុ។ ក្នុងកាលៈទេសៈទាំងពីរនោះ សម្ដេចម៉ែក៏បានដង្ហែព្រះករុណា សម្ដេចឪ ជារៀងដរាបរហូតមក។
ឯកសារនៅលើគេហទំព័ររាជរដ្ឋាភិបាល និងឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានពីព្រះបរមរាជវាំង បានបង្ហាញដូចគ្នាថា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ មានព្រះនាមដើមថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជាបុត្រីរបស់លោកស្រី ប៉ុម ពាង និងលោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជនជាតិអ៊ីតាលី កាត់បារាំង ដែលជាប្រធាននាយកដ្ឋានមូលនិធិផ្តល់ប្រាក់កម្ចី ប៉ុន្តែឯកសារមិនបានបញ្ជាក់ថា នៅក្នុងប្រទេសណានោះទេ។
ទ្រង់បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ និងមានបងប្អូនស្រីបង្កើត ១នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។
កាលពីនៅវ័យកុមារភាព បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និងមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។
ទាក់ទងនឹងការបំពេញការងារវិញ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រៅពីចេះភាសាខ្មែរ ព្រះអង្គក៏ចេះភាសាបារាំង និងភាសាអង់គ្លេសដែរ។
កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បានរៀបអភិសេកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ នៅខែមេសា ឆ្នាំ១៩៥២ ហើយបានទទួលបរមងារជាអ្នកម្នាង។ ក្រោយពីបានរៀបអភិសេករួចមក ព្រះមហាក្សត្រ និងអ្នកម្នាង មានព្រះរាជបុត្រា ២ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី ដែលបច្ចុប្បន្នជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះរាជបុត្រមួយអង្គទៀត គឺព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស។
លុះមកដល់ឆ្នាំ១៩៩២ ព្រះករុណាសម្ដេច នរោត្តម សីហនុ បានប្រទានគោរមងារដល់អ្នកម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជាសម្ដេចព្រះជាយា។ ក្រោយមកទៀត ក្នុងឆ្នាំ១៩៩៣ សម្ដេចព្រះជាយា ទ្រង់បានទទួលគោរមងារជាសម្ដេចព្រះមហេសី នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំ១៩៩៦ ព្រះមហេសីបានទទួលបរមងារជាសម្ដេចព្រះរាជអគ្គមហេសី។
ឯកសារដដែលបានបញ្ជាក់ទៀតថា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវបានព្រះមហាក្សត្របច្ចុប្បន្ន ថ្វាយព្រះបរមងារថា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បើទោះបីជាក្នុងអំឡុងពេលនេះ ទ្រង់មិនបានគង់នៅក្នុងមាតុប្រទេសកម្ពុជាក្តី ក៏ទូលព្រះបង្គំជាខ្ញុំ សូមទូលព្រះអង្គថា វ៉ា គឹមហុង និង បក្សពួកវា បានក្លាយជាអ្នកទោសប្រវត្តិសាស្រ្តហើយ, ហ៊ានដោះដូរភូមិខ្មែរឲ្យវៀតណាមតាមតែក្បាលចិត្ត, តើពួកនេះ មិនមែនជាជន “ក្បត់ជាតិ” ទេឬ? ក្រាបទូល។
ព្រះអង្គមិនរវល់ទេ រឿងនេះទុក ឲ្យ រដ្ឋាភិបាលដោះស្រាយហើយអ្វីដែលគួរកើតត្រូវតែកើត ចូរពន្យល់ប្រជាជនខ្មែរ ជាងពន្យល់……..
កូនចៅបាត់អីបាត់ចុះ អូវសំុទុកតែវាំងបានហើយ។
នរណាមិនស្គាល់យាយប៉ុម ពាង មេកាសីុណូអត់ច្បាប់ក្រោយបូរីកីឡាក្នុងអំឡុងឆ្នាំ៦០។ មិនស្គាល់យាយប៉ុមពាងដូចមិនស្គាល់ផ្សារថ្មី ក្រឡេកឆេះគ្មាននរណាហ៊ានប៉ះឡើយ ម្តាយក្មេក
សំដាច់អូវទៅហើយ។ អីឡូវគាត់ក្លាយទៅជាមនុស្សដ៍ឆ្នើម ល្អគ្រប់ដប់ ចេះកែប្រវត្តិសាស្រ្តគ្រាន់បើ។
Despite we lost our territory to Youn, the suffering of Cambodian people who lost land, and many other problems in our country, it is unspeakable to see you all three seem very happy at this time.
វ៉ា គឹមហុង និង បក្សពួកវា ជាជន ក្បត់ជាតិ
ស៊ូច!!!!!!!!!!ចុក! ចុក! ចុក!…កុំនិយាយដៀមដាមព្រះអង្គអី នៅស្រុកខ្មែរគ្មានអ្វីជាការពិតទេ។ លេងៗៗៗៗ។
That’s right, H.T.
They have a big smile while some Khmers are suffering. They never feel ashame of what the did to Khmers.
yab nas sut tae a pourk ort pouch
We need to find out the truth that whom brought our country down to be miserable like today.
Does the king loves power more than nation?
Has the King have always face the truth to our nation?
Why the King is not honest to our nation, such lied ” He would not go back to China.”?
And, who started the fired in Cambodia?
ឱ្យតែមានយាយនៅជិត ទោះជាអត់ដីនៅ តាទៅនៅស្រុកចិនក៍សប្បាយចិត្តដែរ
យួនប្លន់ដីខ្មែរប្លន់ចុះ កុំឱ្យតែប្លន់យាយរបស់តាបានហើយ។
ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
-សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
-លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
-លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
-ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
-ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
-ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
-នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
-ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
ហុនសែនទាំងអស់
-កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
-ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
-ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
-កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
-លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
-អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
-លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
-ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
នៅពេលបោះឆ្នោត
-មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
-ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
-ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
-ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
-ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
-ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
យោជន៏នៅពេលបោះឆ្នោត
-តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
-លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
-លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
បានចូលស្រុកខ្មែរ
-រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
-លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
-លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
ត្រចៀកធ្វើមិនដឹងមិនលឺ
-មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
-តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
ចាប់ប្រជាជនដាក់គុគទៀត
-តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
ព្រៃផ្សៃជាទីបំផុត
-ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
-ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
-មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
ទើបគេជួយវិញ
-ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
និងភូមិឃុំមិនអោយជួសជុលផ្ទះ
-ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
ទិញដែកយកមកធ្វើផ្ទះសំបែង
-អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
-នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
-តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
-តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
សន្លឹកឆ្នោត
-លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
-លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
-លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
-លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
-អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
-ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់
២នៅខេត្តសៀមមួយមានករណី
កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
-បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
-បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
នេះហើយជាភូមិឃុំសុវត្ថិភាព
-នៅពេលចេញនៅច្បាប់ភូមិឃុំសុវត្ថិភាពធ្វើអោយផលប៉ះពាល់ប្រជាពលរដ្ឋជាច្រើនជាពិសេស
គឺការរំលោភទៅសិទ្ធក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ធ
-ប្រជាជនរស់នៅទីនោះយូហើយហើយបានសុខសាន្តណាស់តែនៅពេលលឺថាមានក្រុមហុនមក
បូមខ្សាច់លុបដាក់បឹងកក់គឺរដ្ឋាភិបាលបានចោទប្រជាជនថាចោលួចដីទៅវិញ
-ប្រជាជននៅទីនោះយូហើយមិនដែលមានអជ្ញាធរណាម្នាក់ថាដីនេះជាដីរដ្ឋនោះទេហើយក៏មិន
អាជ្ញាធរណាមកដេញដែរ
-ការនិយាយដោះស្រាយរបស់រដ្ឋាភិបាលទាំងប៉ុន្មានគឺជាលេសយករួចខ្លួននោះទេការនិយាយ
ទាំងប៉ុន្មានគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ
-ប្រជាជនអ្នកបឹងកក់កំពុងជាប់គុគនោះមាន១៥នាក់លែង២នាក់គឺនៅ១៣នាក់ទៀតគឺអត់អស់
នោះទេ
-លោកហុនសែនអន្តរជាតិនិងសួរពិបញ្ហារំលោភសិទ្ធមនុស្សនៅកម្ពុជាការរំលោភយកដីវាយកំ
កំទេចផ្ទះសំបែងប្រជាជនជាពិសេសចាប់មនុស្សដាក់គុគដោយអយុត្តិធមបំផុតនៅកម្ពុជា
-នេះជាល្បិចរបស់លោកហុនសែនរឿងកើតរាប់ឆ្នាំមិនព្រមធ្វើទេតែអោយតែគៀកបោះឆ្នោត
ចាប់ផ្តើមធ្វើរាល់ពេលបោះឆ្នោតគឺលោកហុនសែនតែងតែមានទំលាប់អាគ្រកជានិច្ច
-លោកហុនសែនជាមនុសពោពេញទៅដោយល្បិចកលជាមេរោគសំលាប់ប្រជាជនខ្មែរ
-នេះហើយដែលលោកហុនសែនថាស្រឡាញ់ប្រជាជនខ្មែរអោយប្រជាជនដើរដេកតាម
វាលហាលខ្យល់ហាលភ្លៀង
-ការបោះបង្កោលព្រំដែនគួហៅបារាំងមកពិនិត្យមើលពីព្រោះបារាំងជាដឹងរឿងព្រំដែនពិតប្រាកដ
ទឹកដីនៅលើប្រទេសណាខ្លះគឺបារាំងដឹងប្បាស់ណាស់រឿងទាំងអស់គួអោយបារាំងជាអ្នកដោះ
ស្រាយទើបវាយុត្តិធមពីព្រោះបារាំងជាអ្នកបង្កើតរឿងទាំងអស់នេះមក
-ប្រជាពលរដ្ឋកំពុងប្រឈរមុខខ្លាំងជាទីបំផុតគ្រាន់តែប្រជាជនដើរលេងនៅតាមមាត់ស្ទឹងក៏ចាប់
ដាក់គុគដែរនៅក្នុងខេត្តសៀមរាប
All the king Norodom and this queen are youn CPP!!they destroa our nation!!!
តាឥឡូវចាស់ហើយ មិនអាចស៊ីស្រីក្មេងច្រើនបានទេ ដោយសារស្រីក្មេងនេះហើយបានជាតា ចាញ់បោកយួនបិះអស់ដីនៅ
He who is the ruler of men takes non-action as his way and
considers impartiality as his treasure. He sits upon the throne
of non-action and rides upon the perfection of officials.—Tung
Chung Shu, c. 179—104 B. C. បុគ្គលដែលជាអ្នកគ្រប់គ្រងនៃមនុស្ស ប្រកាន់
យកការមិនបញ្ចេញសកម្មភាពជាគន្លងរបស់ខ្លួន ហើយក៏ពិចារណាយក
ភាពមិនលំអៀងជាភោគទ្រព្យរបស់ខ្លួន ។ គាត់អង្គុយនៅលើបល្ល័ង្ករាជ្យ
នៃភាពអសកម្ម និងជិះច្រកកៀវនៅលើភាពបរិសុទ្ធភាពនៃមន្រ្តីរាជការហើយ ។
No interesting about the traitors family King!!!
ទាំងព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រដឹងទេថា រាស្ត្រខ្មែរកំពុងរងទុក្ខ?
ដឹងហើយ និយាយមិនដឹងយ៉ាងម៉ិច?
តែរកជួយមិនកើត! តែហ៊ានហើបមាត់
គេចាក់ចម្រៀងជំនាន់ លន់ នល់ ឱ្យស្ដាប់ទៀត
ឥឡូវហ្នឹង !!