ឆន សុវណ្ណរាជ មានអ្នកលួចស្នេហ៍លាក់មុខ

Written by ភ្នំពេញដេលីញូវ
Wednesday, 20 June 2012

កាលពីពេលថ្មីនេះ មានអ្នក សារភាព សុំស្នេហ៍អ្នក ចម្រៀងរាងសង្ហា ឆន សុវណ្ណរាជ ដោយមានអក្ខរា ភ្ជាប់ជាមួយនឹង បាច់ផ្កា កុលាបដ៏ ស្រស់ស្អាត ប៉ុន្តែស្ត្រីនោះ មិនបាន ចេញមុខ មកហុចបាច់ផ្កា ដោយផ្ទាល់នោះទេ ។ ក្រដាស តូចមួយ នៅក្នុង បាច់ផ្កានោះ បានសរ សេរដោយ សារភាព ត្រង់ៗថា “រាជ ខ្ញុំស្រឡាញ់អ្នក” ប៉ុន្តែ ឆន សុវណ្ណរាជ បែរជា និយាយថា បាច់ផ្កានោះគឺ ផ្តល់ឱ្យដោយ ប្រិយមិត្ត របស់លោក ដែលតែង ស្រឡាញ់គាំទ្រ និង លើកទឹកចិត្ត តែប៉ុណ្ណោះ មិនមានអ្វី ចម្លែកនោះទេ ។

កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១២ កន្លងមកនេះ នៅក្នុងកម្មវិធី “តន្ត្រី យុវវ័យ” របស់ស្ថានីយទូរទស្សន៍ បាយ័ន អ្នកចម្រៀងលោក ឆន សុវណ្ណរាជ បាន ទទួលបាច់ផ្កាកុលាបមួយបាច់ធំដ៏ស្រស់ ស្អាតពីស្ត្រីអនាមិកម្នាក់ ដោយមិនចេញមុខ ។ បាច់ផ្កា នោះ ត្រូវគេផ្តល់ឱ្យ អ្នកចម្រៀង ឆន សុវណ្ណរាជ ឱ្យតាមរយៈមនុស្សផ្សេងទៀត ។

នៅក្នុងបាច់ផ្កាមានក្រដាសតូចមួយ ដែលបានសរសេរអក្សរដោយមានអត្ថន័យយ៉ាងខ្លីថា “រាជ ខ្ញុំស្រឡាញ់អ្នក… ថ្ងៃនេះជាខួបកំណើតរបស់ខ្ញុំ… ខ្ញុំស្រឡាញ់អ្នក !” ។

តាមរយៈអត្ថន័យអក្ខរារបស់ម្ចាស់ បាច់ផ្កានេះនាំឱ្យកត់សម្គាល់ថា កំលោះ សង្ហា ឆន សុវណ្ណរាជ ចាប់ផ្តើម ធ្វើឱ្យ ស្ត្រីពេញចិត្ត និង ចោមរោមសុំស្នេហ៍ កាន់តែច្រើនហើយ ។ ប៉ុន្តែទាក់ទងទៅនឹង ចម្ងល់ថា តើម្ចាស់បាច់ផ្កាជានរណានោះ ? លោក ឆន សុវណ្ណរាជ បញ្ជាក់ ថា “បាច់ផ្កានោះជារបស់ហ្វ្រេនក្លឹប (Reach Family) របស់ខ្ញុំជាអ្នកផ្តល់ឱ្យ ដែលពួក គាត់តែងគាំទ្រ និង លើកទឹកចិត្តដល់ខ្ញុំតែ ប៉ុណ្ណោះ គ្មានស្ត្រីណាឱ្យខ្ញុំទេ ហើយក្រុមនេះ ដែលមានគ្នាជិត ១០០ នាក់” ។

ទាក់ទងទៅនឹងរឿងរ៉ាវស្នេហារបស់អ្នកចម្រៀង ឆន សុវណ្ណរាជ គឺកន្លងមកធ្លាប់មានព័ត៌មានថា លោកមាន ទំនាក់ទំនងស្នេហាជាមួយស្ត្រីនៅអូស្ត្រាលី ដែលស្ត្រីនោះថែម ទាំងជួយទំនុកបម្រុងក្នុងការបើកហាងកាត់ដេរ សម្លៀកបំពាក់ ព្រម ទាំងទិញរ ថយន្តទំនើប ឱ្យជិះ ថែមទៀតផង ប៉ុន្តែនៅពេលសួរនាំ អំពីស្នេហា ឆន សុវណ្ណរាជ បញ្ជាក់ថា “ខ្ញុំសុំ មិននិយាយពីរឿងនេះទេ” ។

បើនិយាយពីការងារសិល្បៈវិញ អ្នកចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហាញនូវភាព ផ្អែមល្ហែមក្នុងការសម្តែងតាមបទចម្រៀងនៅលើឆាកតន្ត្រីជាមួយកញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាអ្នកចម្រៀងរួម ផលិតកម្មនៅក្នុង កម្មវិធី “តន្ត្រីយុវ វ័យ” របស់ស្ថានីយ ទូរទស្សន៍បាយ័នកាលពីថ្ងៃទី ២ ខែមិថុនាកន្លងមក ។

ឈុតឆាកសម្តែងលើឆាកបែបនេះមិនធ្លាប់មានទេពីមុនមករវាង ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា ដែលធ្វើឱ្យអ្នកទស្សនាលាន់មាត់ថា អ្នកទាំងពីរធ្វើដូចជាគូស្នេហ៍ពិតប្រាកដយ៉ាងដូច្នេះដែរ ។

នៅក្នុងការប្រគំតន្ត្រីនោះលោក ឆន សុវណ្ណរាជ និង កញ្ញា ឈិត សុវណ្ណបញ្ញា បានច្រៀងបទ “ចង់ឱបបង ជាលើកចុងក្រោយ”ដោយពួកគេបានឱបរឹតរួតគ្នាយ៉ាងណែននៅក្នុងទ្រូងប្រៀបបីដូចជាគូស្នេហ៍ដែលពោរពេញ ដោយសេចក្តីស្នេហា ដ៏ជ្រាល ជ្រៅ ។ កន្លងមកអ្នក ទាំងពីរមិនសូវធ្លាប់បានសម្តែងជាមួយគ្នាបែបនេះទេ ហើយ ភាគ ច្រើន ឆន សុវណ្ណរាជ សម្តែងផ្អែមល្ហែមតែជាមួយ អ្នកចម្រៀង ពេជ្រ សោភា និង ឱក សុគន្ធកញ្ញា តែប៉ុណ្ណោះ ។

លោក ឆន សុវណ្ណរាជ បានឱ្យដឹងថា ការសម្តែងឱបគ្នាជាមួយ ឈិត សុវណ្ណបញ្ញា បែប នេះ គឺធ្វើឱ្យត្រូវ នឹងបទចម្រៀងដែលពួកគេ បានច្រៀងជាមួយគ្នា មិនមែនជាគូស្នេហ៍អ្វី នោះទេ នេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ។

មួយរយៈពេលចុងក្រោយនេះ លោក ឆន សុវណ្ណរាជ បានលេងស្ទីលប្លែកៗទាំង ម៉ូដសក់ ម៉ូដសម្លៀកបំពាក់ ស្របទៅតាមបទ ចម្រៀងបែបយុវវ័យដែលនាំឱ្យរូបរាងរបស់គេកាន់តែមានការទាក់ទាញ ។

លោកទើបនឹងចេញបទចម្រៀងថ្មីចំនួនពីរវ៉ុល ហើយមានបទចម្រៀងមួយចំនួន ទទួលបានការគាំទ្រដែរ ដែលក្នុងនោះមានដូចជាបទ “៣៦៦ ថ្ងៃ” និង បទ “ស្រឡាញ់ គ្នាកំដរថ្ងៃបែក”ជាដើម ។

ឆ្នាំនេះលោក ឆន សុវណ្ណរាជ ក៏នឹងមានគម្រោងចេញទៅសម្តែងនៅអាមេរិកក្នុង អំឡុងខែកញ្ញា ឆ្នាំ ២០១២ ខាងមុខនេះដែរ ហើយបើបានចេញទៅអាមេរិកគឺជា ប្រទេសទីពីរបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលលោកធ្លាប់បានទៅសម្តែង នៅទីនោះ ចំនួន ២ លើក រួចមក ហើយ ។

បើនិយាយពីអតីតកាលវិញ អ្នកចម្រៀង ឆន សុវណ្ណរាជ ត្រូវបានគេស្គាល់តាម រយៈបទចម្រៀងដំបូង គឺបទ “ចាំទាំងត្រដរ” និង ក្រោយមកទៀតក៏បានចូលមកច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយដែលគេនៅចាំបានថា បទចម្រៀងដំបូង នៅ ក្នុង ផលិតកម្មនេះ គឺបទ “ទីក្រុងគ្មានមេឃ” ៕

What Next?

Recent Articles

3 Responses to "ឆន សុវណ្ណរាជ មានអ្នកលួចស្នេហ៍លាក់មុខ"

  1. Bling says:

    its your price man woman iterested in you it’s an honour nothing wrong to kept in secret you should be proud of yourself and your parants they make you gorgeuous. If no one inlove with you, you are the loster. Let ‘s go for date with me next month let me know the club you like set up the date and time.

  2. Pras Jann says:

    I think may be sim2 haha Tha leng te