បង្ហាញ​រូបថត និង​រូបគំនូរ​ពី​ក្ដី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់ របស់​ធនធានធម្មជាតិ​

ថ្ងៃទី 30 មិថុនា 2012
ដោយ: មង្គល
CEN

បង្ហាញ​រូបថត និង​រូបគំនូរ​ពី​ក្ដី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់ របស់​ធនធានធម្មជាតិ​

បង្ហាញ​រូបថត និង​រូបគំនូរ​ពី​ក្ដី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់ របស់​ធនធានធម្មជាតិ​

បាត់ដំបង: រូបថត និង​រូបគំនូរ បង្ហាញ​ពី​ទំនួញ​សត្វព្រៃ ក្រោម​ប្រធានបទ “​ក្តី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់​” បានរៀបចំ​តាំងពិព័រណ៍​ដោយ​មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត (MJP) សហការ​ជាមួយ​វិចិត្រសាល​មេឃ (MAKE) រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទស្សនា​ស្វែង​យល់ ដឹង សហការ​ទប់ស្កាត់​បញ្ឈប់​ការ​បរបាញ់ ជួញដូរ​សត្វព្រៃ និង​កាប់បំផ្លាញ​ព្រៃឈើ​។​

​ពិព័រណ៍​នេះ បាន​រៀ​ចំ​ធ្វើឡើង​ចាប់ពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ នៅ​ផ្លូវ​ខាងត្បូង​ផ្សារណាត់ ស្ថិត​ក្នុងភូមិ ២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​អញ្ជើញ​ចូលរួម​ពីលោក Stephan D.Bognar នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត ប្រចាំ​នៅ​កម្ពុជា លោក ឱ សុ​ភ័​ក្រ អ្នកគ្រប់គ្រង​កម្មវិធី​ មាន​មន្ត្រីរាជការ និង​ជនបរទេស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

Give our kids a better deal
បង្ហាញ​រូបថត និង​រូបគំនូរ​ពី​ក្ដី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់ របស់​ធនធានធម្មជាតិ

​លោក Stephan D.Bognar មានប្រសាសន៍ថា មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត បាន​អនុវត្ត​ន៍ការងារ​របស់ខ្លួន​តាំងពី​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ក្នុង​គោលបំណង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការអភិវឌ្ឍសហគម​ន៍ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន អង្គការ UNDP ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​តំបន់​ការពារ​សំឡូត និង​តំបន់​សហគមន៍​ព្រៃឈើ​។​

Give our kids a better deal

​លោក​បាន​បញ្ជាក់ថា ពិធី​តាំងពិព័រណ៍​រូបថត និង​គំនូរ​ស្តីពី​ទំនួញ​ព្រៃឈើ និង​សត្វព្រៃ​អាថ៌កំបាំង​នៃ​សំឡូត (THE SILENT SUFFERING: Samlot-The Untold Story ) បាន​ធ្វើឡើង​មិនមែនដើម្បី​រកប្រាក់ ឬ​រក​មូលនិធិ​អ្វី​ទេ គឺធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាជន​ទាំងអស់ មានចំណេះដឹង និង​ចូលរួម​ការពារ​និង​អភិរក្ស​ជាមួយគ្នា​។

Give our kids a better deal

​លោក Stephan D.Bognar បាន​សម្ដែង​ក្ដី​សង្ឃឹមថា តាមរយៈ​សិល្បៈ​នេះ ប្រជាពល​រដ្ឋ​ទាំងអស់ដែល​បានមក​ទស្សនា ហើយ​ពួកគាត់​ភ្ញាក់រលឹក នឹង​ចូលរួម​ការពារ ​ព្រមទាំង​បញ្ឈប់​ការជួញដូរ​សត្វព្រៃ និង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​សំឡូត​នេះ​ទៀត​។​

​ជាមួយគ្នា​នោះដែរ លោក ឱ សុ​ភ័​ក្រ អ្នកគ្រប់គ្រង​កម្មវិធី បាន​ឲ្យ​ដឹងថា ការតាំងពិព័រណ៍​នេះ គឺជា​ការបង្ហាញ​សារសំខាន់​ជូន​ដល់​អ្នកទស្សនា​ទាំងអស់​។ ពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង បានឃើញ​រូបភាព​រូបថត និង​រូបគំនូរ ក្នុង​សាល​ពិព័រណ៍​នេះ គាត់​នឹង​នឹកឃើញ​អ្វីដែល​កំពុង​កើតឡើង និង​បាន​កើតឡើង​នៅ​តំបន់​ការពារ​សំឡូត​។​
លោក​បាន​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូល​រួមទាំង​ស្មារតី និង​ដោយផ្ទាល់​ជួយ​ការពារ​ព្រៃឈើ និង​ប្រភព​ទឹកស្ទឹង​សង្កែ ដែលមាន​ប្រភព​មកពី​ស្រុក​សំឡូត​។ បច្ចុប្បន្ននេះ​ព្រៃឈើ និង​សត្វព្រៃ មានការ​ហិនហោច​យ៉ាងច្រើន បើ​យើង​មិន​ប្តេជ្ញា​បញ្ឈប់​ការទិញ​សាច់សត្វ​ព្រៃ និង​ឈើប្រណីត​។ មូលហេតុ​នេះ បានធ្វើ​ឲ្យ​ការកាប់​ដើមឈើ និង​ការ​បរបាញ់​សត្វព្រៃ នៅតែមាន​យកមក​ជួញដូរ​នោះដែរ​។​

​ចំណែក​លោក ម៉ៅ សូ​វៀត ជា​វិចិត្រករ​ម្នាក់ បាន​បញ្ជាក់ថា គំនូរ​ចំនួន​ប្រាំ​ផ្ទាំង មាន​ចំណងជើង​ទី​១ ដងស្ទឹង​ជីវិត​, ទី​២ ហ្សាំ​ប៊ី​, ទី​៣ ទេព​ធីតា​លើ​ផែនដី​, ទី​៤ ព្រលឹង​សត្វព្រៃ និង​ទី​៥ កន្លែង​ណា​មានទឹក​និង​ព្រៃឈើ គឺមាន​ជីវិត​។ គំនូរ​រូបថត​ទាំងនេះ យកមក​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​នេះ​។ ក្នុង​ផ្ទាំងគំនូរ​នីមួយៗ គឺ​សិល្បករ​ចង់បង្ហាញ​ទស្សនិកជន​អំពី​ធម្មជាតិ​ល្អ ទឹកស្អាត និង​មាន​ផ្កា​រីក​ស្រស់បំព្រង និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ ជូន​ពលរដ្ឋ ស្វែង​យល់ដឹង​។​

​សូម​រម្លឹកថា មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត (MJP) បង្កើតឡើង​ដោយ​សិល្បករ សម្តែង​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក លោកស្រី អេ​ន​ជី​ណា ចូ​លី ដែល​បាន​យក​កូនប្រុស​ខ្មែរ ឈ្មោះ ម៉ា​ដ​ក្ស ទៅ​ចិញ្ចឹម​។ លោកស្រី អេ​ន​ជី​ណា ចូ​លី ក៏បាន​រៀបការ​ជាមួយនឹង​លោក ភី​ត ដែលជា​អ្នក​សម្តែង​ភាពយន្ត​ដ៏​ល្បី​ដូចគ្នា នៅ​ហូលីវូដ​៕​ S

What Next?

Recent Articles

One Response to "បង្ហាញ​រូបថត និង​រូបគំនូរ​ពី​ក្ដី​ឈឺចាប់ ដែល​ស្ងៀមស្ងាត់ របស់​ធនធានធម្មជាតិ​"

  1. សំរែកជនពិការ says:

    ស្ងៀមស្ងាត់នៅក្រោមកណ្តាប់ដៃដែកសត្រូវធម្មជាតិនៃរដ្ឋាភិបាលពុករលួយ!