សុខ ពិសី បាត់​ខ្លួន​ទាំង​មន្ទិល

26 June 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

មក​ទល់​នឹង​ពេល​នេះ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ដែល​ធ្លាប់​តែ​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​រណ្តំ​ នាង សុខ ពិសី នៅ​តែ​បន្ត​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ដដែល បើ​ទោះ​បី​ជា​មាន​ប្រភព​ជា​ច្រើន​បាន​អះ​អាង​ខុស​ៗ​គ្នា​ពី​វត្ត​មាន​របស់​នាង​ក៏​ដោយ ដែល​ខ្លះ​ថា នាង​ទៅ​អាមេរិក ខ្លះ​ថា នាង​ចេញ​ទៅ​រៀន​សូត្រ​ផ្នែក​កែ​សម្ផស្ស​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ខ្លះ​ទៀត​ថា នាង​នៅ​ក្នុង​ស្រុក​ខ្មែរ​។

ការ​បាត់​ខ្លួន​ សុខ ពិសី ពី​ឆាក​តន្ត្រី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​សុខ​ៗ​តារា​ក្នុង​ក្នុង​បេះ​ដូង​​រូប​នេះ​បាត់​ខ្លួន​ដោយ​មិន​បាន​ផ្តល់​ព័ត៌​មាន​អ្វី​សូម្បី​បន្តិច​​នោះ​។

កាល​ពី​ប្រមាណ​ជាង​មួយ​ខែ​មុន ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​សាច់​ស​ខ្ចី​ សុខ ពិសី ធ្លាប់​ឲ្យ​ដឹង​ថា សុខ ពិសី គ្រោង​នឹង​​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​កន្លង​បាន​ប៉ុន្មាន​សប្តាហ៍​មក​ តារា​រូប​នេះ​ក៏​មិន​មាន​វត្ត​មាន​នៅ​អាមេរិក​ដែរ​ ពោល​គឺ​អ្វី​ៗ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​បង្ហើរ​ចោល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​បែរ​ជា​បាត់​វត្ត​មាន​ពី​ឆាក​តន្ត្រី​យ៉ាង​ស្ងប់​ស្ងាត់​។

ជុំវិញ​ភាព​មន្ទិល​នៃ​បាត់​មុខ​គួរ​ឲ្យ​សង្ស័យ​នេះ បែរ​ជា​នៅ​ពេល​នេះ មាន​ប្រភព​ពីរ​បាន​អះ​អាង​ផ្សេង​ៗ​គ្នា​។ ប្រភព​នៅ​កន្លែង​បម្រើ​ការងារ​របស់​នាង​បាន​អះ​អាង​ថា តារា​ចម្រៀង​ជ្រក​ក្រោម​ទ្រនំ​យ៉ាង​សុខ​សាន្ត​របស់​ផលិត​កម្ម​សាន់​ដេ សុខ ពិសី បាន​ចេញ​ទៅ​ប្រទេស​សិង្ហ​បុរី​កាល​ពី​មួយ​ខែ​មុន​នេះ ហើយ​នាង​នឹង​ចំណាយ​ពេល​យូរ​គួរ​សម​នៅ​ប្រទេស​មួយ​នោះ ដើម្បី​ហាត់​រៀន​ពី​វិធី​កែ​សម្ផស្ស​បែប​ទំនើប។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​គ្រប់​គ្រង​របស់​នាង បែរ​ជា​ថ្មី​នេះ មាន​ប្រភព​មួយ​បាន​អះ​អាង​ថា រូប​គេ​បាន​ឃើញ​វត្ត​មាន​របស់​ សុខ ពិសី បើក​រថ​យន្ត​ទំនើប​យ៉ាង​ត្រជាក់​ចិត្ត​នៅ​រាជ​ធានី​ភ្នំពេញ។

What Next?

Recent Articles

10 Responses to "សុខ ពិសី បាត់​ខ្លួន​ទាំង​មន្ទិល"

  1. Korn Khmer says:

    Why do we care about her? We should care about job and family more than her.

  2. Name says:

    បាត់ទៅ កាន់តែល្អរ

  3. ច្រៀង ដូចមាន់អួលទិក

  4. koko says:

    ពិតជាត្រឹមត្រូវហើយ ពូកចាករុក​ ច្រៀងសំលេងអន់ជាងមាន់ញីរក
    ពងទៀត

  5. koko says:

    មុខលាបស្សៅជាង២តឹក

  6. Hot men says:

    បន្តិចទៀតប្រហែលជាលេចចេញនៅវត្តមានរបស់នាងព្រមទាំងបុត្រមួយផង
    ចាំមើលបើខ្ញុំនិយាយខុស !

  7. Siang says:

    bong sokpisey kalna mokleng sihanoucity

  8. បើបាត់រហូតកាន់តែល្អច្រៀងដំបូងគ្រាន់ស្តាប់ចូលត្រចៀកខ្លះ ដល់យូរទៅម្ញែកទៅៗ សំលេងមិនបានមួយចំណិត ឪកសុគន្ធកញ្ញាផង។

  9. bo says:

    មុខលាបម្សៅដូចខ្មោចឆៅ រឹ ដូចហីុ

  10. អូនស្អាត says:

    បែបទៅកែសំរស់ខ្លាំងពេកច្រលំដាក់ភ្នែកទៅច្រមុះ ច្រមុះនៅលើភ្នែកទេក៏មិនដឹង!ព្រោះថាកញ្ញាម្នាក់និងវក់និងកែមុខកែមាត់ណាស់!ឆ្ងល់ដែរស្អាតប៉ុន្នឹងហើយនៅរកអីទៀត!