25 June 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

លោកឧត្តមសេនីយ៍ត្រី នួន ប៉ាក់ផ្តល់បទសំភាសន៍នៅក្រៅសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ។ រូបថត ប៊ុត រស្មីគង្គា
ភ្នំពេញៈលោកឧត្តមសេនីយ៍ត្រី នួន ប៉ាក់ ដែលត្រូវបានប្រពន្ធនិងកូនចាប់ធ្វើទារុណកម្ម បានអំពាវនាវនៅថ្ងៃច័ន្ទនេះ សុំឲ្យតុលាការឧទ្ធរណ៍ដោះលែងប្រពន្ធនឹងកូនឲ្យមានសេរីភាពវិញ។
នៅក្នុងលិខិតមួយច្បាប់របស់លោកឧត្តមសេនីយ៍ត្រី នួន ប៉ាក់ផ្ញើរជូនទៅសាលាឧទ្ធរណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅព្រឹកនេះ លោកនួន ប៉ាក់បានរៀបរាប់ថាៈ «ខ្ញុំសុំបំភ្លឺទៅព្រះរាជអាជ្ញារនិងតុលាការថា រឿងរ៉ាវកន្លងមកនោះ អត់មានពាក់ព័ន្ធចំពោះប្រពន្ធនិងកូនៗខ្ញុំទេ គឺខ្ញុំធ្វើដោយខ្លួនឯង។ រឿងរ៉ាវដែលកើតឡើងនោះ មកពីការប្រច័ណ្ឌ ហើយជារឿងក្នុងក្រុមគ្រួសាររបស់ខ្ញុំ»។
លិខិតបានបន្តថាៈ «ខ្ញុំបានសូមឲ្យ ចៅក្រមសាលាឧទ្ធរណ៍មេត្តាដោះលែង ប្រពន្ធ កូនៗខ្ញុំបាទឲ្យមានសេរីភាព ដើម្បីឲ្យក្មេងទាំងនោះបានសិក្សារៀនសូត្រវិញ ហើយនិងបានរស់នៅជួបជុំក្រុមគ្រួសារដូចកាលពីមុន»។
សូមបញ្ជាក់ថា ប្រពន្ធរបស់លោកឧត្តមសេនីយ៍ត្រី នួន ប៉ាក់ឈ្មោះ ងិន ចន្ទ្រាទេវី អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ ប៉ាញ សីហនាអាយុ២៥ឆ្នាំ ប៉ាញ តារាឫទ្ធិអាយុ២៣ឆ្នាំ និងប៉ាញ អានអាន អាយុ២០ឆ្នាំ ត្រូវបានសាលារាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារពី៧ទៅ៨ឆ្នាំពីបទធ្វើទារុណកម្ម និងធ្វើអំពើឃោរឃៅទៅលើលោកឧត្តមសេនីយ៍ត្រី នួន ប៉ាក់ ដែលត្រូវជាប្តីនិងឪពុកកាលពីឆ្នាំ២០១១។ បច្ចុប្បន្នពួកគេកំពុងជាប់ពន្ធនាគារនៅពន្ធនាគារព្រៃសរក្នុងរាជធានីភ្នំពេញ។
លោកមួនេះឆ្កួតឬជាបានជាម្តងប្តឹងម្តងដកពាក្សបណ្តឹងគេធ្វើបាបជិតងាប់ហើយហ្នឹង ឬមួយនិក ប្រពន្ធចង់ឲ្យប្រពន្ធមកកំដរខ្លួន តិចកើតឡើងម្តងទៀតគ្មានគេជួយ ចំជាឆ្កួតមែន។
ធម្មតាជាឳពុកតែងតែមានក្ដីប្រោសប្រណីជានិច្ចចំពោះកូន!
តែមីប្រពន្ធវិញឱ្យជាប់គុកតទៀតចុះ !!
Noun pak niss pit chea chhkout penh ti. Nuv oy kann dorm-neng dall na teat? Niyeay lorb lorb kmean dring khos trov ey te. Jing barn chea Pror pun Ning kuan Dom kbal leng Ning na. Ah lorb…!
Kron te merl muk Noun Pak kor ding Tha chea monuss lorb de.