មន្ត្រីរាជការ​នៅតាម​សាលាស្រុក​-​ក្រុង ក្នុង​ខេត្តកំពង់ឆ្នាំង អត់​ប្រាក់ខែ​បី​ខែ​ហើយ​

ថ្ងៃទី 29 មិថុនា 2012
ដោយ: បរិបូរណ៍
CEN

កំពង់ឆ្នាំង: មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​សាលាស្រុក​នានា និង​ក្រុង ក្នុង​ខេត្តកំពង់ឆ្នាំង បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត និង​បាន​សុំ​ឲ្យ​គេហទំព័រ CEN ជួយ​ខ្សឹប​ដាក់​មេក្រូ​រាយការណ៍​ជូន​ថ្នាក់លើ​ឲ្យ​បានដឹង​ផង​ថា ពួកគាត់​អត់​បាន​បើក​ប្រាក់ខែ​ចាប់តាំងពី​ខែមេសា​មកម្ល៉េះ បើ​គិត​មកដល់​ខែមិថុនា​នេះ មាន​ចំនួន​បី​ខែ​ហើយ​។​
​ ​
​មន្ត្រី​ទាំងនោះ​បាន​ត្អូញត្អែរថា “​មន្ត្រីរាជការ​នៅតាម​អង្គភាព​រដ្ឋ​ផ្សេងទៀត គេ​បើក​ប្រាក់ខែ​ទៀងទាត់ ចម្លែក​អី​តែ​មន្ត្រីរាជការ​នៅតាម​សាលាស្រុក បី​បួន​ខែ​ទៅហើយ​នៅ​មិនទាន់​បើក​លុយ​ម្តង​? ក្រុមគ្រួសារ​ពួកគាត់​សព្វថ្ងៃនេះ មាន​ជីវភាព​យ៉ាប់​ស្រាប់​ទៅហើយ គឺ​ដាច់​ខែ​ដាច់ខ្យល់ ពេល​អត់​បើក​ប្រាក់ខែ​បី​បួន​ខែ​អ៊ីចឹង​ទៀត ការលំបាក​រឹតតែ​ជាន់ក​ទ្វេដង​”​។​
​ ​
​មន្ត្រី​ខាងលើ​បាន​និយាយថា ករណីនេះ​ពួកគាត់​បាន​សួរ​គេ​ដែរ ប៉ុន្តែ​ត្រូវគេ​បញ្ជាក់​ប្រាប់ថា ការយឺតយ៉ាវ​នេះ​បណ្តាលមកពី​អត់លុយ ពីព្រោះ​មន្ត្រី​សាលាស្រុក សាលាខេត្ត ត្រូវ​បើក​លុយ​ប្រាក់ខែ​ពី​ប្រភព​ចំណូល​របស់​ខេត្ត បើ​ខេត្ត​អត់លុយ​ចំណូល ប្រាក់ខែ​របស់​ពួកគាត់​ក៏​យឺត​ទៅតាម​នោះដែរ​។
​ ​
​ករណីនេះ​បើសិនជា​ខេត្ត​អត់​មាន​ប្រភព​ចំណូល តើ​ពួកគាត់​ត្រូវធ្វើ​ការ​អត់​ប្រាក់ខែ​រហូត ឬក៏​យ៉ាងណា​? សូម​ថ្នាក់លើ​ជួយ​ពិនិត្យមើល និង​អន្តរាគមន៍​ឲ្យ​ពួកគាត់​បាន​បើក​ប្រាក់ខែ​ទាន់ពេលវេលា ដូច​មន្ត្រីរាជការ​នៅតាម​អង្គភាព​ផ្សេងៗ​ទៀត​ក្នុង​ខេត្តកំពង់ឆ្នាំង​ផង​៕ K​

What Next?

Recent Articles

2 Responses to "មន្ត្រីរាជការ​នៅតាម​សាលាស្រុក​-​ក្រុង ក្នុង​ខេត្តកំពង់ឆ្នាំង អត់​ប្រាក់ខែ​បី​ខែ​ហើយ​"

  1. 23 October says:

    Bravo CPP, all of you have never believed what NGO , OI and Opposition Parties said about salary. The salary was not enough for living and it was also late. The high ranking government officer had a lot of money to buy houses, cars and young ladies. Bravo!!!

  2. មុនបោះឆ្នោតដើរចែកអំណោយថឺឯងសប្បុរស់ពេលនេះអត់ប្រាក់ខែចេះស្រែកប្រាប់អ្នកសារពត៍មាន
    ដែរអត់ចេះខ្មាស់ខ្លួនឯងសោះ។