អ្នក​វិភាគ​និង​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​និង​អង្គរក្ស​ផ្ទាល់​ខ្លួន

ដោយ ជិន ជេដ្ឋា
2012-06-29
វិទ្យុ​អាស៊ីសេរី

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ស្ថានភាព​សង្គម​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​លើក​ឡើង​ថា ទីប្រឹក្សា និង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៅ​កម្ពុជា​មាន​ច្រើន​ហួស​ហេតុ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​លើ​សកលលោក ហើយ​វា​ជា​ការ​ខ្ជះខ្ជាយ​មួយ ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ។

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​មាន​ការ​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ចំនួន ១៩​នាក់​បន្ថែម​របស់​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម។

តំណាង​រាស្ដ្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ លោក​មាន​ប្រសាសន៍​ថា ការ​តែង​តាំង​ទីប្រឹក្សា និង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មិន​ចាំបាច់​មាន​ច្រើន​ទេ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ច្រើន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​តិច៖ «រដ្ឋមន្ត្រី​ក៏​ប៉ោង​ធំ ទាំង​ចំនួន​ទីប្រឹក្សា​ក៏​ប៉ោង​ធំ ហើយ​អ្នក​ខ្លះ​ទៀត​មិន​បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​បម្រើ​ប្រទេស​ជាតិ​ពិត​ប្រាកដ​ទេ បែរ​ទៅ​ជា​យក​តួនាទី​ហ្នឹង ទៅ​កាង​រកស៊ី​ខុស​ច្បាប់ ពាក់​អំណាច​ដើម្បី​បំភិតបំភ័យ​រដ្ឋបាល​ថ្នាក់​ក្រោម ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ»

សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត​សុខ ទូច លោក​មាន​ប្រសាសន៍​ថា ទីប្រឹក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បី​ប្រភេទ ទី១ គឺ​ទីប្រឹក្សា​ដើម្បី​បើក​ប្រាក់​ខែ ទី២ គឺ​ទីប្រឹក្សា​ដើម្បី​យក​ឈ្មោះ​ទៅ​រកស៊ី និង​ទី៣ គឺ​ទីប្រឹក្សា​ប្រើ​កម្លាំង​ខួរក្បាល​សម្រាប់​ផ្ដល់​យោបល់​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ។

លោក​បន្ត​ថា ទីប្រឹក្សា​ត្រូវ​តែ​មាន​ចំណេះ​ដឹង​ខ្ពស់ គឺ​មាន​ន័យ​ថា មាន​ទាំង​ចំណេះ​ដឹង និង​បទពិសោធន៍៖ «យើង​ប្រៀប​ខុស​ឆ្ងាយ​ណាស់ ស្អី​ក៏​ខុស​ដែរ គណៈ​រដ្ឋមន្ត្រី​នៅ​បារាំង​មាន​តែ​៤០​នាក់ យើង​មាន​ដល់​៤០០ ទៅ​៥០០​នាក់។ ប៉ុន្តែ គេ​ហៅ​ថា​ការ​រៀបចំ​រក​នយោបាយ​សម្រប​សម្រួល ឯ​អង្គរក្ស​វិញ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​គេ​មើល​មក គេ​អត់​ហ៊ាន​វិនិយោគ​ទេ ព្រោះ​គេ​មក គេ​អត់​យក​អង្គរក្ស​ទេ គេ​យក​តែ​លុយ​មក​វិនិយោគ ហេតុ​នេះ​ហើយ​អង្គរក្ស​ហាក់​ដូច​ជា​បន្លាច​ឲ្យ​អ្នក​ដទៃ​ខ្លាច តែ​វា​ជា​គ្រឿង​លម្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​លោក​អត់​យល់»

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ផៃ ស៊ីផាន លោក​មាន​ប្រសាសន៍​ថា គេ​មិន​អាច​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​ដទៃ​បាន​ទេ ព្រោះ​តម្រូវការ​ខុសៗ​គ្នា ហើយ​ពុំ​មាន​ច្បាប់​ណា​មួយ​កំណត់​ថា ទីប្រឹក្សា​តម្រូវ​ឲ្យ​មាន​ចំណេះ​ដឹង​កម្រិត​ណា និង​មាន​ចំនួន​ប៉ុន្មាន​នាក់​ជាក់លាក់​នោះ​ទេ គឺ​ផ្អែក​ទៅ​លើ​តម្រូវ​ការ​របស់​ថ្នាក់​ដឹក​នាំ​ម្នាក់ៗ៖ «ទីប្រឹក្សា​ចែក​ជា​ពីរ គឺ​ទីប្រឹក្សា​មួយ គឺ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ ឬ​ពី​ស្ថាប័ន​របស់​ថ្នាក់​ដឹក​នាំ ហើយ​ទីប្រឹក្សា​មួយ​ចំនួន​ទៀត គឺ​អត់​ទទួល​ប្រាក់​ឧបត្ថម្ភ ឬ​ប្រាក់​បំណាច់​ទេ គ្រាន់​តែ​ទីប្រឹក្សា​ហ្នឹង​គេ​ស្ម័គ្រចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​ផ្ដល់​យោបល់»

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ស្ថានភាព​សង្គម​កម្ពុជា បាន​និយាយ​ថា មន្ត្រី​កំពូលៗ​នៃ​រដ្ឋាភិបាល​កម្ពុជា​មាន​ទីប្រឹក្សា និង​អង្គរក្ស​ច្រើន​ស្ទើរ​រាប់​មិន​អស់ ខណៈ​ដែល​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតាំង​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ចំនួន ១៩​នាក់​បន្ថែម ដែល​សរុប​ទាំង​អស់​ចំនួន ៤២​នាក់។ ប៉ុន្តែ​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម បញ្ជាក់​ថា ចំនួន​នេះ​មិន​ច្រើន​ទេ​បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ការងារ​លោក ជា ស៊ីម សព្វ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "អ្នក​វិភាគ​និង​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​និង​អង្គរក្ស​ផ្ទាល់​ខ្លួន"

  1. ខ្ញុំជាខ្មែរ says:

    ផៃ​ ស៊ីផាន គឺជាឆ្កែរអង្គែស៊ី ហើយគឺជាឆ្កែរតាមស៊ីអាចម៍

  2. ឡូឡូ says:

    លុយជាតិតើទៅគិតអី​​…………!!!ទីប្រឹក្សាខ្លះរកលុយឲ្យវិញទៀត នឹង   ….ទៅណាមិនអាលយរដ្ឋ….

  3. Vichet says:

    វា ពិបាកនឹងបដិសេធថា ផៃ ស៊ីផានមិនមែនជាឆ្កែរអង្គែស៊ី, មិនមែនជាឆ្កែតាមស៊ីអាចម៍ណាស់ ព្រោះថា “សត្វឆ្កែ” ណាដែលមិនព្រុស?

  4. Rationale says:

    ទីប្រឹក្សាមាន ២ ប្រភេទ គឺប្រភេទសុីប្រាក់ខែ និង ប្រភេទស្ម័គ្រចិត្ត ។

    ទីប្រឹក្សាសុីប្រាក់ខែ គឺភាគច្រើនជាអ្នកមិនមានតួនាទីក្នុងរដ្ឋាភិបាល ហើយមានសមត្ថភាពសមជាទីប្រឹក្សា ។ ហើយក្រុមនេះ មិនមែនស្ម័គ្រចិត្តទេ គឺលក់សមត្ថភាព ។

    ទីប្រឹក្សាមិនសុីប្រាក់ខែ ស្តាប់ដំបូងគួរអោសរសើរណាស់ ដោយមិនចង់បន្ថែមបន្ទុកដល់ថវិកាជាតិ តែបើពិនិត្យវិភាគអោយច្បាស់បន្តិចទៅ ក្រុមនេះបែងចែកជា ២ ក្រុមទៀត គឺ ជាអ្នកជំនួញពាក់ស្បែកទីប្រឹក្សា ឬ ជាមន្រ្តីរាជការពាក់ស្បែកទីប្រឹក្សា ។

    អ្នកជំនួញពាក់ស្បែកទីប្រឹក្សា = ជាអ្នកជំនួញស្វែងរកភាពចំណេញពីប្រទេសជាតិ ផ្តល់យោបល់ណាដែលមានប្រយោជន៍ដល់មុខជំនួញខ្លួនឯង ឧ. ផ្តល់យោបល់លើការវិនិយោគ ហើយខ្លួនឯង ឬ ក្រុមហ៊ុនខ្លួនឯងជាអ្នកមានសិទ្ធកាន់កាប់ការវិនិយោគនោះ ….. ។ល។

    មន្រ្តីរាជការពាក់ស្បែកទីប្រឹក្សា = ជាមន្រ្តីពុករលួយនិងពូកែអែបអប ប្រាក់ខែទីប្រឹក្សាមិនមែនជាទិសដៅដែលចង់បាននោះទេ ។ អ្វីដែលចង់បាននោះគឺ ការការពារមុខតំណែងដើម្បីមានឱកាសបន្តភាពពុករលួយ និង ការការពារពីមន្រ្តីថ្នាក់ខ្ពស់ទាំងនោះ ។
    ……

  5. BaBaBoo says:

    ពួកអង្គរក្សទាំងនោះក៏ជាមនុស្សរស់ដម្បីលុយ ដូចមន្រ្តីរស់និងអំណាច កាលណាភាពសាហាវក្នុងខ្លួនកាន់តែអាក្រក់ កាន់តែមានអង្គរក្សកាន់តែច្រើន។ វប្បធម៌នេះជាផ្នែកមួយនាំមកនូវការបែងចែកវណ្ណៈក្នុងសង្គមជាតិ ហើយទម្លាប់នេះ ជាប្រភពគ្រោះថ្នាក់ ដែលសល់ពីរបបខ្មែរក្រហមមក។

  6. ដោយសារខ្លួប្រព្រឹត្តអាក្រក់វាចេះតែភ័យអញ្ចឹងហើយ។

  7. ទស្សនៈអាឡេវ says:

    ចាំបាច់រើសយកអង្គរក្សអីច្រើនម្លេះ បើស្រុកមានសន្តិភាពពេញផ្ទៃប្រទេសហើយនោះ!