ថ្ងៃទី 24 មិថុនា 2012
ដោយ: កូឡាប
CEN
បន្ទាយមានជ័យ: រមណីយដ្ឋានធម្មជាតិ សត្វស្លាប បឹងតង្កៀមក្តាម មានសក្កានុពលធនធានធម្មជាតិសម្បូរបែប ជាពិសេស សត្វបក្សី និងត្រី ក្តាម ដ៏ច្រើន ទើបធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ បានដាក់ឈ្មោះថា បឹងក្តាម ឬបឹងតង្កៀបក្តាម ព្រោះសម័យមុនបឹងនេះ ហ៊ុមព័ទ្ធ ទៅដោយដើមតង្កៀបក្តាម នៅតាម មាត់បឹង។
បឹងមួយនេះ គេមិនទាន់ឃើញអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការអភិវឌ្ឍន៍ឲ្យទៅជាលក្ខណៈរមណីយដ្ឋានពេញលេញ នៅឡើយទេ ពោលគឺ នៅជាបឹង មានធម្មជាតិ ពិតៗ។
ដោយសារលក្ខណៈធម្មជាតិនេះហើយ ទើបធ្វើប្រជាពលរដ្ឋនាំទៅទីនោះ ដើម្បីគយគន់មើលទេសភាពដ៏ស្រស់បំព្រង លាយឡំ ជាមួយ សំឡេង បក្សីទាំងហ្វូងៗ រាប់រយរាប់ពាន់ហោះហើរពពាក់ពពួនលើគ្នាដេញរកចំណី។
ចំណែកនៅតាមដើមត្នោតឯណោះវិញ មានបក្សីជាច្រើនលាយឡំជាមួយសំឡេងអឺងកងស្រែកយំប្រៀបដូចជាចង្វាក់ភ្លេងមួយយ៉ាងពិរោះរណ្តំ លាយឡំ និងខ្យល់ត្រសៀកៗ មកកាយាធ្វើឲ្យភ្ញៀវទេសចរណ៍ភ្លេចអស់នូវទុក្ខសៅហ្មងទាំងឡាយ។
ភាពសម្បូរបែបនៃបក្សីនិងមច្ឆជាតិ នេះហើយទើប ញ៉ាំងឲ្យ ភ្ញៀវទេសចរក្នុងស្រុកទៅទស្សនានៅទីនោះ មិនដែលដាច់។
បឹងតង្កៀបក្តាម មានទំហំផ្ទៃដីសរុប ៣៣,៥០ ហិកតា ស្ថិតនៅខាងជើង ទីរួមស្រុក ព្រះនេត្រព្រះ ចំងាយ ២៧ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នបឹងនេះ ត្រូវបានប្រជានេសាទស្រុះស្រួលមូលមតិគ្នា កំណត់យកបឹងនេះធ្វើជាតិតំបន់អភិរក្ស ហាមមិនឲ្យប្រជាពលរដ្ឋធ្វើការនេសាទទៀតទេ និងធ្វើការកន្លែអភិរក្សសត្វស្លាប់គ្រប់ប្រភេទ ព្រមទាំងចងក្រងជាសហគមន៍នៅក្នុងតំបន់នេះ ដើម្បីប្រែក្លាយទៅជា តំបន់ទេសចរណ៍ បឹងធម្មជាតិមួយ គួឲ្យទាក់ទាញ នៅខេត្តបន្ទាយមានជ័យ ស្រុកព្រះនេត្រព្រះ។
ក្រៅពីបឹងធម្មជាតិតង្កៀបក្តាមមិនទាន់កែច្នៃនេះ ខេត្តបន្ទាយមានជ័យ មានរមណីយដ្ឋានកំពុងកែច្នៃ និងកំពុងអភិវឌ្ឍន៍ ដូចជា អាងខ្វាវកើត អាងត្រពាំងថ្ម ភ្នំជញ្ជាំងដុងអារញ្ញ ជាដើម។
ជាមួយខេត្តមានសក្កានុពលយ៉ាងល្បីល្បាញ ពោលគឺ រមណីយដ្ឋានទេសចរណ៍វប្បធម៌បូរាណ ប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើនទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃមួយនេះ៕





ប្រជាជនខ្មែរគ្រប់រូបគួរគិតអោយបានច្បាស់លាស់អំពីសារះសំខាន់របស់សត្វព្រៃ និង ត្រូវខិតខំថែរក្សាអោយបានគង់វង្ស ព្រោះវាបានផ្តល់នូវសោភ័ណ្ឌភាពដែលជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តជាតិអោយមានចំណាប់អារមណ៍ហើយចូលមកទស្សនានៅក្នុងប្រទេសយើង។ ម្យ៉ាងវិញទៀតសត្វព្រៃក៏ជាភ្នាក់ងារជួយកំចាត់សត្វល្អិតចង្រៃមួយផ្នែកធំដើម្បីកុំអោយមកបំផ្លាញដំណាំររបស់យើងផងដែរ។ ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរយើងត្រូវអភិរក្សសត្វព្រៃ និង ជំរករបស់វា(ព្រៃឈើ)អោយបានគង់វង្សជានិច្ចនិរន្ត។
ខ្ញុំចង់ដឹងណាស់ថា តើមានប្រភេទសត្វព្រៃណាខ្លះដែលផុតពូជ និង ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ? តើបណ្ដាលមកពីមូលហេតុអ្វីខ្លះ ? សូមប្រិយមិត្តទាំអស់ដែលបានដឺងជួយប្រាប់ខ្ញុំផង ! សូមអគុណទុកជាមុន !
សូមបន្តអភិរក្សឲ្យបានខ្ជាប់ខ្ជួន ខ្ញុំគាំទ្រ!!!