ស្ត្រី​តំបៅ​រលួយ​ស្បូន​អំពាវនាវ​ឲ្យ​សម្តេច​តេជោ​និង​លោកជំទាវ ជួយសង្គ្រោះ​ជីវិត​

ថ្ងៃទី 24 មិថុនា 2012
ដោយ: សមុទ្រ
CEN

ប្រសិនបើ​មាន​សប្បុរសជន​មេត្តា​ទំនាក់ទំនង​មក​ភ្នាក់ងារ គេហ​ទំ​ព័រ CEN ខេត្ត​ព្រះសីហនុ មាន​លេខ​ទូរស័ព្ទ 012 228016,097 7228016

ប្រសិនបើ​មាន​សប្បុរសជន​មេត្តា​ទំនាក់ទំនង​មក​ភ្នាក់ងារ គេហ​ទំ​ព័រ CEN ខេត្ត​ព្រះសីហនុ មាន​លេខ​ទូរស័ព្ទ 012 228016,097 7228016

ព្រះសីហនុ: ស្ត្រី​មេម៉ាយ​ម្នាក់​កើត​ជម្ងឺ​ស្បូន ស្អុយរលួយ​មិនអាច​ដេក​បាន​សម្រាក​បានគិត​តែ​ពី​ឈរ​បង្ហូរ​ទឹកស្អុយ​ដាក់​ក្នុង​ក​ន្តោ ទាំង​យប់​ទាំង​ថ្ងៃ កំពុង​ស្រែក​ដង្ហោយហៅរ​ក​អ្នក​ជួយ​អន្តរា​គម ជា​ពិសេស​ក្រសួង​សុខាភិបាល និង​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន និង​លោកកតិ​ព្រឹត្ត​បណ្ឌិ​ត​ប៊ុនរាន្នី​ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​។​

​ ​ស្ត្រី​រងគ្រោះ​រូប​នោះ​មានឈ្មោះ ឆាយ ឈុន លាង អាយុ​៣៩​ឆ្នាំ មានកូន​ប្រុស​ម្នាក់​មាន​មុខរបរ កន្លង​មក​ដើរ​ទិញ​អេតចាយ ចិញ្ចឹម​កូន ស្នាក់​នៅ​ខាងក្រោយ​សាលា​សង្កាត់​លេខ​១​ក្នុង​ក្រុម ១០ ភូមិ​១​សង្កាត់​លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

Give our kids a better deal
ប្រសិនបើ​មាន​សប្បុរសជន​មេត្តា​ទំនាក់ទំនង​មក​ភ្នាក់ងារ គេហ​ទំ​ព័រ CEN ខេត្ត​ព្រះសីហនុ មាន​លេខ​ទូរស័ព្ទ 012 228016,097 7228016

​ ​ស្ត្រី​រងគ្រោះ​បាន​និយាយប្រាប់​គេហទំព័រ CEN កាលពី​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២ នេះ​ថា អ្នកស្រី​បាន​កើត​ជម្ងឺ រលាក​រលួយ ស្បូន​នេះ ជិត​មួយ​ឆ្នាំ កន្លងមកហើយ ដោយហេតុតែ​អ្នកស្រី​ពុំ​មាន​លុយ​សម្រាប់​ទៅ​មន្ទីរពេទ្យ ខ្ញុំ​បាន​ត្រឹមតែ​ទិញ​ថ្នាំ លេប​មួយថ្ងៃៗ​។ ទើបតែ​នៅ​ដើមឆ្នាំ​២០១២​នេះ​អាកា​រះ​ប្រដាប់​ភេទ​របស់​នាង​ខ្ញុំ​កាន់​ធ្ងន់ធ្ងរ​ឡើង​ធ្វើឲ្យ​មាន​ខ្ទុះ និង​ឈាម ហូរ​ចេញមកក្រៅ មាន​ធំក្លិន​ស្អុយ រហូត​ដល់​សព្វថ្ងៃនេះ មាន​អាកា​រះ​រឹតតែ​ធ្ងន់​ស្ទើ​មិន​អាច​រស់បាន ព្រោះ​មាន​កើត​ដង្កូវ​ហូរ​ខ្ទុះ​ស្អុយរលួយ​ធ្លាក់​សាច់ មក​ជា​ដុំៗ ហើយ​។​

​ ​ស្ត្រី​រូបនោះ​បាន​បញ្ជាក់ថា រូបគាត់​គ្មាន​លុយ​មួយ​រៀល​ណា​នោះ​ទេ សព្វថ្ងៃ​សុំ​សំ​យ៉ាប​ខ្ទម​គេ​ស្នាក់នៅ និង​បាន​បាយ​ហូប ដោយសារ អ្នកជិតខាង គេ​យក​ទៅឲ្យ មួយ​ចានៗ តែប៉ុណ្ណោះ ចំណែក​កូន​ប្រុស​បាន​ទៅ​ស៊ីឈ្នួល ដើម្បី​ដូ​របាយ​ហូប បាត់​ទៅ​ហើយ​ដែរ​។​

​ ​ស្ត្រី​រូប​នោះ​គាត់​បាន​បញ្ជាក់​ដែរ​ថា កាលពី​មិន​ទាន់​កើត​ជម្ងឺ គាត់​មានប្តី​ត្រឹមត្រូវ​ដែរ លុះដល់ កើត​មាន​ជម្ងឺ ប្តី​ចិត្តខ្មៅ គាត់​បាន​រត់ចោល​បាត់ស្រមោល ទៅហើយ​។ សព្វ​ថ្ងៃ​គាត់​ចង់​រស់​ណាស់​តែ​មិន​អាច​ទៅ​មន្ទី​ពេទ្យ​បានទេ គឺមាន​តែ​អំពាវនាវ ស្នើសុំ​ដល់ សម្តេច អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន​សែន និង​លោកជំទាវ​កតិ្ត​ព្រឹត្ត​បណ្ឌិ​ត​ប៊ុនរាន្នី​ហ៊ុនសែន មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​នាង​ខ្ញុំ​បាន​ចូលទៅ​
​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​។​

​ ​ក្រុមប្រឹក្សា​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ម្នាក់​បាន​និយាយ​ប្រាប់​ថា ស្ត្រី​រងគ្រោះ​នោះ​ពិតជា វេទនាណាស់ តែ​គាត់​មិនដឹង​ជា គិត​យ៉ាង​ណា នោះទេ បើ​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យ​គ្មាន​លុយ​មួយ​រៀល​តែ​ឲ្យគេ​ព្យាល​បាល​វះកាត់​គាត់​យ៉ាង​ម៉េច​។ ហើយ​ចំពោះ​ករណីនេះ គាត់​បាន​រាយការណ៍ ទៅ​ថ្នាក់លើ​ហើយ​ដែរ ប៉ុន្តែ​បាត់​ដំណឹង​សូន្យឈឹង តែម្តង​។ ហេតុនេះ​មាន​តែ​អំពាវនាវ​ទៅ​ក្រសួង​សុខាភិបាល​
​តាមរយះ​ពត៌មាន​បែបនេះហើយ ទើប​បាន​ឆាប់​និង​សង្គ្រោះ​គាត់​ទាន់ពេលវេលា​៕

What Next?

Recent Articles

4 Responses to "ស្ត្រី​តំបៅ​រលួយ​ស្បូន​អំពាវនាវ​ឲ្យ​សម្តេច​តេជោ​និង​លោកជំទាវ ជួយសង្គ្រោះ​ជីវិត​"

  1. chhem dara says:

    how can we help in the case we are simple citizens. only Samdech Hunsen or wife through
    Cam. Red Cross would do this. moreover only Provincial Governer in the area as well as NGOs would sort this out. hope soon she recovers through any aid.

  2. សៀងផ្អាប់ says:

    សុំលុយៗពូមីងជាជនភៀសខ្លួនទៅគាត់សំបូរលុយ

  3. Ban Ali says:

    បើមិនបានជួយគាត់សូមមេត្តាកុំនិយាយបែបគំរក់និងជាដង្កូវសង្គម។ កាដង្ហើយហៅឲ្យរដ្ឋាភិ បាលជួយសង្គ្រោះជីវិតចុងក្រោយគឺជាកាយវិការដ៍ត្រឹមត្រូវរបស់ជនកំពុងតែមានទុក្ខ។​ រដ្ឋាភិបាល ជាអ្នកដឹកនាំមើលការខុសត្រូវកា​ចំណាយថវិកាជាតិ និងផ្តល់សេវាសុខភាពជួនដល់ជនក្រីក្រគ្មាន ទីពឹង តើថវិកាទាំងនោះកំពុងតែបំរើឲ្យនណាបើឃើញគាត់កំពុងតែដង្ហោយហៅនិងវេទនាបែប​​ នេះម្តេចក៍មិនទៅជួយគាត់ផង ឬមួយចាត់ទុកថាជាបក្សប្រឆាំង??? អ្នកនយោបាយខ្មែសូមមេត្តា បោះបង់ចោលនូវមាយាទដ៍ស្មោកគ្រោកនេះចេញទៅល្មមយកគំនិតល្អៗនៃនយោបាយរបស់ ប្រទេសគេមកអនុវត្តតាមខ្លះហើយ។ នយោបាយគឺផ្សេងរីឯកាជួយសង្គ្រោះប្រជាជនកំពុងតែ មានទុក្ខវេទនាគឺជារឿងផ្សេង នេះគឺជានយោបាយរបស់ប្រទេសគេសូមបើកភ្នែកមើលប្រទេស គេផងកុំធ្មេចភ្នែកឲ្យតែប្រពន្ធកូនអញរស់បានហើយនោះទេ។

  4. KKK says:

    នៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនមានមូលនិធិសមធម៌ដែលជួយដោយអង្គការក្រៅរដ្ឋាភិបាល​ ប៉ុន្តែប្រសិនបើមិនមានទេ​ ខាងមន្ទីរពេទ្យផ្ទាល់ក៏មានការលើកលែងថ្លៃសំរាប់អ្នកជំងឺក្រីក្រដែរ ដូច្នេះគួរបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកទៅ។​