ថ្ងៃទី 29 មិថុនា 2012
ដោយ: វឿន សាវុធ
CEN
ភ្នំពេញ: តាមប្រពៃណីខ្មែរ ពិធីខួបកំណើតបានកើតមានយូរណាស់មកហើយ។ ការប្រាព្ធពិធីនេះពុំប្រកាន់ថា ប្រុសស្រី ក្មេងចាស់ ពូមីង ព្រះសង្ឃ ឬ ព្រះរាជានោះទេ គ្រាន់តែការហៅមានភាពខុសគ្នានិងពេលវេលានៃការប្រារព្ធធ្វើឡើងនោះឯង។
សម្រាប់ព្រះមហាក្សត្រ និងព្រះសង្ឃ ត្រូវបានគេហៅថា “ពិធីចម្រើនព្រះជន្ម” បើចំពោះរាស្ត្រសាមញ្ញគេបានហៅថា “ចម្រើនអាយុ ឬខួបកំណើត” វិញនោះទេ។ សង្គមខ្មែរនាពេលបច្ចុប្បន្ន មានមនុស្សជាច្រើនបែរជានាំគ្នាធ្វើខួបកំណើតទៅតាមបរទេស លក្ខណៈបែបអឺរ៉ុប ហើយត្រូវបានគេនិយមនិយាយជាប់មាត់មកថា “Birthday” យ៉ាងពេញ។ នេះអាចមកពីពលរដ្ឋកម្ពុជាយើងគេបានភ្លេចហើយថា ខ្មែរក៏មានពិធីខួបកំណើត និងជាប្រពៃណីមួយដែរ។
តាមលក្ខណៈប្រពៃណីខ្មែរ ការប្រារព្ធធ្វើពិធីខួបកំណើតត្រូវបានគេផ្សព្វផ្សាយឲ្យឃើញតាមរយៈទូរទស្សន៍ស្រាប់ហើយ ដែលក្រៅពីនោះ ពិធីនេះត្រូវបានគេធ្វើឡើង តែចំពោះព្រះមហាក្សត្រ ញាតិវង្សានុវង្ស មន្ត្រីធំៗនិងបណ្តាជនដែលមានទ្រព្យធនក្រាស់ក្រែលប៉ុណ្ណោះ។
ពីសម័យបុរាណ ពិធីខួបកំណើត ឬចម្រើនព្រះជន្មនេះ មានឈ្មោះម្យ៉ាងទៀតគឺពិធី “អាយុវឌ្ឍនមង្គល” ដែលគេប្រារព្ធធ្វើឡើងរៀងរាល់រយៈពេល ១២ឆ្នាំម្តង គឺនៅអាយុ១២ឆ្នាំ អាយុ២៤ឆ្នាំ និងអាយុ៣៦ឆ្នាំ ដោយខ្មែរកំណត់យកថ្ងៃខែឆ្នាំម្ចាស់ពិធីតាមចន្ទគតិ(ប្រតិទិនពុទ្ធសាសនា)។
សម័យក្រោយមក គេឃើញមានការផ្លាស់ប្តូរប្រែប្រួលពីរវាង១២ឆ្នាំម្តង មកប្រារព្ធធ្វើខួបកំណើតមួយឆ្នាំម្តងវិញ ដោយផ្អែកលើស្ថានភាពគ្រួសារជាក់ស្តែង ហើយក៏គេឃើញរៀបចំពិធីនេះច្រើនតែសម្រាប់ព្រះមហាក្សត្រ និងមន្ត្រីរដ្ឋាភិបាលដែលមានឋានៈខ្ពស់ និងអ្នកមានធនធានហូរហៀរមួយភាគតូចនោះទេ។
ឥឡូនេះ ចំពោះយុវវ័យ គេប្រារព្ធពិធីខួបកំណើតដោយយកតាមបែបលោកខាងលិច គ្រាន់តែមានរបស់បន្តិចបន្តួច ដូចជាមាន នំខេក មួយ (Cake) ទៀនសម្រាប់អុជ (ឧ.ទៀន១ដើមតំណាង៥ឆ្នាំ ឬ១០ឆ្នាំ) កាំជ្រួច និងមានពាក់មួកសាជី (Birthday hat) ហើយមុននឹងធ្វើពិធីនេះ គេបានអញ្ជើញ ប្រាប់គ្នីគ្នា មិត្តភក្តិឲ្យមកចូលរួមជាមួយ ថែមទាំងផ្តល់កាដូ រួមនឹងការច្រៀងជូនពរម្ចាស់ខួប ជាភាសាបរទេសថា “Happy Birthday to you…” និងបានឲ្យសាមីកម្មវិធីបួងសួងប្រាថ្នានូវអ្វីដែលខ្លួនចង់បាន រួចគេផ្លុំទៀនពន្លត់ ជាកិច្ចបញ្ចប់និងគេសន្មតថា បានធ្វើខួបកំណើតរួចហើយ។
ក៏នៅមានអ្នកខ្លះ គេចង់ធ្វើថ្ងៃខួបរបស់គេនេះឲ្យអធឹកអធម ដោយរៀបចំឡើងមានការតុបតែងលម្អនិងមានឆាកប្រគំតន្ត្រីសម័យកំដរ និងមាននំខេកធំ ស្ព្រាយបាញ់ (Spray) ជាដើមនោះ។
ភ្ញៀវអញ្ជើញចូលរួមរហូតដល់រាប់រយនាក់ក៏មាន។គេក៏មានពិធីករពិធីការិនីដឹកនាំកម្មវិធី ធ្វើឲ្យរឹតតែរីករាយមួយកម្រិតទៀត អាស្រ័យទៅលើធនធាន ឬចំណង់របស់គេ។ គេយល់ថាមួយឆ្នាំបានធ្វើម្តង។ ដូច្នេះត្រូវតែធ្វើឲ្យសមរម្យ។ ពិធីខួបកំណើតនេះពេលខ្លះគេធ្វើត្រូវថ្ងៃខែឆ្នាំកំណើត ខ្លះទៀតក៏យកតាមក្បួនតម្រាផ្សេងៗដែលគេយល់ថាល្អ សុខសប្បាយចំពោះរូបគេ។
ដោយសារតែរយៈពេល នៃការប្រារព្ធធ្វើម្ដងៗយូរពេក គឺរហូតដល់១២ឆ្នាំធ្វើម្ដង ទើបធ្វើឲ្យពិធីនេះត្រូវបានគេភ្លេចអស់ ហើយបែរជានាំគ្នាមកធ្វើតាមបែបបស្ចិមប្រទេស ដូចសព្វថ្ងៃវិញ៕ S

ពីមុនអត់ដែលបានដឹងអំពីរឿងនេះទេ សូមអរគុណហើយដែលបានរំលឹក
គេឈប់ប្រកាន់ហើយ មនុស្សជាតិចម្លងតាមគ្នាឲ្យតាពាស អ្វីដែលប្លែកល្អថ្មីគឺជារឿងអស្ចារ្យគ្មានទាស់ ។ សម័យនេះមិននៅកាន់ប្រពៃណីស្លៀកប៉ឹងចេញថ្ពាល់គូជឯណា មនុស្សម្នាកំពុងរត់ប្រណាំងនិងពេលវេលា ហើយអ្វីៗគ្មាន ព្រុំដែនកំណត់នៃអរិយធម៌សង្គម ពីព្រោះមនុស្សជាតិបានបង្កើតទំនៀមទម្លាប់ ទំនៀមទំលាប់មិនបានបង្កើតមនុស្សឯណា ។ បើសត្វស្វាអាចដេញចាប៉ីឲ្យសារិកាច្រៀងបាន ទម្រាំមនុស្សលោក មិនមែនជារឿងហួសហេតុពេកទេដឹង! ។
ពាក្យចាស់លោកពោលថា សំដីសជាតិ មារយាទសពូជ ។មនុស្សទាំងអស់អាចរៀនយកពីគ្នាបាននូវអ្វីដែលជាកិច្ចការល្អនិងប្រពៃ តែបើយើងចេះតែចម្លងមកគ្រប់ម៉ាកនោះ គេហៅថាមិនដឹងជាមារយាទរៀនពីណាមកទេ?មិនដឹងជាពូជសាសន៌ណាទេ?
Thank your for your information of the conservative culture of Cambodian people.
Of course, I like to learn about our conservative tradition of Khmer culture, and I should know our culture as well.
Best regard,
Srey Khmer U.S.
កូនខ្មែរយើងខ្លះភ្លេចអស់ហើយប្រពៃណីខ្មៃរខ្លួន បែរជារើសយកប្រពៃណីសាសន៍ដទៃមកប្រើ៕
តើថ្ងៃណាទើបខ្មៃរយើងយល់ពីវប្បធម៏ខ្លួន ?
ការយល់ឃើញក្នុងបច្ចុប្បន្នកាលៈ
ប្រពៃណី-វប្បធ៏មរបស់មនុស្សជាតិមានដើមកំណើតផ្សេងៗគ្នា ដោយសារពុំមានការប្រាស្រ័យទាក់ទងគ្នាអោយបានទូលំទូលាយ ម្ល៉ោះហើយការអនុវត្តរបស់ក្រុមនិមួយៗ កុលសម្ព័ន្ធនិមួយៗ ក្លាយទៅជាអ្វីដែលហៅថា ប្រពៃណី-វប្បធ៏មរបស់ក្រុមទាំងឡាយនោះ ក្នុងនោះមានប្រទេសខ្មែរដែរ…… បើមិនចង់អោយមានការធ្វើខុសពីទំលាប់និងប្រពៃណីនោះទេ មានតែតាក់តែងច្បាប់ទប់ស្កាត់ទង្វើទាំងនោះ…… តែអាចអោយមានការបកស្រាយថា បំបិទសិទ្ធសេរីភាព ពីព្រោះទង្វើនេះមិនមានធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកដទៃទេ…..
តើមានអ្វីខ្លះដែលខ្មែរចំលងពីគេនាពេលបច្ចុប្បន្ននេះ?
ការពិតអ្វីដែលនាំអោយមានផាសុខភាព ភាពរីករាយមិនបំផ្លាញដល់ការរីកចំរើនដល់សង្គមមនុស្ស គួរតែមិនត្រូវទទួលការរឹះគន់ពេកនោះទេ……..
ឧ. ខ្មែរមានប្រពៃណីកត់ត្រាប្រវត្តិសាស្រ្តនិងឯកសារនានាលើស្លឹករឹត និង លើផ្ទាំងសីលា…… តែបច្ចុប្បន្នត្រូវតែប្រើប្រព័ន្ធអេឡិកត្រូនីក និង កុំព្យូទ័រ……!!
គួរឲ្យអាសូរចំពោះ កូនមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលមានឋានៈខ្ពស់ និងមានធនធានហូរហៀរ បែរជាគ្មានឱកាសប្រារព្ធធ្វើខួបកំណើតជារៀងរាល់ឆ្នាំ ដូចកូនអ្នកក្រ។ គឺគេប្រារព្ធធ្វើឡើងរៀងរាល់ពេល 4 ឆ្នាំម្តងទៅវិញ។ ហេតុអ្វី? ដោយសារតែគ្នាកើតថ្ងៃ 29 February.
ជូន យុវជន យុវតីខ្មែរគ្រប់រូប អ្នកជាទំពាំងស្នងឬស្សី ហើយបើអ្នកធ្វើខ្លួនជាឬស្សីស្អុយ និងដាច់ពូជពង្សវង្សសណ្ដាន។ បើអ្នកជាខ្មែរស្នែហ៍ជាតិពិតគួរលៃគិត មុនត្រាប់តាមអ្នកសាសន៍ផ្សេង ការចំលងគ្នា ពិតជាមានពីបុរាណដល់ឥឡូវតែដូនតាយើងចេះកែខៃឆ្នៃពីគេមកជាខ្មែរទើបថែរកេរ៍បាន សល់ដល់ឥឡូវ។ ពុំគប្បីធ្វើអ្វីដោយសប្បាយភ្លើតភ្លើងភ្លេចខ្លួនជាខ្មែរ ខ្មែរជាតិធ្លាប់ថ្កើងហេតុអី្វយកប្រ
ពៃណីយ៍គេមកតម្កើង បើចង់ធ្វើខួបកំណើតហេតុម្ដេចមិនធ្វើតាមប្រពៃណីយ៍ជាតិ ត្បិតខ្មែរអ្នកកាន់ ពុទ្ធសាសនាតែង សុំពរជ័យសិរីសួសី្ដពីព្រះពុទ្ធជាម្ចាស់ដែលមានព្រះសង្ឃជាតំណាង បែរជាខ្មែរវង្វង
ជាតិ ភ្លេចសាសនា ក្បត់ដូចតា យកនុំcake ជាប្រធានគ្មានដឹងខ្យល់ថានុំcake ជាតំណាងអ្វី? ទៀនពន្លឹ
ព្រាក់ជាតំណាងអ្វី?ស្រាក្រហមតំណាងអ្វី? បើមិនយល់ខ្ញុំសុំប្រាប់អ្នកឲ្យជាក់គ្រាន់ដឹងខ្លួន ព្រោះ ខ្ញុំឃើញកន្លងឆ្គួតទាំងអ្នកធំ ទាំងបណ្ឌិតឆ្កែលិទក្បាល ទាំងអាអ្នកមានដោយលួចជាតិ រួចដោយ អ្នកតូចជាបរិវារ នាំឲ្យខ្មែរដាំក្បាលចុះ ព្រោះពួកអ្មកឆ្កែថាគួរអភិវឌ្ឃន៍អ្នកភិវឌ្ឃន៍ស្ដាប់ឲ្យជាក់ នុំcake តំណាងសាច់ព្រះយេស៊ូ ព្រោះវាមានពណ៌ស ស្រាក្រហមតាងឈាមព្រះយេស៊ូ អែទៀនពន្លឺព្រាក់ៗតាងតារា ។ដូច្នេះបើយកនុំcake ស្រាក្រហម ទានមានពន្លឺក្នុងពិធីខួបកំណើតមានន័យថាខ្លួន ក្បត់សាសនា ក្បត់ដូនតា ក្បត់ប្រពៃណីជាតិហើយចំពោះខ្មែរអ្នកកាន់ពុទ្ធសាសនាសូមជ្រាប ។
សល់លុយច្រើនចង់កម្មវិធីអីក៏សមដែរ តែសំរាប់នំ មួយដុំនេះពិតជាថ្លៃ
គួរសម។ បបួលមិត្តមកផឹកស៊ី រាំកំសាន្តសប្បាយ ជាការចងមិត្តភាព
បង្កើនការរាប់អានគ្នា មិនដូចអ្នកដែលបបួលគ្នាទៅបង្កទំនាស់ ឫទៅទៅលេងល្បែង
ស៊ីសង ទៅឡើងឋានសួរគ៌ខុសច្បាប់តំរ៉ា ទាំងនោះជាបញ្ហាគួរអោយប្រយត្ន័។
ខួបកំណើតកាន់តែច្រើនចំណេញអ្នកម្ចាស់ហាងអ្នកបំពេញសេវាខាងរៀបចំ
ផ្គត់ផ្គង់ទំនិញឯណោះទៅវិញ ។